10/09/2018 10:07 GMT+7 Email Print Like 0

ទេសចរណ៍ឧទ្យាជាតិ ពូម៉ាត (Pu Mat) នៅខេត្ត ងេអាន (Nghe An)

ចំង៉ាយពីទីក្រុងវិញ (Vinh) (ខេត្តងេអាន) (Nghe An)  ប្រហែល ១៣០ គីឡូម៉ែត្រធ្វើ​ដំណើរ​តាមទិសនិរតី។ ឧទ្យានជាតិពូម៉ាត (Pu Mat) មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​ ដោយ​រមណីយដ្ឋាន​ស្រស់​ស្អាត​ តែប៉ុណ្ណោះ ថែមទាំង​បង្កប់​​​ប្រការ​ដ៏អាថ៌កំបាំង​អំពី​ជនជាតិ​ ដាយឡាយ (Dan Lai) ដែលជា​ជនជាតិ​អង្គុយ​គេង។ អ្វីៗ ទាំងនោះបាន​​​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​និង​ស្វែងយល់​​ប្រការនេះ។

ធ្វើដំណើរបញ្រ្ចាសទិសទន្ល យ៉ាំង (Giang)
 

ចេញដំណើរពីចំណតទូកក្បែរទំនប់ធារាសាស្ត្រ ផាឡាយ (Pha Lai) ស្ថិតនៅឃុំ ម៉ូនសើន (Mon Son) ស្រុក កូនកួង (Con Cuong) ខេត្ត ងេអាន (Nghe An) យើងខ្ញុំធ្វើដំណើរបញ្ច្រាសទន្លេ យ៉ាំង (Giang) និងចាប់ផ្តើមដំណើរការស្វែងយល់ជីវភាពរស់នៅរបស់ជានជាតិ ដានឡាយ (Dan Lai) និងរកចំលើយអំពីរឿងរ៉ាវនូវជនជាតិអង្គុយគេងដែលរស់នៅកណ្តាលឧទ្យាជាតិ ពូម៉ាត (Pu Mat)។

ជនជាតិ ដានឡាយ (Dan Lai) រស់នៅភូមប៊ូង (Bung) ដែលស្ថិតនៅកណ្តាលជ្រលងក្នុងតំបន់ខាងលើទន្លេយ៉ាំង (Giang) ជាប់ខ្សែព្រំដែនវៀតណាម -ឡាវ។ ជនជាតិដានឡាយ (Dan Lai) មានទម្លាប់អង្គុយគេង។ គេដុតភ្លើងនៅបន្ទប់ដាំបាយ ដើម្បីកម្តៅខ្លួននិងអង្គុយគេងនៅទីនោះ។ លោក ឡា វ៉ាន់ផុង (La Van Phong) (អាយុ ៧៤ ឆ្នាំ) អ្នកចាស់បំផុតនៅភូមិប៊ូង (Bung) បានពន្យល់ថា៖ ទម្លាប់អង្គុយគេងដែលបានបង្កើត ដោយសារជនជាតិដានឡាយ (Dan Lai) តែងតែរត់គេច ប្រឆាំងនឹងសត្វកាច់ ថែមទាំងជីវភាពរស់នៅកណ្តាលព្រៃដាច់ស្រយោលជាខ្វះខាត ផងដែរ។


ជនជាតិ ដានឡាយ (Dan Lai) រស់នៅភូមប៊ូង (Bung) រក្សាទំនៀមទំលាប់សែនជីដូនជីតា ក្នុងពិធីបុណ្យធំៗ ៖ ពិធីបុណ្យចូលឆ្នាំថ្មី នាថ្ងៃដំបូងនិងថ្ងៃពាក់កណ្តាលជារៀងរាល់ខែ (តាមចន្ទគតិ) ទំនៀមទំលាប់ហូបស្លាម្លូ ទំនៀមទំលាប់អាពាហ៍ពិពាហ៍។ ក្នុងភូមិមានមនុស្សប្រកបមុខរបរគ្រូសែនថ្វាយ គេរៀបចំពិធីសែនសំរាប់គ្រួសារណាដែលមានតំរូវការ។


នាបច្ចុប្បន្ននេះ ឧទ្យានជាតិ ពូម៉ាត (Pu Mat) បានទេសចរណ៍ទន្លេ យ៉ាំង (Giang)ពីឃុំម៉ូនសើន (Mon Son)
ដល់ភូមិ ក ផាត (Co Phat) និងភូមិ ប៊ូង (Bung) ដែលទីកន្លែងរស់នៅរបស់ជនជាតិ ដានឡាយ (Dan Lai) ។
រយៈពេល ពីរម៉ោងធ្វើដំណើរតាមនាវាទេសចរណ៍ ភ្ញៀវបានគយគន់និងស្វែងយល់នូវសោភណ្ឌភាព
នៃភ្នំព្រៃ  ពូម៉ាត (Pu Mat)។



ភូមិ ប៊ូង (Bung )ស្ថិតនៅតំបន់ទន្លេ យ៉ាំង (Giang) ខាងលើ ក្នុងភូមិសាស្ត្រឧទ្យានជាតិ ពូម៉ាត (Pu Mat)
ចំណុះឃុំ ម៉ូនសើន (Mon Son) ស្រុកកូនកួង (Con Cuong) (ខេត្តងេអាន) (Nghe An) ។ នេះគឺជាភូមិឆ្ងាយ
បំផុតពីកណ្តាលស្រុក កូនកួង (Con Cuong) ដែលទីកន្លែងរស់នៅរបស់ជនជាតិ ដានឡាយ (Dan Lai)។



 ពេលមុន ទំនាក់ទំនងរវាងជនជាតិ ដានឡាយ (Dan Lai) រស់នៅភូមិប៊ូង (Bung ) ភូមិ ក ផាត (Co Phat) 
និងជនជាតិថៃ ជនជាតិ ម៉ុង (Mong) អាស្រ័យទៅលើទន្លេ យ៉ាំង (Giang) ដែលជាផ្លូវទឹកតែមួយគត់។



ភូមិ ប៊ូង (Bung ) មានគ្រួសារចំនួន ១០៩ ដែលរួមមាន ៤០០ នាក់ រស់នៅក្នុងផ្ទះខ្ពស់ពីដីនិងប្រក់ស្លឹក។
ភូមិនេះមានជនជាតិ ដានឡាយ (Dan Lai) ដ៏ល្បីឈ្មោះ ដោយទំនៀមទំលាប់អង្គុយគេង។



កុមារជនជាតិថៃរស់នៅ ភូមិ ស្វៀង (ឃុំ ម៉ូនសើន (Mon Son)) តភ្ជាប់នឹងទន្លេ យ៉ាំង (Giang)
និងទំនប់ ផាឡាយ (Pha Lai)។



ទន្លេ យ៉ាំង (Giang) ប្រវែង ១០០ គីឡូម៉ែត្រ ដែលហូរជុំវិញព្រៃធម្មជាតិ ពូម៉ាត (Pu Mat)។
ពីខ្ពស់មើលចុះ ទន្លេនេះដូចជាព្រែកហ៊ុំព័ទ្ធភ្នំ។

 

ដើម្បីរក្សានិងអភិរក្សអត្តសញ្ញាណជាតិរបស់ជនជាតិ ដានឡាយ (Dan Lai) ឧទ្យាជាតិ ពូម៉ាត (Pu Mat) កំពុងអនុវត្តគម្រោងអេកូទេសចរណ៍ ដើម្បីភ្ញៀវមកទស្សនានិងមើលឃើញសោភណ្ឌភាពទន្លេ យ៉ាំង (Giang) ភ្នំព្រៃ ពូម៉ាត (Pu Mat) និងជីវភាពរស់នៅរបស់ជនជាតិ ដានឡាយ (Dan Lai)។ ពីភូមិ ម៉ូនសើន (Mon Son) ចាប់ធ្វើដំណើរដោយទូក តាមដងទន្លេ យ៉ាំង (Giang) មុជទឹកជ្រោះនៅកណ្តាលព្រៃ មកចំណត កផាត (Co Phat) ដើម្បីស្វែងយល់ជីវភាពរស់នៅរបស់ជនជាតិដានឡាយ (Dan Lai) ហើយត្រឡប់ទៅវិញនិងបញ្ចប់ដំណើរការក្នុងរយៈពេលពេញមួយថ្ងៃ។

ក្រៅពីនោះ ភ្ញៀវអាចមកទស្សនាភ្នំព្រៃ ពូម៉ាត (Pu Mat) ដោយជិះម៉ូតូ។ ខ្សែផ្លូវនៅទីនេះទើបបានកសាង បន្ទាប់ពីស្ពានព្យួរ ផាឡា (Pha La) ឆ្លងកាត់ទន្លេ យ៉ាំង (Giang) បានដាក់ឲ្យដំណើរការ។ ពីស្ពានព្យួរ ផាឡា (Pha La) ភ្ញៀវធ្វើដំណើរតាមផ្លូវលំដែលឆ្លងកាត់ចង្កេះភ្នំ ឡើងដល់ភូមិ ក ផាត (Co Phat) ភូមិ ប៊ូង (Bung)។ ធ្វើដំណើរតាមរបៀបនេះ ភ្ញៀវនឹងគយគន់ព្រៃភ្នំដ៏មហិមា ទេសភាពនៃទន្លេ យ៉ាំង (Giang) ដូចជាព្រែកដ៏ទន់ភ្លន់និងឆ្លងកាត់បណ្តាភ្នំ ព្រមទាំង ពិសាអាហារពេលថ្ងៃត្រង់នៅក្នុងសន្សើមអាប់អួរនៃភ្នំព្រៃ ពូម៉ាត (Pu Mat)។

"មរតក" នៅខាងលិខនៃខេត្ត ងេអាន (Nghe An)

ឧទ្យានជាតិ ពូម៉ាត (Pu Mat) ល្បីឈ្មោះមិនត្រឹមតែដោយភាពសម្បូរ៍សត្វនិងរុក្ខជាតិព្រៃនិងកម្រមាន ថែមទាំងជាទីកន្លែងអេកូទេសចរណ៍ដ៏ចាប់ចិត្តសំរាប់ភ្ញៀវក្នុងនិងក្រៅប្រទេស ផងដែរ។ ទីស្នាក់ការនៃឧទ្យានជាតិ ពូម៉ាត (Pu Mat) ស្ថិតនៅទីរួមស្រុក ហឿងខេ (Huong Khe) និងចំងាយពីទីរួមស្រុក កូនកួង (Con Cuong) ប្រហែលពីរគីឡូម៉ែត្រ។ នៅទីនោះមានសារមន្ទីរសត្វនិងរុក្ខជាតិ ពូម៉ាត (Pu Mat) និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។

ពីទីស្នាក់ការនៃឧទ្យានជាតិ ពូម៉ាត (Pu Mat) ភ្ញៀវធ្វើដំណើរការតាមផ្លូវបេតុង តាមទិសខាងលិច ចំងាយប្រហែល ១៨ គីឡូម៉ែត្រ ភ្ញៀវនឹងមកដល់ល្បាក់ភ្នំ ខែគែម (Khe Kem)  – រមណីយដ្ឋានល្បីឈ្មោះមួយ។ ល្បាក់ភ្នំ ខែគែម (Khe Kem) មានកម្ពស់ ១៥០ ម៉ែត្រ ទឹកធ្លាក់ចុះនិងបង្កើតពពុះពេញមួយឆ្នាំ។ ក្រោមពន្លឺព្រះអាទិត្យនៅពេលរសៀល ល្បាក់ភ្នំខែគែម (Khe Kem) កាន់តែស្រស់ស្អាត។ មកនៅទីនេះ ភ្ញៀវមិនត្រឹមតែគយគន់សោភណ្ឌភាពនៃព្រៃភ្នំតែប៉ុណ្ណោះ ថែមទាំង មុជទឹកនៅល្បាក់ភ្នំនេះនិងបានហ្វូងត្រី massage ជើង  – ចំណាប់អារម្មណ៍ពិសេសនៅខែគែម (Khe Kem)។


ព្រៃស្រឡៅមានទំហំ ៧៩ ហិចតា ស្ថិតក្នុងឧទ្យានជាតិ ពូម៉ាត (Pu Mat)។ ពេលវេលាល្អបំផុត
ដើម្បីទេសចរណ៍ព្រៃស្រឡៅនេះចំនៅរដូវក្តៅនិងសរទរដូវ។



នារីជនជាតិបារាំងពីរនាក់បានស្គាល់ឧទ្យានជាតិ ពូម៉ាត (Pu Mat) តាមបញ្តាញអ៊ីនធើណិត
និងគេបានទៅប្រទេសវៀតណាម ដើម្បីស្វែងយល់សោភណ្ឌភាពនៃព្រៃភ្នំនៅទីនេះ។



ល្បាក់ភ្នំ ខែគែម (Khe Kem) គឺជាទីកន្លែងទេសចណ៍ដ៏ចាប់ចិត្ត ដែលភ្ញៀវចូលចិត្តមកដល់ នៅពេលទេសចរណ៍ឧទ្យានជាតិ ពូម៉ាត (Pu Mat)។ តាមស្ថិតិពីគណៈកម្មការប្រជាជនស្រុក កូនកួង (Con Cuong)
នាឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចណ៍ក្នុងនិងក្រៅប្រទេសបានទេសចរណ៍ជាង ៤៥០.០០០ នាក់។



សិលាចារិក ម៉ាញ៉ាយ (Ma Nhai)បានឆ្លាក់លើភ្នំថ្ម ថាញណាម (Thanh Nam) ឃុំ ជីខេ (Chi Khe) ស្រុក កូនកួង
(Con Cuong )ខេត្ត ងេអាន (Nghe An)បានចែងជ័យជម្នេះពួកអាយឡាវ (Ai Lao)
ក្នុងសម័យកាលពីឆ្នាំ ១៣០០ -១៣៥៧។



ភ្ញៀវទេសចរណ៍ចាប់ចិត្ត នៅពេលថតរូបក្បែរថ្មដែលមានរូបរាងពិសេស។


ព្រៃធម្មជាតិ ពូម៉ាត (Pu Mat) មានប្រព័ន្ធសត្វនិងរុក្ខជាតិជាសម្បូរ៍ ដែលរួមមាន ២៥០០ ប្រភេទ
ចំណុះ ១៦០ អំបូរ ក្នុងនោះមានប្រភេទជាច្រើនដែលកម្រមាន។



ភ្ញៀវមកទេសចរណ៍ភូមិ ស្វៀង (Xieng  ) ឃុំ ម៉ូនសើន  ( Mon Son) ស្រុក កូនកួង (Con Cuong)ស្វែងយល់មុខរបរតម្បាញក្រណាត់ចរបាប់របស់ជនជាតិថៃ។


លោក Brian Bean (ជនជាតិអាមេរិក) ទិញក្រណាត់ចរបាប់
របស់ជនជាតិថៃដែលរស់នៅភូមិស្វៀង (Xieng  ) ។ 



នារីជនជាតិថៃ រស់នៅភូមិ រ៉ាន (Ran) (ទីរួមស្រុក កូនកួង) (Con Cuong) សម្តែងរបាំប្រពៃណី
ដើម្បីបំរើភ្ញៀវទេសចរណ៍។



បង្កងរស់ក្នុងប្រឡោះគឺម្ហូបពិសេសនិងល្បីឈ្មោះនៃតំបន់ទន្លេ យ៉ាំង (Giang) ។


សំឡត្រីដ៏ឈ្ងុយឆ្ងាញ់និងល្បីឈ្មោះនៅស្រុកកូនកួង (Con Cuong)។


ក្នុងដំណើរមកទស្សនាឧទ្យានជាតិ ពូម៉ាត (Pu Mat) ភ្ញៀវនឹងស្វែងយល់អត្តសញ្ញាណជាតិនិងពិសាម្ហូបអាហារដ៏ពិសេសរបស់ជាជាតិថៃ (ស្មើ ៦៦% នៃចំនួនប្រជាជនរស់នៅស្រុក កូនកួង (Con Cuong))។ នារីជាជាតិថៃជាស្រស់ស្អាត ឆ្លាតវៃនិងសុភាពរាបសារ ថែមទាំងចេះធ្វើម្ហូបអាហារឈ្ងុយឆ្ងាញ់។ ម្ហូបអាហារប្រពៃណីបានធ្វើមិនត្រឹមតែឆ្ងាញ់ផងនិងល្អមើលផង។ ក្រៅពីក្រឡាន សំឡត្រី បង្កងរស់ក្នុងប្រឡោះ ភ្ញៀវនឹងពិសាម្ហូបពិសេសនិងចម្លែករបស់ជនជាតិថៃ ដូចជា ប្រហិតកង្កែបព្រៃ ក្តាមថ្មចំហុយស្លឹកគ្រៃ...

ធ្វើដំណើរមកឧទ្យានជាតិ ពូម៉ាត (Pu Mat) ងាយស្រួលណាស់ ភ្ញៀវនិងគ្រួសារអាចមកលេងកម្សាន្ត នាចុងសបា្តហ៍ នៅ ស្ថិតនៅភូមិ នឿ (Nua)  ភូមិរ៉ាន (Ran) ដើម្បីស្វែងយល់ជីវភាពនិងបរិយាកាសបរិសុទ្ធ នៅកណ្តាលព្រៃភ្នំ./.

អត្ថបទនិង​រូបថត៖ ត្រឹន​ហៀវ


បណ្តាអត្ថបទបានផ្សាយ