05/09/2016 09:37 GMT+7 Email Print Like 0

ទៅលេងស្រែឈូកហ្គ័រថាប (Go Thap) ភ្លក្សរសជាតិជនបទ

តំបន់ស្រែ​ឈូកហ្គ័រ​ថាប (Go Thap) នៅឃុំ​មីហ្វ័រ (My Hoa) ស្រុក​ដុងថាប​ម៉ើយ (Dong Thap Muoi) តែង​តែឃាត់​ដំណើរភ្ញៀ​វទេសចរណ៍​ជិត​ឆ្ងាយ ដោយ​ទិដ្ឋភាព​បឹង​ឈូក​មាន​ផ្ការីក​ស្រស់​បំព្រង​បញ្ចេញ​ក្លិន​​ក្រអូប​ឈ្ងុយ​​ឈ្ងប់ ព្រម​ទាំងបាន​ភ្លក្សពិសា​នូ​វរសជាតិ​ម្ហូប​ដ៏ពិសេស របស់​តំបន់​​ជន​បទ​ដុង​ថាប​ម៉ើយ​ (Dong Thap Muoi) ។

តំបន់ស្រែឈូក​ហ្គ័រថាប  ​​​​​(Go Thap) មាន​ផ្ទៃដី២០​ហិកតា ជា​​ទម្រង់​រូបភាព​មួយ​ក្នុង​ចំណោម ​ទម្រង់​រួបភាព​ទេសច​រណ៍​​ជន​​បទ ដែ​លទាក់ទាញភ្ញៀវ​ទេ​សចរណ៍ ពេ​លមកលេង​ខេត្តដុងថាប ​(Dong Thap)។ ដើម្បី​បង្កភាព​ងាយ​​​​ស្រួល​ឲ្យភ្ញៀវ​ទេសចរណ៍​ មានកន្លែង​សម្រាក​និង​លំហែកាយ នៅច​ន្លោះចម្ងាយ​៥០​ម៉ែត្រ គឺមាន​ខ្ទមស្លឹក​មួយ​​​ខ្នង អាច​អង្គុយជុំគ្នាប្រមាណ​ ១៥នាក់។​ ព័ទ្ធជុំវិញ​តំបន់ស្រែឈូ​ក គឺផ្លូ​វធ្វើពីឈើត​ភ្ជាប់ពីខ្ទម​មួយ ទៅខ្ទ​ម​មួ​យ​​។​ នៅក​ណ្តាលស្រែឈូក​ជា​ប៉មខ្ពស់​។ ពីកំពូល​ប៉មសំឡឹង​មើលទៅ វា​លស្រូវ​ជុំវិញ​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក​។ 



ចាប់ពីខែកក្កដាជារៀងរាល់ឆ្នាំ ផ្កាឈូកនៅស្រែឈូកហ្គ័រថាប (Go Thap) ចាប់ផ្តើមរីកបង្អួតសម្រស់គ្នា។

ផ្កាឈូកបញ្ចេញពណ៌ឈូករីកបង្អួតសម្រាប់ដ៏ស្រស់បរិសុទ្ធពេលព្រះអរុណរះលើស្រែឈូកហ្គ័រថាប (Go Thap) ។

មកដល់ស្រែឈូកហ្គ័ថាប (Go Thap) នៅរដូវកាលនេះ ភ្ញៀវទេសចរណ៍នឹងបានស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកក្នុងតំបន់។

ការុងដាក់ផ្លែឈូកទើបប្រមូលផលថ្មីៗ បានអ្នកស្រុកដឹកជញ្ជូនទៅកាន់ទីកន្លែងប្រមូលទិញឲ្យឈ្មួញ។


ឈ្មួញប្រមូលទិញផ្លែឈូកនៅតំបន់ស្រែឈូកហ្គ័រថាប (Go Thap) ។

ភ្ញៀវទេសចរណ៍និងអ្នកស្រុកធ្វើដំណើរលើទូកបីសន្លឹក នេសាទចាប់ជលផលក្នុងស្រែឈូកហ្គ័រថាប (Go Thap) ដោយវិធីប្រពៃណី។

អ្នកស្រុកនៅក្នុងតំបន់ណែនាំភ្ញៀវទេសចរណ៍បេះឈូកក្នុងស្រែឈូកហ្គ័រថាប (Go Thap) ។

ភ្ញៀវទេសចរណ៍បានអ្នកស្រុកណែនាំ របៀបបេះឈូកក្នុងស្រែឈូកហ្គ័រថាប (Go Thap)។


ភ្ញៀវទេសចរណ៍បានអ្នកស្រុកណែនាំ របៀបបេះឈូកក្នុងស្រែឈូកហ្គ័រថាប (Go Thap)។

ភ្ញៀវទេសចរណ៍បានអ្នកស្រុកណែនាំ របៀបបេះឈូកក្នុងស្រែឈូកហ្គ័រថាប (Go Thap) ។

ត្រីផ្ទក់ចាប់ពីស្រែឈូកហ្គ័រថាប (Go Thap) បានអ្នកស្រុកអាំងធុំក្លិនឈ្ងុយឆ្ងាញ់ ដូចអញ្ជើញកក់ហៅភ្ញៀវទេសចរណ៍។

ម្ហូបសាមញ្ញបាយឈូកនៅតំបន់ស្រែឈូកហ្គ័រថាប (Go Thap)។

គ្រាប់ឈូកដែលបេះបានពីតំបន់ឈូកហ្គ័រថាប (Go Thap)  បានអ្នកស្រុកច្នៃជាម្ហូបពិសាជាច្រើន ដែលសម្បូរទៅដោយរសជាតិបំប៉ន់ ។

ភ្ញៀវទេសចរណ៍ពិសាម្ហូបពិសេសប្រចាំតំបន់ព្រែកទន្លេ នៅស្រែឈូកហ្គ័រថាប (Go Thap)។

 មកដល់ស្រែឈូកហ្គ័រ​ថាប (Go Thap) ភ្ញៀវទេសចរណ៍​អាចដើរ​កម្សាន្តគយ​គន់​មើល​ឈូក ក្រេប​ក្លិន​ក្រអូប​របស់​ឈូក​។ល។ ឬ​មិត្តអាចខ្ចីអាវផាយ ​អាវបាបា ​មួកស្លឹក​ សម្រាប់ការ​ច្នៃប្រឌិត​តាម​តែចិត្ត​ខ្លួន ហើយ​ថត​រក្សានូវ​កាលៈទេសៈ​ដ៏ស្រស់​ស្អាត ក្បែ​រផ្កាឈូករួមជាមួ​យមិត្តភ​ក្តិ សា​ច់ញាតិ។ មិត្ត​អាច​ជួល​ទូក​សម្រាប់​អុំរសាត់​អណ្តែត​ទៅគ្រប់ទី​កន្លែង​នៅលើតំបន់​ស្រែឈូ​ក ដើម្បី​ពិសោធន៍​ដូចជា​បេះឈូក ស្ទូច​ត្រី ធ្វើជាកសិក​រម្នាក់​។ល។ យ៉ាង​ពិសេស​ចម្លែក​នៅទី​នេះ។​

បងង្វៀន​ហ្វាងផឿង​ (Nguyen Hoang Phuong) ផ្ទះនៅទីក្រុងកា​វឡាញ​ (Cao Lanh) សំណេះ​សំណាល​ពេលបាន​អញ្ជើញ​​មក​ស្រែឈូក​ហ្គ័រថាប (Go Thap) និយាយថា​៖ “ខ្ញុំក៏​អ្នកជន​បទ​ម្នាក់ តែមក​ដល់ទី​នេះបែរ​ជាមាន​អារម្មណ៍​​ប្លែកៗ​។ វាប្រៀប​ដូចភូមិ​សុខមួយ​។ គ្រួសារ​យើងខ្ញុំ​តែងមកទី​នេះនៅ​ថ្ងៃចុង​សប្តាហ៍​”។

មកជា​មួយវាលស្រែឈូក​ហ្គ័រ​ថាប (Go Thap)  ភ្ញៀវទេសចរណ៍​ អាចមានឱកាស​ស្វែងយល់​ពីតំបន់​ដី ពេល​សំណេះ​សំណាល​ជាមួយ​កសិក​រស្លួតបូត ​និង ​ចូលចិត្ត​រាប់អាន​ភ្ញៀវ​នៅទី​នេះ។​ វាល​ស្រែឈូក​នៅល្បី​ឈ្មោះជា​មួយ​មុខ​ម្ហូប​និង​ទឹកពិសា​ដ៏សាមញ្ញដូច​ជា៖ ត្រី​ផ្ទក់​ដុត បាយ​ឈូក ក្តាម​ស្ងោរ មាន់​អាំង ត្រីកាញ់​ខឆ្នាំងដី​ តែ​ឈូក ទឹក​ដោះគោ​លាយ​ឈូក​៕

​ 

អត្ថបទ និង រូបថត៖ ង្វៀនអាញ់

បណ្តាអត្ថបទបានផ្សាយ