30/07/2015 13:36 GMT+7 Email Print Like 0

ទេសាភិបាលធនាគារជាតិវៀតណាមជួបសន្ទនាជាមួយប្រធាន IMF ប្រ​ចាំ​នៅ​វៀត​ណាម


ទេសាភិបាលធនាគារជាតិវៀតណាមជួបសន្ទនាជាមួយប្រធាន IMF ប្រចាំនៅវៀតណាមលោក Sanjay Kalra 

នៅក្នុង​ជំនួបសន្ទនា នាព្រឹកថ្ងៃ​ទី២៩ខែកក្កដាឆ្នាំ២០១៥ នៅទី​ក្រុងហាណូយ ទេ​សាភិ​បាល​ធនាគារ​ជាតិ​វៀត​ណាម លោក​ Nguyen Van Binh បានអបអរសាទរ​ប្រធាន​មូល​និធិរូបិយវត្ថុ​អន្តរជាតិ ប្រចាំនៅវៀត​ណាម លោក Sanjay Kalra ដែល​បាន​សម្រេច​ល្អ​បេសកកម្ម ជាប្រធានដំណាង IMF ប្រចាំនៅវៀតណាម ហើយវាយ​តំលៃ​ខ្ពស់​ចំពោះ​តួនាទី ជាស្ពានតភ្ជាប់វៀតណាមជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ។ លោក Nguyen Van Binh ក៏បាន​ថ្លែង​អំណរគុណ ចំពោះការជួយឧបត្ថម្ភរបស់បុគ្គល​ លោក Sanjay Kalra និង IMF សំរាប់​ធនាគារ​ជាតិ​វៀត​ណាម​ផងដែរ។

​ក្នុង​ព្រឹក​ថ្ងៃ​ដដែល ទេសាភិបាលធនាគារជាតិ​វៀតណាម លោក Nguyen Van​ Binh ក៏បាន​ស្វាគមន៍​លោក Jonathan Dunn មកបំពេញបេសកកម្មជាប្រធានដំណាង​ថ្មីរបស់ IMF ប្រចាំ​នៅវៀ​តណាម និង​សង្ឃឹម​ថា លោ​ក Jonathan Dunn នឹងបន្តពូន​ជ្រុំអោយ​ទំនាក់ទំនង​រវាងភាគីទាងពីរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ