15/11/2017 00:01 GMT+7 Email Print Like 0

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម - ចិន អភិវឌ្ឍន៍យ៉ាងស្ថិរភាពនិងចីរភាពដោយឥតឈប់ឈរ

បន្ទាប់ពី​​​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​កំពូល​​ថ្នាក់ដឹក​នាំ​ខឿន​សេដ្ឋកិច្ច វេទិកាសហប្រតិបត្តិការ​សេដ្ឋកិច្ច​​អាស៊ី - ប៉ាស៊ីហ្វិក (APEC)  លើកទី២៥ នៅ​ទីក្រុង​ដាណាំង (Da Nang) តាំង​ពីថ្ងៃទី ១០ ដល់​​​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ២០១៧ លោកអគ្គលេខាបក្ស​និង​ជា​ប្រធានរដ្ឋនៃ​សាធារណរដ្ឋ​ប្រជាមានិត​​ចិន Xi Jinping  បាន​អញ្ជើញបំពេញទស្សនកិច្ច​​ជា​ផ្លូវ​រដ្ឋ នៅ​ប្រទេស​វៀតណាម ចាប់ពីថ្ងៃទី១២ ដល់​ថ្ងៃ​ទី​១៣ ខែវិចិ្ឆកា ឆ្នាំ២០១៧។

លោក​អគ្គលេខាបក្ស ង្វៀន​ភូត្រុង​ (Nguyen Phu Trong) អញ្ជើញ​ជា​អធិបតី ក្នុងពិធី​បដិសណ្ឋាកិច្ច​ លោក​អគ្គលេខាបក្សនិង​ជា​ប្រធានរដ្ឋ Xi Jinping ដោយ​ពិធីការ​ដ៏ខ្ពង់ខ្ពស់​បំផុត​សំរាប់​ថ្នាក់ដឹកនាំ រួម​មាន៖ ការបាញ់​កាំភ្លើង​ធំ ២១ ណាត់ សំដៅ​ទទួល​ស្វាគមន៍។ លោក​អគ្គលេខាបក្ស ង្វៀន​ភូត្រុង​ (Nguyen Phu Trong) និង​លោក​អគ្គលេខាបក្សនិង​ជា​ប្រធានរដ្ឋចិន Xi Jinping បាន​ជួប​ពិភាក្សាការងារ និងអញ្ជើញ​ធ្វើ​ជា​អធិបតី​​ក្នុង​ពិធី​ចុះហត្ថលេខាលើ​បណ្តា​ឯកសារ​សហប្រតិបត្តិការនៃប្រទេស​ទាំងពីរ។ លោក​អគ្គលេខាបក្សនិង​ជា​ប្រធានរដ្ឋ Xi Jinping បាន​ជួប​ពិភាក្សាការងារជាមួយ លោកប្រធានរដ្ឋ​ ត្រឹន​ដាយក្វាង (Tran Dai Quang) ជួប​សវនាការជាមួយ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)  និង​លោកស្រី​ប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន (Nguyen Thi Kim Ngan)
 
ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​អគ្គលេខាបក្សនិង​ជា​ប្រធានរដ្ឋចិន Xi Jinping ​និង​លោកស្រី​ប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន (Nguyen Thi Kim Ngan)​ អញ្ជើញ​ចូលរួម​​ក្នុង​ពិធី​សម្ពោធ​វិមាន​មិត្តភាព​វៀតណាម - ចិន ​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​វប្បធម៌​ចិន​ នៅ​រដ្ឋធានីហាណូយ (Ha Noi) ជួប​សំណេះសំណាល​ជាមួយ​អ្នក​តំណាងដែល​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ប្រជាជន​វៀតណាម- ចិន​និង​​ ​​ជា​តំណាងឲ្យ​បញ្ញាជននៃប្រទេសទាំងពីរ។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន
Xi Jinping អញ្ជើញត្រួតពិនិត្យកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងពិធីបដិសណ្ឋាកិច្ចលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping  បានបាញ់កាំភ្លើងធំ
ស្វាគមន៍ ២១ ណាត់។ រូបថត៖ ត្រុងដាត  /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន
Xi Jinping ក្នុងពិធីបដិសណ្ឋាកិច្ចនេះ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន
Xi Jinping ក្នុងពិធីបដិសណ្ឋាកិច្ចនេះ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាបក្ស
និងជាប្រធានរដ្ឋចិន Xi Jinping ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន
Xi Jinping អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងរដ្ឋាភិបាលវៀតណាមនិង
រដ្ឋាភិបាលចិន ស្តីពីជំរុញការតភ្ជាប់ក្នុងក្របខណ្ឌ "របៀងពីរ ខ្សែក្រវ៉ាត់មួយ និងគំនិតផ្តួចផ្តើម"
ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ""។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phuc Trong) និងលោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) រៀបចំពិធីជប់លៀងស្វាគមន៍ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម។
ក្នុងរូបថត៖ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phuc Trong) និងលោកប្រធានរដ្ឋ ត្រឹនដាយក្វាង
(Tran Dai Quang) រៀបចំពិធីអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

វៀតណាម - ចិន​បាន​ចុះ​ហត្ថលេខា​និង​ប្រគល់ឯកសារ​នូវកិច្ច​សហប្រតិបត្តិការចំ​នួន​ ១៩ ។ នា​រសៀល​ថ្ងៃ​ទី ១២ ខែវិច្ឆិកា នៅ​រដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង (Nguyen Phuc Trong) និងលោក​អគ្គលេខាបក្សនិង​ជា​ប្រធាន​រដ្ឋ​ចិន Xi Jinping បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​ ក្នុងពិធី​ចុះហត្ថ​លេខា​​លើឯកសារនិង​ប្រគល់​ឯកសារ​នូវ​កិច្ច​សហប្រតិបត្តិការ​ចំនួន  ១២ ​រវាង​ប្រទេស​ទាំងពីរ។ 

លោក​អគ្គលេខាបក្សនិង​ជា​ប្រធាន​រដ្ឋ​ចិន Xi Jinping អញ្ជើញ​ដាក់​កម្រង​ផ្កា​និង​គោរណវិញ្ញាណក្ខ័ន្ធ​លោកប្រធានហូជីមិញ (Ho Chi Minh)  រួម​ជាមួយលោក​អគ្គ​លេខា​បក្ស ង្វៀន​ភូត្រុង (Nguyen Phuc Trong) អញ្ជើញ​មកទស្សនា​ការ​តាំងពិព័រណ៍រូបថត “ប្រទេស​ចិន​តាម​​រយៈការ​ថត​រូប​របស់​អ្នក​ថត​រូប​វៀតណាម” អញ្ជើញ​មកទស្សនា​ទីកន្លែង​ដែលលោក​ប្រធានហូជីមិញ (Ho Chi Minh) បាន​ស្លាប់​និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជប់លៀង​តែ​ នៅ​​​ក្នុងកេរ្តិ៍​ដំណែលប្រវត្តិសាស្ត្រ​ផ្ទះ​ខ្ពស់ពីដី​របស់​លោក​ប្រធានហូជីមិញ (Ho Chi Minh)។

ក្នុង​បណ្តា​ជំនួប​សវនាការ ភាគីទាំងពីរ​បាន​ជូន​ដំណឹង​អំពី​ស្ថានភាព​អំពីបក្ស​​ និង​​​នៅ​ប្រទេសនិមួយ ​ពិភាក្ស​យ៉ាង​ជ្រាល​ជ្រៅ​នូវ​យោបល់​អំពី​ទំនាក់ទំនង​ទ្វេភាគី​និង​បណ្តា​បញ្ហា​អន្តរជាតិ​និងតំបន់​ដែល​ប្រទេសទាំងពីរ​បាន​យក​ចិត្ត​ទុក​ដាក់ ទទួល​បាន​​ការ​យល់ដឹង​សំខាន់ៗ ស្តីពីការ​ធ្វើ​ឲ្យស៊ី​ជម្រៅថែមទៀតនូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​​លើគ្រប់វិស័យរវាង​​វៀតណាម​និងចិន ​ក្នុង​ស្ថានភាព​ថ្មី។ ​ភាគីទាំងពីបាន​ឯកភាព​ពង្រឹង​​លទ្ធផល ដែល​ទទួល​បាន​ក្នុង​រយៈពេល​កន្លង​មកនេះ សកម្ម​ដោះស្រាយ​បណ្តា​បញ្ហាសេសសល់ លើកទំនាក់ទំនង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើគ្រប់វិស័យ​រវាងវៀត​ណាម​ -ចិន​​​ប្រកបដោយ​ឥត​ឈប់ឈរ ស្ថិរភាព ចីរភាព។

បង្កើន​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​បក្សទាំងពីរ រដ្ឋទាំងពីរ ក្នុងនោះ​គឺ​បង្កើន​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​​ជាន់​ខ្ពស់ ជំរុញ​​ការជួបជុំ​និង​សហប្រតិបត្តិការ​រវាង​គ្រប់​ផ្នែក គ្រប់​ថ្នាក់ ​រក្សា​ប្រពៃណីល្អប្រសើរនូវ​ការជួប​ប្រាស្រ័យ និង​ការជួប​ជុំ​រវាង​គណៈប្រតិភូជាន់ខ្ពស់ ជំរុញ​ការ​ជួប​ប្រាស្រ័យ បង្កើនកិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​តួនាទី​របស់បក្ស ប្រកបដោយ​ប្រសិទ្ធភាព​ សំដៅ​រួមចំណែក​​​ក្នុង​ការជឿ​ជាក់​ខាង​នយោបាយ ​ដាក់ចេញទិសដៅ​សកល​និង​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី រៀបចំ​យ៉ាង​ល្អ​ជំនួប​រវាងអ្នក​តំណាង​ឲ្យ​ការិយាល័យ​នយោបាយ​​នៃប្រទេសទាំងពីរ សិក្ខាសាលា​ទ្រឹស្តី អនុវត្តន៍​ផែន​ការសហប្រតិបត្តិការ​នូវការបណ្តុះ​បណ្តា​កម្មាភិបាល​​​ ប្រកបដោយ​ប្រសិទ្ធភាព ផ្លាស់ប្តូរ​​បទពិសោធន៍​កសាង​បក្សនិង​គ្រប់​គ្រង​ប្រទេសជាតិ បង្កើន​​ការ​ជួប​​ប្រាស្រ័យ ផ្លាស់ប្តូរ​រវាង​​រដ្ឋសភា​វៀតណាម​និង​​រដ្ឋសភា​ចិន​ រវាង​រណសិរ្ស​មាតុភូមិ​វៀតណាម​និង​ស្ថាប័ន​ប្រឹក្សា​នយោបាយចិន រវាង​បណ្តា​ផ្នែក បណ្តា​ថ្នាក់ រវាង​​ប្រជាជនទាំងឡាយ​ ជាពិសេស​គឺ​ជំនាន់​យុវវ័យ​នៃ​ប្រទេសទាំងពីរ​។


លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធ
លោកប្រធានហូជីមិញ (Ho Chi Minh) ។ រូបថត៖ ផាមគៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន
Xi Jinping អញ្ជើញមកទស្សនាអាងចិញ្ចឹមត្រីរបស់ លោកប្រធានហូជីមិញ (Ho Chi Minh) -
ស្ថិតក្នុងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញ (Ho Chi Minh) ។
រូបថត៖ ភឿងហ័រ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ឧទ្ទេសនាមរូបសំណាកលោក ប្រធានហូជីមិញ
(Ho Chi Minh)   ដល់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) រួមជាមួយ លោកអគ្គលេខាបក្ស
និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញចូលរួម ក្នុងពិធីជប់លៀងតែ នៅផ្ទះខ្ពស់ពីដីរបស់
លោកប្រធានហូជីមិញ (Ho Chi Minh) ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភាគីទាំងពីរ​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​​​ ក្នុង​វិស័យ​ការទូត ការពារជាតិ សន្តិសុខ អនុវត្តន៍​ច្បាប់ អនុវត្តយ៉ាង​ល្អប្រសើរ​សេចក្តី​​ប្រកាស​អំពី​ចក្ខុវិស័យអំពីការការពារជាតិ ​រហូតដល់ឆ្នាំ​២០២៥ រៀបចំ​យ៉ាង​ល្អ​ការ​ជួប​ប្រាស្រ័យ​មិត្តភាព​នូវ​កិច្ច​ការការពារ​ព្រំដែន ការសន្ទនា​យុទ្ធសាស្ត្រ​ការពារ​ជាតិ បណ្តា​យន្តការសហប្រតិបត្តិការ​រវាង​កងទ័ព​ការពារ​ព្រំដែន កងទ័ព​ជើង​ទឹក ប៉ូលិស​ការពារសមុទ្រ ​ការ​ជួបជុំ​រវាង​នាយទាហាន​វ័យក្មេង ចែក​រំលែក​បទពិសោធន៍​នូវ​ការងារ​បក្ស ការងារ​នយោបាយ វិជ្ជសាស្ត្រ សកម្មភាពរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ បង្កើន​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​សន្តិសុខ សហការ​​បង្ក្រាប​និង​ប្រឆាំង​នឹង​បទល្មើស រក្សាយ៉ាង​​ល្អ​បណ្តា​យន្តការ​ពិគ្រោះ​យោបល់ និងពិភាក្សារវាងក្រសួង​​ការបរទេស​​ ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​នៃប្រទេសទាំងពីរ ក៏ដូចជា​​រវាង​​ក្នុង​វេទិកា​​ពហុភាគី។

ភាគី​ទាំងពីរ​បានយក​ចិត្តទុក​ដាក់លើ​បញ្ហា​សំខាន់ៗ ដូចជា៖ បង្កើន​កិច្ច​សហប្រតិបត្តិការ បើកទូលាយ​ទ្រង់​ទ្រាយ​ពាណិជ្ជកម្មទ្វេភាគី អនុវត្តន៍​វិធានការ​កែ​ប្រែឲ្យ​ល្អឡើង​​ស្ថានភាព​នាំចូល​លើស​របស់​ប្រទេស​វៀតណាម បង្កើន​​កិច្ចសហប្រតិបត្តិការ​ក្នុង​បណ្តា​វិស័យ​ដែល​ប្រទេស​ចិន​មាន​ប្រៀបខ្លាំង​ ហើយ​ប្រទេស​វៀតណាម​មាន​តម្រូវ​ការ​ ដូចជា៖ កសិកម្ម បរិស្ថាន បន្សំ​នឹង​​បំរែបំរួល​អាកាសធាតុ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា គមនាគមន៍ ខិតខំ​ប្រឹង​ប្រែង​​​ក្នុងការ​​​​បង្កើត​ពូជស្រូវ​ថ្មី ដំណាំ​​​ដែល​សមស្រប​នឹង​​ស្ថានភាព​រាំង​ស្ងួត​ ឬ​ស្ថានភាពកំរិត​បរិមាណ​អំបិល​ក្នុង​ដីកាន់​តែ​កើន​ឡើង នា​តំបន់វាល​ទំនាប​ទន្លេគីវឡុង (Cuu Long) ដោះស្រាយ​យ៉ាង​សមហេតុ​សមផលបញ្ហា​​នាវា​នេសាទ ប្រជានេសាទ គ្រប់គ្រង ការពារ​និង​ប្រើប្រាស់​យ៉ាង​ចីរភាព​​ប្រភព​ទឹកនៃទន្លេ​ជ្រោះ​ ស្ថិត​ក្នុង​តំបន់​ព្រំដែន សហការ​បង្ក្រាប​ បន្សំនឹង​ទឹក​ជំនន់ សុវត្ថិភាពនុយក្លេអ៊ែរ បង្កលក្ខណៈងាយស្រួល​សំរាប់​កិច្ច​សហប្រតិបត្តិការ​​​ ក្នុង​ការតភ្ជាប់​គមនាគមន៍​ផ្លូវ​គោក ផ្លូវ​ដែក និង​អាការចរណ៍។

ភាគីទាំងពីរ​គប្បី​​អនុវត្តន៍​កិច្ច​ព្រមព្រៀង​​ស្តីពី​គោលការណ៍​​មូលដ្ឋាន​​នូវ​ការណែនាំ​​អំពី​ការដោះ​ស្រាយ​បញ្ហា​សមុទ្រ​​រវាង​វៀតណាម - ចិន ប្រកបដោយពេញ​លេញ​និង​ប្រសិទ្ធភាព ហើយ​ផ្អែក​ទៅ​លើសេចក្តី​​ប្រកាសអំពីការប្រព្រឹត្តិ​របស់​ភាគីនានា នៅសមុទ្រខាង​កើត ​(DOC) ឆាប់​រហ័ស​ចរចារ​ ដើម្បី​កសាង​ឲ្យ​រួច​រាល់​​ក្រម​សិលធម៌​អំពីការប្រព្រឹត្តិរបស់​ភាគីនានា នៅ​សមុទ្រ​ខាង​កើត (COC) ដែល​មាន​សុពលភាព​និង​ប្រសិទ្ធភាព។


នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping ក្នុងឱកាស
អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នា​រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង​ដាណាំង លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក
(Nguyen Xuan Phuc) បាន​ជួបពិភាក្សារការងារជាមួយ លោកអគ្គលេខាបក្ស​ និង​ជា​ប្រធាន​រដ្ឋ​ចិន
Xi Jinping។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និង លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញចូលរួម ក្នុងពិធីសម្ពោធវិមានមិត្តភាពវៀតណាម  - ចិន និងដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ចិន នៅរដ្ឋធានីហាណូយ។ រូបថត៖ ត្រុងឌឹក /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និង លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញចូលរួមក្នុងពិធីការប្រគល់កូនសោរ សម្ពោធវិមានមិត្តភាព
វៀតណាម  - ចិន។ រូបថត៖ ត្រុងឌឹក/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន
(Nguyen Thi Kim Ngan) បានជួបសវនាការជាមួយ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping
ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម។
  រូបថត៖ ត្រុងឌឹក/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ភាគីទាំងពីរ​នឹងជំរុញ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ពិតប្រាកដ បំរើ​បុព្វហេតុ​ផ្លាស់ប្តូរថ្មី កែទម្រង់​​បើកទ្វារ​នៅ​ប្រទេស​​និមួយៗ ពង្រឹង​តួនាទី​សម្របសម្រួល​ចំពោះ​បណ្តា​វិស័យ​ដែល​គណៈកម្មាការ​ណែនាំ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ពង្រឹង​​​យ៉ាង​ប្រសិទ្ធភាពនូវ​បណ្តា​យន្តការ​សហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុរូបិយប័ណ្ណនិង​អភិវឌ្ឍន៍​គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់​និង​ផ្លូវ និង​​របៀង​ពីរ​” “ខ្សែ​ក្រវ៉ាត់​សេដ្ឋកិច្ច” ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច - ពាណិជ្ជកម្ម​ជា​តុល្យភាព និងស្ថិរភាព​ ទទួល​បាន​​ ១០០ ពាន់​លាន​ដុល្លារអាមេរិក ក្នុង​ឆ្នាំ២០១៧ គាំទ្រ បង្កលក្ខណៈងាយស្រួល​សំរាប់​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​និង​តំបន់​ជាប់​ខ្សែ​ព្រំដែន​នៃប្រទេសទាំងពីរ បង្កើន​ការជួប​ប្រាស្រ័យ​ជា​មិត្តភាព​​រវាង​ប្រជាជន​នៃប្រទេស​ទាំងពីរ ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើបណ្តាវិស័យ​ ដូចជា៖ សុខមាលភាព​សង្គម ផ្តល់​ផល​ប្រយោធន៍ លើកកម្ពស់​គុណភាពជីវភាព​ប្រជាជន.../.

 

ក្នុងដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន អញ្ជើញកាត់ខ្សែបូសម្ពោធវិមានមិត្តភាពវៀតណាម ចិន។ សំណង់នេះត្រូវបានកសាងដោយប្រាក់ជំនួយឥតសំណងពីរដ្ឋាភិបាលចិននិងទុនបដិភាគ របស់វៀតណាម។

 

 ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ