30/11/2016 15:35 GMT+7 Email Print Like 0

ទំនាក់ទំនងការពារជាតិវៀតណាម-ជប៉ុន៖“លើគ្រប់វិស័យមានប្រសិទ្ធភាពជាក់ស្តែងនិងទុកចិត្តគ្នាទៅវិញទៅមក”


អនុរដ្ឋ មន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Nguyen Chi Vinh ក្នុងការ
ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាម

ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុនបាននិងកំពុងមានការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរបានកសាងយន្តការសហប្រតិបត្តិការជាច្រើន ក្នុងនោះមានការជួបសន្ទនាគោលនយោបាយ​ការពារជាតិ។​តាមរយៈ ជំនួបសន្ទនាទាំង៣លើកមក ទំនាក់ទំនងការពារជាតិទ្វេភាគីសុទ្ធតែ​ទទួលបានជោគជ័យក្នុងការកសាងទំនាក់ទំនងជឿទុកចិត្តគ្នាទៅវិញទៅមក។ ប្រការនេះត្រូវបានអនុរដ្ឋ មន្ត្រីក្រសួង​ការពារប្រទេសវៀតណាមលោក Nguyen Chi Vinh អះអាងនៅក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន​វៀតណាមស្តីពីលទ្ធផលនៃកិច្ចសន្ទនាគោល នយោបាយការពារជាតិវៀតណាម-ជប៉ុនដែលបានប្រព្រឹត្តទៅនៅប្រទេសជប៉ុននាថ្ងៃ ទី២៩វិច្ឆិកា។ អនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh បញ្ជាក់ថា៖

“ក្រៅពីវិស័យប្រពៃណីមក ក្នុងការសន្ទនាលើកនេះ​ភាគីជប៉ុនក៏ដូចជាវៀតណាមបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសមុទ្រ។ នាពេលកន្លងទៅ នាវាចម្បាំងរបស់ជប៉ុន​បានមកទស្សនាវៀតណាម ផ្លាស់ប្តូរជំនាញអំពីការស្វែងរកជួយសង្គ្រោះនិងបញ្ហាដទៃមួយចំនួនទៀតជាមួយវៀតណាម។ នាប៉ុន្មានឆ្នាំខាងមុខ នាវាយោធារបស់ជប៉ុននឹងមកទស្សនាវៀតណាមកាន់តែច្រើនថែមទៀត។ ប្រការនេះសរឲ្យឃើញថា ទំនាក់ទំនងនេះធានាឲ្យការយល់ដឹងគ្នាទៅវិញទៅមកក៏ដូចជាវត្តមាន ស្របច្បាប់របស់ជប៉ុននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាពិសេសលើសមុទ្រខាងកើត ផងដែរ”។

 

លោក Nguyen Chi Vinh ឲ្យដឹងថែមទៀតថា នៅក្នុងជំនួបសន្ទនានេះ វៀតណាមនិងជប៉ុនសុទ្ធតែមានបំណងធ្វើឲ្យទំនាក់ទំនងការពារជាតិក្លាយទៅជាសសរទ្រង់ក្នុងទំនាក់ទំនងយុទ្ធសាស្ត្របើកទូលាយវៀតណាម-ជប៉ុន៕តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ