27/06/2016 09:58 GMT+7 Email Print Like 0

ទូរទស្សន៍បារាំងផលិខ្សែភាពយន្តផ្សព្វផ្សាយអំពីទេសចរណ៍នៅវៀតណាម

ស្ថានទូតនិងជជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំ នៅបារាំង​ព្រមទាំង​ក្រុម​អ្នកយ​ក​ព័ត៌​មាន​នៃនា​ទីទូរ​ទស្សន៍​បារាំង Echappees Belles ទើប​នឹង​បញ្ចប់នូវ​ខ្សែ​ភាព​ផ្សព្វផ្សាយ អំពីទេសចរណ៍វៀតណាម ដោយ​ប្រធាន​បទ “ស្នាម​ញញឹម​វៀត​ណាម”។ ដោយ​រយៈពេល១ម៉ោងនិង៣០​នាទី ខ្សែភាព​យន្ត “ស្នាម​ញ​ញឹមវៀត​ណាម” បាននាំ មក​ជូន​ទស្សនិក​ជនរូបភាព​ស្អាត​អស្ចារ្យ អំពីទេសភាព​ទឹកដីនិង​មនុស្ស​វៀត​ណាម។ នេះ ជាខ្សែ​ភាព​មួយ​ត្រូវ​បាន​វាយតម្លៃ​ថា​មាន​អត្ថប្រយោជន៍​ មានចរិត​លក្ខណៈសិល្បៈ ខ្ពស់ ដែលគប្បី​ផ្សព្វ​ផ្សាយ​ទៅដល់​ស្ថាប័ន​សារព័ត៌មាន​​នានារបស់​វៀតណាម ក៏ដូចជា ស្ថានប័នតំណាងរបស់វៀតណាម នៅឯបរទេស​រួម​ចំណែក​សកម្ម​ចូល​ក្នុង​ការផ្សព្វ​ផ្សាយផ្នែក​ទេចរណ៍វៀតណាម ទៅដល់ភ្ញៀវទេសចរ​និងមិត្ត​ភក្តិ​អន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ