07/01/2018 12:44 GMT+7 Email Print Like 0

ទេសចរណ៍ Da Nang ទទួលការបោះជំហានលោតផ្លោះបន្ទាប់ពី APEC ២០១៧


 ទេសចរណ៍ Da Nang ទទួលការបោះជំហានលោតផ្លោះបន្ទាប់ពី APEC ២០១៧

មកដល់ទីក្រុង Da Nang នរណាក៏មានការចាប់អារម្ភណ៍យ៉ាងខ្លាំងចំពោះស្នាមញឹម សប្បាយរីករាយរាក់ទាក់របស់ប្រជាជននៅទីនេះ ក៏ដូចជា រឿងរ៉ាវគួរឲ្យរំភើបចិត្តស្តីពីរបៀប ប្រាស្រ័យរបស់ប្រជាជន Da Nang ចំពោះភ្ញៀវទេសចរដែរ។ នេះជាការដែលអ្នកបើកបរតាស៊ីប្រគល់ប្រាក់ជូនភ្ញៀវទេសចរដែលបានភ្លេចក្នុងរថយន្ត ឬប្រជាជនទីក្រុងជួយសង្គ្រោះសំរាប់ភ្ញៀវជួបគ្រោះថ្នាក់។ ជាមនុស្សរសុភាពមទម្យម្នាក់ តាមរយៈទង្វើទាំងអស់នេះបាន​រួមចំណែកធ្វើ ឲ្យទីក្រុងកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Tran Dinh Chot អាយុ ៥៨ ឆ្នាំ ប្រធានក្រុមលេខ ៦ ក្រុមស៊ីក្លូ ទេសចរណ៍ ទីក្រុង Da Nang ដែលប្រកបមុខបរបរនេះរាប់សិបឆ្នាំបានចែករំលែកថា៖

«ខ្ញុំញរញឹមរាក់ទាក់ជាមួយភ្ញៀវទេសចរដើម្បីក្នុងពេលដែលគេវិលត្រឡប់ទៅប្រទេសវិញ គេនឹងផ្សព្វផ្សាយស្នាមញញឹមស៊ីក្លូដែលធ្វើឲ្យមុខមាត់ទីក្រុង Da Nang ស្អាតជាង។»

មានឆ្នេសមុទ្រស្អាត ទីក្រុង Da Nang ត្រូវបានមជ្ឈដ្ឋានវិនិយោគិនធំៗមកដល់កសាង បណ្ដាមណ្ឌលសំរាកលំហែរកាយ​ថ្នាក់អន្តរជាតិដូចជា៖ Furama Premier Village Pull Man Crowne Plaza ជាដើម។ ទីក្រុង Da Nang បាននិងកំពុងជាទីកន្លែងមកដល់គួរឲ្យទាក់ទាញ ចំពោះភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។ អគ្គនាយករងមណ្ឌលសំរាកលំហែរកាយ Furama Da Nang បានឲ្យដឹងថា៖ ការរៀបចំសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ប្រកបដោយ ជោគជ័យបានអះអាងជាថ្មីម្តងទៀតថា៖ ប្រព័ន្ធសណ្ឋាគារនិងមណ្ឌលសំរាកលំហែរកាយ នៅទីក្រុង Da Nang អាច​ឆ្លើយតបនឹងតម្រូវការទាំងអស់នៃព្រឹត្តិការណ៍អន្តរជាតិ។

«យើងខ្ញុំមានបុគ្គលិកចំនួន ៧០០ នាក់។ ភារកិច្ចរបស់បុគ្គលិកម្នាក់គឺឧទ្ទេសនាមដល់ គ្រួសារនីមួយៗសហគ្រាសប្រជាពលរដ្ឋនីមួយៗ អំពីរូបភាពទីក្រុង Da Nang ស្អាតរួសរាយ រាក់ទាក់ ដើម្បីភ្ញៀវទេសចរឃើញថា៖ ប្រជាជនទីក្រុង Da Nang មានវប្បធម៌ល្អ ហើយណែនាំភ្ញៀវទេសចរមានរបៀបប្រាស្រ័យល្អថែមទៀតនៅទីកន្លែងសាធារណៈនៅទីក្រុង Da Nang។»

រីឯ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនទេសចរណ៍វៀតណាម Vitours លោក Le Tan Thanh Tung  បានឲ្យស្នើថា៖

«ទីក្រុង Da Nang គប្បីកសាងមណ្ឌលពាណិជ្ជកម្មធំថ្មីមួយដើម្បីលើកទឹកចិត្តភ្ញៀវទេសចរមកទិញទំនិញពិសេសនៃតំបននេះ។»

នាឆ្នាំ ២០១៧ ទីក្រុង Da Nang ទទួលភ្ញៀវទេសចរចំនួន ៦ លាន ៦ សែននាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិស្រូបយក ២ លាននាក់ ចំណូលទទួលបានជិត ១ ពាន់លានដុល្លាអាមេរិក។ នាយករងមន្ទីរទេសចរណ៍ទីក្រុង Da Nang  លោក Nguyen Xuan Binh បានឲ្យដឹងថា៖

«ទិសដៅនៃផ្នែកទេសចរណ៍ទីក្រុង Da Nang ដែលអាចប្រមូលផ្តុំគឺបង្កើតឡើងភាពខុសប្លែកតាមទិសអភិវឌ្ឍន៍ទីក្រុង Da Nang ក្លាយទៅជាមជ្ឈមណ្ឌលសន្និសីទសិក្ខាសាលា និងមជ្ឈមណ្ឌលព្រឹត្តិការណ៍ទេសចរណ៍តភ្ជាប់នឹងការ​សំរាកលំហែរកាយនិងទួរទស្សនារកឃើញវប្បធម៌តំបន់ភាគកណ្ដាលវៀតណាមតាមរយៈទីកន្លែងមកដល់ផ្សេង​ៗ ទៀត ក្រៅពី បេតិកភ័ណ្ឌវប្បធម៌នៅទីក្រុង Da Nang ដូចជា Hoi An និង My Son។ ក្នុងនោះ ផលិតផល ទេសចរណ៍នៃទីក្រុង Da Nang គឺសន្និសីទសិក្ខាសាលាតភ្ជាប់នឹងការសំរាកលំហែរកាយ សមុទ្រ។»

ទេសចរណ៍ Da Nang កំពុងឆ្ពោះទៅគោលដៅលើកកំពស់ពាណិជ្ជសញ្ញានៃទីក្រុងរៀបចំព្រឹត្តិការណ៍សំខាន់ៗ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើបនិងប្រភពធនធានមនុស្សជំនាញគឺជាឱកាសនិងលក្ខ័ណ ដើម្បីទីក្រុង Da Nang ឆ្ពោះទៅព្រឹត្តិការណ៍នយោបាយការទូតសេដ្ឋកិច្ចវប្បធម៌កីឡាទ្រង់ទ្រាយអន្តរជាតិ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ