03/10/2015 10:27 GMT+7 Email Print Like 0

ទេសចរណ៍វៀតណាមត្រៀមរៀបចំផ្សព្វផ្សាយ clip ថ្មីជាមួយអន្តរជាតិ


រមណីយដ្ឋានដ៏ល្បីឈ្មោះនានារបស់វៀតណាម

នៅសន្និសីទបូករសុបសកម្មភាពក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៥លើវិស័យវប្បធម៌ កីឡានិងទេសចរណ៍ ដែល​ត្រូវបានរៀបចំឡើងនាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមលោក Nguyen Van Tuan បានឲ្យដឹងថា អគ្គនាយកដ្ឋានគ្រោងនឹងបង្ហាញមុខ clip ផ្សព្វផ្សាយទេសចរណ៍លើរលកទូរ
ទស្សន៍អន្តរជាតិនាពេលខាងមុខនេះ។ clip ផ្សព្វផ្សាយនេះមានប្រវែង៣០វិនាទីដោយអគ្គនាយកដ្ឋានទេសចរណ៍​សហការជាមួយកម្មវិធីអភិវឌ្ឍន៍សមត្ថភាពទេសចរណ៍មានការទទួលខុសត្រូវជាមួយបរិស្ថាននិងសង្គមដោយសហភាពអឺរ៉ុបផ្ដល់ជំនួយឧបត្ថម្ភ។ ចាប់ពីថ្ងៃទី២០ ខែតុលាខាងមុខ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនឹងចុះហត្ថលេខាលើកិច្ចសន្យាដែលផ្សព្វផ្សាយ clip នេះ៣០០លើកលើកាណាល់ទូរទស្សន៍ Channel របស់អង់គ្លេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ