29/11/2015 09:28 GMT+7 Email Print Like 0

ទួរគីបានព្រមានថាបទដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់រុស្ស៊ីនឹងជះឥទ្ធិពលដល់កសិកររុស្ស៊ី


ទួរគីបានព្រមានថាបទដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់រុស្ស៊ីនឹងជះឥទ្ធិពលដល់កសិកររុស្ស៊ី

រដ្ឋមន្ត្រីក្រសួងកសិកម្មទួរគី លោក Faruk Celik នាថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ​២០១៥ បាន​ចាត់​ទុក​ថា៖​បទ​ដាក់​ទុណ្ឌកម្ម​ពាណិជ្ជកម្ម​ណាមួយ​របស់​រុស្ស៊ី ចំពោះប្រទេសនេះ​បន្ទាប់ពីរឿងហេតុ​យន្តហោះ Su -24 របស់​រុស្ស៊ី ត្រូវបាន​ទួរគី​បាញ់​ទម្លាក់​នេះ នឹង​ជះឥទ្ធិពលដល់ប្រជាកសិកររុស្ស៊ីច្រើន​ជាង ប្រជាកសិករទួរគីដែរ​។ ថ្លែងមតិនៅ​ក្នុង​សន្និសីទ​កាសែត​ នៅទីក្រុង Ankara រដ្ឋមន្ត្រី Faruk Celik បានអះអាងថា៖ រុស្ស៊ី​និងទួរគី ត្រូវនឹ​ង​នរ​ចិត្ត ដើម្បី​ដោះស្រា​យ​បញ្ហា​នា​បច្ចុប្បន្ន និង​មានវិធានការណ៍ជា​ច្រើន ដើម្បីរក្សាផលប្រយោជន៍​រួមរបស់ប្រទេសទាំងពីរ។

​មុននេះ រុស្ស៊ីបានព្រមមានថានឹងអនុវត្តបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចចំ​ពោះទួរគី បន្ទាប់ពីពេលយន្តហោះ Su -24 របស់​ប្រទេស​នេះ ត្រូវបានទួរគីបាញ់​ទម្លាក់។

នា​ថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជូនដំណឹង​ថា៖​រុស្សី​ផ្អាក់​ការ​លើក​លែង​ទិដ្ឋការ​ចំពោះ​ប្រជាពល​រដ្ឋ​ទួរគី។ សេចក្ដីសម្រេចចិត្ត​នេះនឹងចូលជាធរមាននាខែមករាឆ្នាំ​២០១៦។ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ក៏បានបដិសេធន៍សំណូមពររបស់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan មាន​ជំនួប​នៅទីក្រុង​បារីស (បារាំង)នាថ្ងៃទី៣០ខែវិច្ឆិកា​ខាងមុខនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ