09/09/2018 09:29 GMT+7 Email Print Like 0

ទៅមើលទីលានប្រណាំងសេះថៀនម៉ា (Thien Ma) - Madagui

ក្រោយ​ជាង​មួយ​ឆ្នាំ​ដំណើរ​ការ​ ទីលាន​ប្រណាំង​សេះ​ថៀន​ម៉ា (Thien Ma) - Madagui (ភូមិ​៤ ឃុំ​ដា​អ្វាយ - Da Oai ស្រុក​ដា​ហ្វាយ​ - Da Huoai ខេត្ត​ឡឹម​ដុង - Lam Dong​) ជា​ទីកន្លែងថែទាំ​សេះ​ប្រណាំង​​សុទ្ធ​​មិន​បង្កាត់​ ហើយជា​ទីលាន​ប្រណាំង​ទម្រង់​ធំបំផុត​នៅ​អាស៊ីអាគ្នេយ៍​។​

 ទីលាន​ប្រណាំង​សេះថៀន​ម៉ា (Thien Ma) បាន​កសាង​នៅ​ក្នុង​ប្រជុំ​មណ្ឌលអេកូរ​​ទេសចរណ៍​​​​ព្រៃ​ Madagui (ផ្ទៃដី​សរុប​ ៣៣៦​ ហិកតា​) ក្រោមអាកាស​ធាតុ​ខាង​ត្បូង​​តី​ង្វៀន (Tay Nguyen) ក្តៅសើម​​ ភ្លៀង​ច្រើន​ ជា​បរិស្ថាន​ឧត្តមភាព​​សម្រាប់​​សេះ​ប្រណាំង​រីក​ចម្រើន​។​
 
មាន​លក្ខណៈ​ធម្មជាតិ​ងាយ​ស្រួល​ផង​ ទីលាន​ប្រណាំង​សេះ​ថៀនម៉ា​ (Thien Ma) នៅទាំង​ស្ថិត​នៅទីតាំង​ភូមិសាស្រ្ត​ជិត​ពី​ទីក្រុង​ហូជីមិញ​និង​ដា​ឡាត​ (Da Lat) ​ចម្ងាយពី​ទីក្រុង​ធំទាំង​ពីរ​នេះ លំដាប់​១៥០គីឡូម៉ែត្រ​ និង​១៤៥​គីឡូម៉ែត្រ​​នៅក្បែរ​ផ្លូវ​ជាតិ​លេខ​២០។ ជាមួយ​ផ្ទៃដី​ជិត​​៧០​ហិកតា​ ទីលាន​ប្រណាំង​បាន​រៀបចំ​តំបន់​មុខងា​ដោយ​ឡែក​ជាច្រើ​ន​ ដើម្បី​បម្រើ​​ការ​ថែទាំ​និង​រៀប​ចំការ​​ប្រណាំង​សេះ​។ ក្នុងនោះ មាន​បង្រៀន​និង​បង្វឹក​ក្រុម​សេះកីឡា​ បណ្តោះបណ្តាល​កីឡាករជិះសេះ​​ បម្រើ​ការ​ប្រណាំង​ Olympic, Seagames ...។ល។ ទន្ទឹម​នោះ​ ទីលាន​ប្រណាំង​នៅ​រៀប​ចំ​បង្កើត​សេះ​ប្រណាំង​ជំនាញ​ ទិញ​លក់​សេះ​ពូជ​ជូន​អតិថិជនដែល​​មាន​តម្រូវការ​។​ល។



 ទីលាន​ប្រណាំង​បាន​សាងសង់​ក្នុង​ប្រជុំ​មណ្ឌល​អេកូរទេសចរ​ព្រៃ​ Madagui ជា​បរិស្ថាន​រស់​នៅ​ល្អ
សម្រាប់​សេះ​ប្រណាំង​ធំៗទាំង​នេះ​។



 ឲ្យ​ចំណី​សេះស៊ី​ នៅ​ម៉ោង​៩ព្រឹក​ជារៀង​រាល់​ថ្ងៃ​។​


 កន្ទក់​គ្រាប់​​លាយ​​នឹង​ ​ម្សៅកាល់ស្យូម ​ អំបិល ប្រេង​​​ឈូក​រត្ន​សម្រាប់​សេះ​។


 ចំណីសម្រាប់​សេះ​ប្រណាំង​តែង​បាន​ធានា​អនាម័យ​។


 ពិនិត្យ​ អនាម័យ​ក្រចក​ជើង​និង​អវយវៈ​សំខាន់​របស់​សេះប្រណាំង​។​


 កន្លែង​សម្រាប់ងូត​ទឹកឲ្យ​សេះ​។​


 បង ង្វៀន​ថាញ​សើន​ឡឹម​ (Nguyen Thanh Son Lam) អ្នក​សង្កេត​ពិនិត្យ​​​កសិដ្ឋាន​សេះ ​
កំពុង​ពិនិត្យ​សុខ​ភាព​សេះប្រណាំង​។



 កែប​សេះ ខ្សែ​ទាញ​សេះប្រណាំង​ ក៏តែង​បាន​ពិនិត្យ​​ហ្មត់ចត់​​
ធានា​ត្រឹមត្រូវ​តាមស្តង់​ដារបច្ចេកទេស​។​



 បងង្វៀន​ថាញ​សើនឡឹម (Nguyen Thanh Son Lam) ​​ចូល​រួម​​បង្វឹក​ កីឡាករជិះ​សេះ។


 រុំជើង​ឲ្យ​សេះ​ប្រណាំង​មុនពេល​​ប្រណាំង​​។​


 ម្ចាស់​សេះប្រណាំង​ អាចយក​សេះ​ប្រណាំង​មកទី​នេះ ចូលរួម​ការ​ប្រឡង់​ប្រណាំង​។​

 

 សព្វថ្ងៃ​ទីលាន​ប្រណាំង​ថៀន​​ម៉ា (Thien Ma) - Madagui មាន​កសិដ្ឋាន​៤​កន្លែង​ ថែទាំនិង​បង្វឹក​សេះប្រណាំង​សុទ្ធមិនបង្កាត់​​​៩០ក្បាល ​មកពីប្រទេស​​អូស្រ្តាលី​។ សេះនាំ​ចូល​កាល​ដំបូង​មាន​អាយុ​ប្រហែល​៤ឆ្នាំ​ ចំនួន​សេះ​សព្វ​ថ្ងៃ​នៅ​ទីលាន​ប្រណាំង​ សុទ្ធតែ​មាន​អាយុ​ប្រហែល​៧​ឆ្នាំ​ កម្ពស់ពី​​១,៦​ - ១,៦៥ម៉ែត្រ​ ទម្ងន់​ពី​៤០០ - ៥០០​គីឡូក្រាម​។ ទាំង​អស់​សុទ្ធ​តែ​បាន​ថែទាំ​តា​មស្តង់ដា​រ​អូស្រ្តាលី​ ចំណី​រួម​មាន​ស្មៅ​កិន កន្ទក់​​គ្រាប់​លាយ​ជាមួយ​ម្សៅ​​កាល់ស្យូម អំបិល ប្រេង​ឈូក​រត្ន​។


 ទីលាន​ប្រណាំង​សេះ​ថៀន​ម៉ា (Thien Ma) - Madagui សុទ្ធ​តែ​ធានា​ស្តង់​ដារ​អន្តរជាតិ
​​សម្រាប់​ការប្រកួត​ប្រណាំងសេះ​​។​



 ចាប់​ផ្តើម​។


 សេះ​ប្រណាំង​ល្អ​ បោល ក្រោយពេល​ចាប់​ផ្តើម​។​


 ពន្លឿនល្បឿន​​ជិត​ដល់​គោលដៅ ​សែនទាក់ទាញ​ចិត្តនៅ​​រាល់​ការ​ប្រឡង​ប្រណាំង​។​


 ដំបូក​ធំ​​ក្នុង​ទីលាន​ប្រណាំង​ក្លាយ​ជា​ស្ថានីយ៍​​​សម្រាប់​អ្នក​ទស្សនា ​
នៅ​ពេល​មាន​ការ​ប្រណាំង​សេះ​ម្តងៗ។​



 ការ​ប្រជែក​ទាក់ទាញ​ចិត្ត​។​


 សេះ​ប្រណាំង​ឆ្នើម​​មួយ​ក្បាលជាន់​គំនួសគោល​ដៅ​។​


 សេះ​ប្រណាំង​ដណ្តើមបាន​​រង្វាន់​ខ្ពស់​ក្នុងការ​ប្រឡង​ប្រណាំង​។​

 

ទីលាន​ប្រណាំង​ថៀន​ម៉ា (Thien Ma) ជា​បទ​ដ្ឋាន​​សម្រាប់​ជំរុញ​ទេសចរណ៍​មូលដ្ឋាន​ ទាក់ទាញ​ភ្ញៀវទេសចរណ៍​ក្នុង​និង​ក្រៅប្រទេស​​មក​ទីនេះ​ទស្សនា​។ ទន្ទឹម​នោះ​ ទីលាន​ប្រណាំង​ក៏​រួម​ចំណែក​​បង្កើត​ការងារ​រកស៊ី​ កែលម្អរ​ជីវភាព​​រស់​នៅ​ជូន​ប្រជាជន​ក្នុងតំបន់​៕​
 

អត្តបទ​ និង​រូបថត៖ ង្វៀនវូថាញ​ដាត​


បណ្តាអត្ថបទបានផ្សាយ