27/11/2015 09:47 GMT+7 Email Print Like 0

ទួគីជួបប្រាស្រ័យជាមួយមជ្ឈដ្ឋានយោធារុស្ស៊ីដើម្បីអធិប្បាយអំពីការបាញ់ទម្លាក់យន្តហោះ Su-24


ការបាញ់ទម្លាក់យន្តហោះ Su-24

នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រសួងការពារជាតិទួរគីបានអោយដឹងថា៖ បាន​អញ្ជើញសេនានុពន្ធរុស្ស៊ី មកទីស្នាក់ការរបស់ក្រសួងនេះដើម្បីអធិប្បាយអំពីការបាញ់ទម្លាក់យន្តហោះ Su 24 របស់រុស្ស៊ីនៅក្នុងតំបន់ព្រំដែនជាមួយស៊ីរី។​ តាម​នោះសកម្មភាពនេះបានកើតមានឡើង បន្ទាប់ពីពេលយន្តហោះនេះគ្មានប្រតិកម្មតបតវិញចំពោះការព្រមមានពីភាគីទួរគី។ ក្នុងសេចក្ដីជូនដំណឹងផ្សេងទៀត ភាគីទួរគី​បានអោយដឹងថា៖ បានខំប្រឹងប្រែងជាច្រើន ក្នុងការស្វែងរកនិងជួយសង្គ្រោះអ្នកបើកយន្តហោះរុស្ស៊ីចំនួន២នាក់នេះ។ បណ្ដាកាយវិការនេះរបស់ទួរគីត្រូវបានចាត់ទុកជាការបន្ធូស្រាលភាពតានតឹងក្នុងទំនាក់ទំនងជាមួយរុស្ស៊ី​។

ក៏ក្នុងថ្ងៃទី២៥ វិច្ឆិកានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Seigei Lavrov និង​សមភាគីទួរគី លោក Mevlut Cavusoglu បានមានជំនួបសន្ទនាតាមទូរស័ព្ទ ​ដោយមាន​ខ្លឹមសារទាក់ទិនដល់រឿងហេតុនេះជាច្រើន។ ទីភ្នាក់ងារសារព័ត៍មានTASS បានដកស្រង់​សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីថា៖​ ក្នុងជំនួប​សន្ទនាតាមទូរស័ព្ទ​នេះ​ លោក Seigei Lavrov បាមនស្ដែងនូវការខឹងសម្បារជា​ច្រើន ​អំពីរឿងហេតុនេះ​និង​ចាត់ទុកនេះគឺជាសកម្មភាពអមិត្តមានគោលដៅ​និងព្រមាន​ថា៖ សកម្មភាពនេះនឹង​បង្កើតផលវិបាកជាច្រើន ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ