18/12/2015 09:19 GMT+7 Email Print Like 0

ទួរគីមានគោលបំណងបង្កើតឡើងវិញនូវទំនាក់ទំនងសហប្រតិបតិ្តការជាប្រពៃណីជាមួយរុស្ស៊ី


នាយករដ្ឋមន្រ្តីទួរគីលោក Ahmet Davutoglu (រូបថត៖AFP/TTXVN)

បីសប្ដាហ៍ក្រោយពីរឿងក្ដីដែលកងកម្លាំងទ័ពជើងអាកាសទួរគីបាញ់​ទម្លាក់យន្តហោះចម្បាំងរបស់​រុស្ស៊ីមក រដ្ឋ​អំណា​ចក្រុង​អង់ការ៉ា បានប្រកាសចង់​បង្កើត​ឡើង​វិញ នូវ​ទំនាក់​ទំនង​សហប្រតិបតិ្តការ​ជាប្រ​ពៃណី​ជាមួយ​រុស្ស៊ី។ កាសែត​“Focus” របស់អាល្លឺម៉ង់ នាថ្ងៃទី១៦ ខែ​ធ្នូ បាន​ស្រង់​សម្ដីរបស់នាយករដ្ឋមន្រ្តីទួរគីលោក​ Ahmet Davutoglu ថ្លែង​មតិបន្ទាប់ពីជំនួបចរចា ជាមួយសមភាគីប៊ុលហ្គារី Boiko Borissow ថា អង់​កា​រ៉ា​មិន​ចង់​បន្ត​ភាព​តាន​តឹង​ ជាមួយរុស្ស៊ីឡើយ ដោយសារប្រការ​នេះនឹង​ជះឥទ្ធិពល​អាក្រក់​ទៅ​លើ​តំបន់​ជុំវិញ​ក៏ដូច​ជា​សន្តិភា​ព​ពិភព​លោក​ផងដែរ។ តាមលោកនាយករដ្ឋមន្រ្តីទួរគីថា អង់ការាឥឡូវនេះត្រៀមខ្លួន ជាស្រេចផ្លាស់ប្ដូរព័ត៌​មាន​ជាមួយ​រុស្ស៊ី។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់ទួរគីបាន​ចុះផ្សាយថា នាយករដ្ឋមន្រ្តី Davutoglu នៅអះអាង​ជាថ្មី ម្ដង​ទៀតនូវ​សិទ្ធិការពារ​អធិបតេយ្យភាព​របស់​ប្រទេស​នេះ​ក្នុង​ករណី​ដែន​អាកាស​ត្រូវ​គំរាម​កំហែង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ