31/10/2014 09:20 GMT+7 Email Print Like 0

ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឥណ្ឌា


ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ
លើគ្រប់វិស័យវៀតណាម-ឥណ្ឌា (VOV)

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នកកាសែតក្នុងឱកាស​ព្រឹត្តិការណ៍ ​នា​​យក​​​​​​​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បញ្ចប់ដំណើរ​ទស្សនកិច្ចនៅឥណ្ឌា អនុ​រដ្ឋ​មន្ត្រី​ក្រសួងការបរទេសវៀតណាមលោក Pham Quang Vinh បានឲ្យដឹងថា៖ ដំណើរទស្សន​កិច្ច ​នៅឥណ្ឌារបស់លោក​នាយករដ្ឋ​មន្ត្រី​ទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ វៀតណាម​និង​ឥណ្ឌា​អះអាង​ គោរព​ទំនាក់ទំនងនិងឯកភាពខ្ពស់អំពីការបន្តធ្វើឲ្យស៊ីជម្រៅទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​ និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យរវាង​ប្រទេស​ទាំងពីរ​លើវិស័យនានា រួមមាននយោបាយសេដ្ឋកិច្ចការពារជាតិ​សន្តិសុខ​វិទ្យាសាស្ត្របច្ចេកវិទ្យា​ និង​វប្បធម៍អប់រំ។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងថ្នាក់ដឹកនាំឥណ្ឌាបានអះអាងថា ភាគីទាំងពីរមុនក៏​ដូចជា​ក្រោយ គាំទ្រទំនាក់​ទំនងមិត្តភាពជាប្រពៃណី​និង​ដៃគូ​យុទ្ធសាស្ត្រ​វៀត​ណាម​ - ឥណ្ឌា និងចាត់ទុកវៀត​ណាមជាសសរសំខាន់បំផុតក្នុង​គោលនយោបាយ​ឆ្ពោះ​ទៅ​ខាង​កើតនិងសកម្មភាពឆ្ពោះទៅខាងកើតរបស់ឥណ្ឌា។

ភាគីទាំងពីរ បានឯកភាពចាត់ទុកការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជា​គោលដៅ​យុទ្ធសាស្ត្រ​នៃទំនាក់ទំនងទ្វេភាគី ខំប្រឹងប្រែងនាំតំលៃប្រាក់​ពាណិជ្ជកម្ម ទទួលបាន១៥ពាន់​លាន​ដុល្លារអាមេរិកនាឆ្នាំ២០២០។ ស្ដីពី​បញ្ហា​សន្តិសុខ​ការពារជាតិ ភាគីទាំង​ពីរ​ឯកភាព​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការការពារ​ជាតិ និងសន្តិសុខ​លើមូលដ្ឋានយន្តការ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​ ដែល​មានស្រាប់​បង្កើនផ្លាស់​ប្តូរគណៈប្រតិភូការសន្ទនាគោល​នយោបាយ​ការ​ពារ​ជាតិ​​សន្តិសុខ។

ស្ដិពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរឯកភាពសង្កត់ធ្ងន់ទៅលើសារ​សំខាន់នៃការធានា​សន្តិភាព​ ​ស្ថិរភាព សន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ និងអាកាស​ចរណ៍នៅសមុទ្រ​ខាង​កើត ដោះស្រាយជំលោះដោយសន្តិវិធី មិន​គំរាមកំហែងឬ​ប្រើប្រាស់អំពើរហឹង្សា​គោរព​ច្បាប់​អន្តរជាតិ អនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងសេចក្តី​ថ្លែង​ការណ៍​ស្ដីពីការ​ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងគាំទ្រការទទួលបាន​ក្រម​​ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ ឥណ្ឌាអះអាងគាំទ្រគោល​ជំហរ​របស់​វៀត​ណាម​ និងអាស៊ានក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើតនិង​ឯកភាពបន្តបង្កើន​កិច្ច​សហ​ប្រតិបត្តិការជាមួយវៀតណាមរុករកអាជីវកម្មប្រេង​ឧស្ម័ន នៅដំបន់​សមុទ្រ​របស់​វៀត​ណាម​នៅសមុទ្រខាងកើត ទន្ទឹមនឹងនោះ​អះអាង​ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ​វៀត​​ណាម និងអាស៊ានក្នុង​ការលាតត្រដាង ការផ្ដួតផ្ដើមគំនិតសំដៅកសាងយន្តការ​រក្សា​និង​ធានា​សន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់នេះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ