05/05/2015 14:20 GMT+7 Email Print Like 0

ទៅត្រាវិញលេងបុណ្យចូលឆ្នាំថ្មី

បុណ្យ​ចូលឆ្នាំថ្មីជាបុណ្យប្រពៃណីរបស់បងប្អូនខ្មែរនៅតំបន់ភាគខាងត្បូង បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​ថ្ងៃ​ទី១៤, ១៥, ១៦ខែ​មេសារៀង​រាល់ឆ្នាំ (នៅឆ្នាំដែលមានខែអាសាឍពីរ​ដងនឹងបន្ថែម១ថ្ងៃ ថ្ងៃ​ទី១៣ខែ​មេសា)។ តាំងពីយូរឆ្នាំ​មកហើយ សកម្មភាពនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី បាន​ជន​ជាតិ​ខ្មែរនៅត្រាវិញ រៀប​ចំនៅ​តាមវត្តអារាមជានិច្ច ជាព្រឹត្តិការណ៍វប្បធម៌​ធំបំផុតក្នុងឆ្នាំ។

នារសៀលថ្ងៃទី១៣ខែ​មេសា យើងខ្ញុំបានទៅលេង​ផ្ទះលោកតាថាច់​រី (ភូមិឡឺវគឺហាយ ឃុំឡឺវងិប​អាញ ស្រុក​ថ្កូវ ខេត្ត​ត្រាវិញ) ក្នុង​ឱកាសបុណ្យចូល​ឆ្នាំថ្មី គាត់​បានអញ្ជើញយើង​ខ្ញុំនៅលេង​បុណ្យចូលឆ្នាំថ្មី​នឹងគ្រួសារ​គាត់។ បង​ប្អូន​ខ្មែរមានការ​ជំនឿពុទ្ធសាសនាហិន​យាន​ទើប​ភាគច្រើ​ន​បុណ្យ​ប្រពៃណី​របស់​បង​ប្អូន​ខ្មែរ​ផ្សារ​​ភ្ជាប់​​ជា​មួយ​​​សកម្ម​​ភាពគោរព​បូជា​អរូបិយ​និង​ស្ទើតែ​ទាំង​អស់​ប្រព្រឹត្តិ​ទៅក្នុង​វត្ត​​អារាម​​ខ្មែរ​​ដែល​​​នៅ​ជិត​​​ទី​​កន្លែង​​​បង​​​ប្អូន​ខ្មែរ​​រ​ស់​​នៅ។


ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បងប្អូនខ្មែរច្រើនទៅវត្តថ្វាយបង្គំព្រះ។

ពុទ្ធបរិស័ទនិងព្រះសង្ឃប្រារព្ភពិធីស្រង់ទឹកព្រះជាពិធីមួយដ៏សំខាន់ក្នុងបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនខ្មែរ។

គោរពបូជាព្រះពុទ្ធដើម្បីប្រាថ្នាបានសេចក្តីសុខចម្រើន។
ពិធីទទួលទេវតាឆ្នាំថ្មីយាងចុះឋានមនុស្សដើម្បីរក្សាជីវភាពរបស់ប្រជាជន។ 

ពុទ្ធបរិស័ទថ្វាយបង្គំព្រះពុទ្ធរូបនៅវត្តជំនីក។

ព្រះសង្ឃប្រារព្ភពិធីស្រង់ទឹកព្រះចៅអធិការនៅវត្តស្វាយសៀមថ្មី។(ស្រុកថ្កូវ)

ព្រះសង្ឃសូត្រធម៌សូមសេចក្តីសុខចម្រើនដល់ពុទ្ធបរិស័ទនាឱកាសបុណ្យចូលឆ្នាំថ្មី។

ជាទម្លាប់ នៅរសៀលថ្ងៃចុងឆ្នាំចាស់ ពុទ្ធបរិស័ទ​ចូលរួម​ពិធី​ដង្ហែ​មហា​សង្រ្កាន្ត​ទៅតាម​ភូមិ​ស្រុក​ដើម្បី​ត្រៀម​ទទួល​ទេវតាឆ្នាំ​ថ្មី។ ជនជាតិខ្មែរ​មានជំនឿថា​ជារៀងរាល់​ឆ្នាំនឹង​មានទេវ​តាមួយ​ព្រះអង្គ​យាងចុះ​ឋាន​មនុស្ស ដើម្បី​រក្សា​ជីវភាពរស់នៅរបស់​បងប្អូន​ខ្មែរ។ តាម​ឆ្នាំនីមួយៗ​បងប្អូន​ខ្មែរ​ធ្វើពិ​ធីទទួល​ទេវតា​នូវ​ពេល​វេលា​ខុស​ពីគ្នា​។ ឆ្នាំនេះ ពិធីទទួលទេវតាប្រព្រឹត្តិទៅនៅម៉ោង​២, ០២នាទីរ​សៀលថ្ងៃទី១៤ខែ​មេសា។ មុន​ថ្ងៃចូល​ឆ្នាំ ត្រូវ​ធ្វើ ភ្នំ​ខ្សាច់ ភ្នំអង្កជានិមិត្តរូប​នៅក្នុងបរិវេណ​វត្ត​អារាម ដើម្បីទុកឲ្យពុទ្ធបរិស័ទមកបូជា នៅថ្ងៃដំបូងនៃឆ្នាំថ្មី  សុំ​សំ​​ណាង​និង​ក្តីសុខ​សប្បាយ។

ព្រឹកថ្ងៃទី១៤​ខែមេសា គ្រួសារ​លោកតាថាច់រី​ក៏ដូច​ជាពុទ្ធបរិស័ទ​នានា នៅក្នុ​ងភូមិ​ស្រុក បាន​​ត្រៀម​បំរុង​​ជា​ស្រេច​​នូវ​​ចង្ហាន់ ដើម្បីនាំយក​ទៅកាន់វត្តជំនីក​ដែលនៅជិត​​ផ្ទះ ដើម្បី​ប្រគេន​ចង្ហាន់​ដើមឆ្នាំ។ ក្រោយ​​ពេល​​ថ្វាយ​តង្វាយ​​បូជា​​ព្រះ​ពុទ្ធ ព្រះសង្ឃ​សូត្រ​ធម៌​ភត្តានុមោទនា​​ទាន រួច​ហើយ​​គឺពុទ្ធ​បរិស័ទ​​ប្រគេន​ចង្ហាន់​​ដល់​ព្រះ​​សង្ឃ​ឆាន់​​រួច បន្ទាប់​មកពុទ្ធបរិស័ទលើក​សេសពីព្រះសង្ឃ​មក អង្គុយហូប​រួម​ជុំគ្នា។ ពិធី​ប្រគេន​​ចង្ហាន់​គឺជា​ពិធី​​បួង​សួង​​សូម​​សេចក្តី​​សុខ ឧទ្ទិសមគ្គផល​ដល់បុព្វការី​ជន និងបង្ហាញ​ទឹកចិត្តគោរព​ព្រះពុទ្ធសាសនា ហើយ​សូម​​បាន​សុខ​​ដុម​រមនា ក្នុង​ឆ្នាំថ្មីរ​បស់ជន​ជាតិខ្មែរ។

ព្រឹកថ្ងៃស្អែក ពុទ្ធបរិស័ទ​បន្តយកចង្ហាន់​ទៅវត្ត និង​ស្តាប់ព្រះធម៌ទេសនា​ដើម្បីយកមគ្គ​ផល។ លោក​​តា​ថាច់រី​​ឲ្យ​ដឹង​​ថា៖ នៅថ្ងៃ​បុណ្យទាន ពុទ្ធបរិស័ទ​សម្តែងទឹកចិត្ត​​គោរពដល់​​ព្រះពុទ្ធ ដោយ​យ​ក​​ចង្ហាន់​​ទៅប្រគេន​​ដល់​​ព្រះ​ស​ង្ឃ​​។ តប​មក គឺព្រះសង្ឃ​អនុមោទនា​​សូត្រធម៌​ឧទ្ទិស​មគ្គផល​​ដល់​បុព្វការី​​ជន​ និងចម្រើន​​ជោគ​ជតារាសី​​ដល់​ពុទ្ធ​បរិស័ទ​​ដែល​នាំយក​ចង្ហាន់​វត្ថុបូជា​មកកាន់​វត្ត។

នៅពេល​ដែលមិន​ទៅវត្ត បងប្អូន​ច្រើនទៅសួរសុខ​ទុក្ខសាច់​ញាតិ មិត្ត​ភក្តិ អ្នក​ផងរបង​ជាមួយ ជូន​ពរ​​នូវ​ប្រការ​ដ៏ល្អ​ប្រ​សើរ​ និងហូបបាយជុំគ្នាមុន​ពេលវិល​ចេញ​ទៅផ្ទះ។

ក្នុងប៉ុន្មាន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី វត្តអារាមនីមួយៗ​បានរៀបចំសកម្មភាព​លេងសប្បាយ កំសាន្ត សកម្មភាព​ល​ក់ដូរ ម្ហូប​​អាហារ​​ប្រព្រឹត្តិ​ទៅ នៅក្នុងបរិវេណ​វត្តអារាម​យ៉ាងកុះករ។ នៅពេលយប់​​ថ្ងៃបុណ្យ វត្ត​អារាម​ខ្មែរ​​តែង​មាន​សកម្មភាព​​សម្តែង​ប្រភេទ​សិល្បៈ​ជនជាតិ។ របាំប្រពៃណី​របស់ជនជាតិ​ខ្មែរដូចជា របាំឆៃ​យ៉ាំ របាំ​យក្ខ ជាមួយ​សម្លៀក​​បំពាក់​ពិសេស​ និង​មុខរបាំង​ក្រមិចក្រ​មើម ទាក់​ទាញយុវជន​ចូលរួម​ជាច្រើន។ ល្ខោន​យីកេ គឺជា​ប្រភេទ​ល្ខោន​​ចម្រៀង​របស់ជន​ជាតិខ្មែរ បាន​សិល្បៈករនៅក្នុ​ងភូមិស្រុកសម្តែង​​យ៉ាងពិសេស ទាក់​ទាញ​​អ្នក​​មើល​។


ជនជាតិខ្មែរទៅដង្ហែនិងរាំរបាំយក្ខស្វាអំណរបុណ្យចូលឆ្នាំថ្មី។

របាំប្រពៃណីរបស់ជនជាតិខ្មែរជាមួយសម្លៀកបំពាក់និងរបាំងមុខតុបតែងយ៉ាងឆើតឆាយ។

ពិធីស្រង់ទឹកព្រះនៅវត្តជំនីក។

ជនជាខ្មែរប្រារព្ភពិធីស្រង់ព្រះដើម្បីសុំសេចក្តីសុខគ្រប់ប្រការ។

ភ្នំខ្សាច់ ភ្នំអង្ក និមិត្តរូបតំណាងបានកសាងក្នុងបរិវេណវត្តស្វាយសៀមថ្មី(ស្រុកថ្កូវ) ដើម្បី​បូជា​សុំ​សេចក្តី​សុខចម្រើនគ្រប់ៗប្រការ។

គ្រួសារជនជាតិខ្មែរមួយសុខដុមរមនាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។

ជនជាតិខ្មែរសម្តែងឧបករណ៍ប្រពៃណីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។

មនុស្សជុំគ្នាមើលល្ខោនយីកេ ជាប្រភេទសិល្បៈពិសេសរបស់បងប្អូនខ្មែរ។

ជន​ជាតិខ្មែរ​សែន​សប្បាយរីករាយ ស្មោះត្រង់ និង​រាក់ទាក់ភ្ញៀវ។ យើងខ្ញុំ​បានអញ្ជើញ​ពិសារ​នំបញ្ចុក នំអន្សម​ជ្រូក ពិសាសុរាត្រាំ​ផ្លែខ្វិត ជាម្ហូប​អាហារពិសេស​ប្រចាំនៅទី​នេះ។ ក្រៅពីនោះ អ្នក​នៅទី​នេះណែនាំ​បង្ហាញ​យើង​ខ្ញុំទះ​ស្គរ​ឆៃយ៉ាំ របៀបពាក់មុខរ​បាំង និងរៀនរាំក្បាច់ឆៃយ៉ាំយ៉ាង​សប្បាយទៀត​ផង។

ពិធីស្រង់​ព្រះជាពិធីសំខាន់​បំផុត ហើយ​ក៏ជាពិធីចុងក្រោយបង្អស់មុនពេលបញ្ចប់បុណ្យចូល​ឆ្នាំថ្មី។ ពិធី​ស្រង់​ព្រះ​ប្រព្រឹត្តិ​ទៅ នៅថ្ងៃទី១៦ខែមេសា។ ក្រោយពី​ស្នូរស្គររោទ៍បីលើក​នៅតាមវត្តនី​មួយៗ ពុទ្ធរូប​បាន​សម្អាត​ហើយ​និមន្តពុទ្ធ​រូបចេញតម្កល់ក្រៅទីលានទូលាយ។ ពុទ្ធបរិស័ទ​យកទឹកអប់​ទៅកាន់វត្ត​ ដើម្បីធ្វើពិ​ធីស្រង់​ព្រះ។ ក្រោយ​ពេលប្រព្រឹត្តិពិធី​សូត្រធម៌សុំសុខចម្រើននិង​បង្សកុលនៅក្នុង​ព្រះវិហារ ពុទ្ធបរិស័ទ​នាំគ្នាម​ក​ជុំ​នៅមុ​ខ​ព្រះពុទ្ធរូប​ ដើម្បីប្រារព្ភ​ពិធីស្រង់​ព្រះ។ ពុទ្ធបរិស័ទ​​យក​ទឹក​អប់​​ស្រោច​ស្រង់​​លើពុទ្ធរូប​ ដើម្បី​សម្តែង​​ទឹក​ចិត្ត​គោរព​​ស្រ​ឡាញ់​ ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា ប្រាថ្នា​​សេចក្តី​សុខ​សេចក្តី​​ចម្រើន​​គ្រប់​ប្រការ​ ពីព្រះពុទ្ធ​​អង្គ​ដែល​មាន​ចិត្ត​​មេត្តា។ បន្ទាប់​មក ពុទ្ធបរិស័ទ​នឹងយកទឹកអប់ដែល​នៅសល់យកមក​ផ្ទះធ្វើ ពិធី​ស្រង់​ទឹកដល់​អ្នក​មាន​គុណ សម្តែង​​ការដឹង​នូវ​គុណូប​ការៈ ចិញ្ចឹមបីបាច​ថែរក្សាពួក​គាត់។

បុណ្យចូល​ឆ្នាំថ្មីនាំមកនូវអត្តសញ្ញាណជំនឿពុទ្ធសាសនារបស់ជនជាតិខ្មែរ តាមរយៈ ពិធី​សកម្មភាពអរូបិយ ប្រព្រឹត្តិ​ទៅរៀង​រាល់លើក​នៅក្នុងថ្ងៃ​បុណ្យចូល​ឆ្នាំថ្មី។ ពិធីមួយចំនួន​អាចខុសគ្នានៅ​ភូមិស្រុក​នីមួយៗ ប៉ុន្តែប្រ​ការ​នោះកាន់​តែធ្វើឲ្យ​ជីវភាព ស្មារតី របស់​ជនជាតិខ្មែរ​នៅតំបន់​ទិសនិរ​តីភាគ​ខាងត្បូង​កាន់តែ​សម្បូរ​បែប​ថែម​ទៀត​៕

 

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន
 

បណ្តាអត្ថបទបានផ្សាយ