18/01/2018 10:38 GMT+7 Email Print Like 0

ទំនាក់ទំនងការពារជាតិវៀតណាម-ឡាវគឺពិសេសនៃពិសេស

អគ្គលេ​ខាបក្ស ប្រធានរដ្ឋលោក Bounhang Vorachith ចាត់ទុកថា កិច្ច សហប្រតិ​បតិ្តការ​ការ​ពារ​ជាតិ​រវាង​ប្រទេស​​ទាំង២គឺ​ទំនាក់​ទំនង​ពិសេស នៃចំណងមិត្តភាព សាមគ្គី​ភាពវៀត​ណាម - ឡាវ ឡាវ - វៀតណា​ម។​


 ពិធីទទួលបដិសណ្ឋាកិច្ចរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌដំណើរទស្សន​កិច្ចនៅសាធារណៈរដ្ឋប្រជា​ធិបតេយ្យ​ប្រជា​មានិត​ឡាវ ​នាថ្ងៃទី​១៦ ខែមករា នាយឧត្តម​សេនីយ៍​ Ngo Xuan Lich រដ្ឋមន្រ្តីការពា​រ ប្រទេស​វៀត​ណាម បាន​អញ្ជើញ​ទៅជួប​សំដែង​ការគួរ​សម​អគ្គលេខាបក្ស​ និង​ជាប្រធានរ​ដ្ឋ​ឡាវ​ លោក B​ounhang Vor​achit​h​។
 
អគ្គលេខាបក្ស ប្រធា​នរដ្ឋលោក Bounhang Vorachit​h ចាត់​ទុក​ថា កិច្ច សហប្រតិបតិ្តការ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​២គឺ​ទំនាក់ទំនង​ពិសេសនៃ​ចំណងមិត្តភាព សាមគ្គីភាពវៀ​តណាម​-ឡាវ ឡាវ​-វៀ​តណាម​។ លោកឲ្យ​ដឹងថែម​ទៀត ថា នឹងបញ្ជាណែនាំ​ឲ្យក្រសួងការពារជាតិឡាវអនុវត្តយ៉ាងខ្លាំង​ក្លា និងប្រសិទ្ធ​ភាព នូវខ្លឹមសារ​សហប្រតិបត្តិការ​ទាំង​អស់​។ ភាគីទាំង២ នឹងរួមគ្នា​កសាងខ្សែព្រំដែន ប្រកបដោយសន្តិភាព មិ​ត្តភាព វឌ្ឍនភាព​ ព្រមទាំង​សហការគ្នាដើម្បី​លើក​ស្ទួយ ជីវភាពរស់នៅរបស់ប្រជា​ជន​តំបន់ព្រំដែនផងដែរ។
 
រីឯខ្លួនវិញ រដ្ឋ​មន្រ្តីលោក Ngo Xuan Lich បានអះអាងថា ប​ក្ស រ​ដ្ឋ ក​ងទ័​ព ប្រជា​ជន​វៀត​ណាម ជានិច្ច​កាល​គោរព​ទំនាក់ទំ​នង​ជាមួយ​ឡាវ។
 
មុននោះ នារសៀលថ្ងៃទី១៥ ខែ​មករា​ ពិធីទទួលបដិសណ្ឋាកិច្ចរដ្ឋម​ន្រ្តីក្រសួង ការពារប្រទេ​ស​លោក Ngo Xuan Lich និង​គណៈប្រតិភូ​យោធាជាន់​ខ្ពស់វៀត ណាម បានប្រព្រឹត្ត​ទៅយ៉ាង​មហោឡា​រឹក​នៅ​ទីស្នាក់​ការ​ក្រសួង​ការ​ពារ​ជាតិ​ឡាវ​។ ឧត្តមសេនីយ៍ឯក ​រដ្ឋមន្រ្តីការពារ​ជាតិ​ឡាវ Chansamone Chanyalath ជាអធិ​បតី​ ពិធីទ​ទួល​ជួប។ បន្ទាប់​នោះ រដ្ឋមន្រ្តីទាំង២រូបបានដំណើ​រការ​ជំនួបចរចា​ហើយ​ចុះ ហត្ថលេខា​លើផែន​ការ​សហប្រតិបតិ្តការ រវាង​ក្រសួង​ការពារជាតិ​ទាំង២​ឆ្នាំ២​០១៨៕

 

តាម​ VOV5 - វិទ្យុសម្លេ​ង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ