27/05/2015 10:55 GMT+7 Email Print Like 0

ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា-វៀតណាមកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ


ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា-វៀតណាមកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ (QDND)

នាថ្ងៃទី២៥ខែ​ឧសភាឆ្នាំ​២០១៥​ នៅរដ្ឋ​ធានី New Delhi នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក Narendra Modi បាន​ទទួល​គណៈ​ប្រតិ​ភូ​យោធាជាន់​ខ្ពស់​វៀតណាម ដឹក​នាំដោយនាយឧត្តម​សេនីយ៍ Phung Quang Thanh រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ដែល​កំពុង​បំពេញ​ទស្សន​កិច្ចនៅ​ឥណ្ឌា ចាប់ពីថ្ងៃទី២៥​ដល់២៦ខែឧសភា។ នៅ​ពិធី​ទទួល​ជួប​សន្ទ​នា​ នាយ​រដ្ឋមន្ត្រី Narendra Modi បាន​អះអាង​ថា ឥណ្ឌាជា​និច្ចកាល​នៅក្បែរ​វៀតណាម ក្នុងដំណាក់​កាលលំ​បាក គោរព​ការរក្សានិង​ជំរុញ ដោយឥតឈប់​ឈរ​នូវទំនាក់​ទំនង​មិត្តភាពកិ​ច្ចស​ហប្រ​តិបត្តិ​ការ​ លើ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​វៀត​ណាម។

​នារសៀល​ថ្ងៃដ​ដែល នៅទីស្ដីការ​ក្រសួងការពារ​ជាតិ​ឥណ្ឌា រដ្ឋ​មន្ត្រី Phung​ Quang Thanh បាន​ជួប​ចរចា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា លោកManohar​ Parrikar។ រដ្ឋ​មន្ត្រី Phung Quang Thanh បាន​អះ​អាង​ថា​វៀត​ណាម​ជានិច្ច​កាល​គោរព​ការរក្សា និងអភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាពជាប្រពៃណី កិច្ច​សហប្រតិបត្តិ​ការ​យុទ្ធ​សាស្ត្រ​​ជាមួយ​ឥណ្ឌា គាំទ្រឥណ្ឌាឈរ​ឈ្មោះជាបេក្ខជន​សមាជិក​មិន​អចិន្ត្រៃយ៍​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រ​ជាជាតិ​នាអណត្តិ​ខាង​មុខ។

​បន្ទាប់​ពីការចរចា​ រដ្ឋមន្ត្រី​ទាំងពីរ​រូបបាន​ចុះហត្ថលេខា​ លើសេចក្តីថ្លែងការណ៍​ទស្សន​វិស័យ​រួមអំពី​ទំនាក់​ទំនង​ការ​ពារ​ជាតិវៀត​ណាម-ឥណ្ឌាដំណាក់​កាល​២០១៥​-២០២០ និង​ធ្វើក្សិណសាក្សី​ពិធីចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​​យោគយល់​គ្នា​ រវាង​ប៉ុលីសសមុទ្រ​វៀតណាម​និងកំលាំង​ការពារ​ឆ្នេរសមុទ្រ ​សាធារណៈ​រដ្ឋឥណ្ឌា​ស្ដីពី​ការ​បង្កើតទំនាក់​ទំនងសហការ​សំដៅ បង្ការ​ប្រឆាំង​បទល្មើសឆ្លង​ប្រទេស​និង​អភិវឌ្ឍន៍​ កិច្ច​សហប្រតិ​បត្តិការ​រួម​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ