02/05/2016 10:03 GMT+7 Email Print Like 0

ទឹកសមុទ្រហូរចូលនៅឆ្នេរកឿដាយ

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារផលវិបាក​ នៃការបម្រែ​បម្រួលអាសធាតុ តំបន់​ឆ្នេរ​សមុទ្រ​កឿ​ដាយ​ (ទីក្រុងហាយអាន ខេត្តក្វាងណាម) បានសឹក​រិចរិល​យ៉ាង​ធ្ងន់​ធ្ងរ សមុទ្រ​ហូរ​ចូល​ដីគោក​កាន់​តែ​ជ្រៅបង្ក​ឲ្យមាន​ឥទ្ធិពល​ដល់​ជីវភាព​រស់​នៅ របស់​ប្រជាជន​និង​មាន​ការ​ខូច​ខាត​ធ្ងន់​ដល់​ទេសចរណ៍​។

បានការគាំទ្រឧបត្ថម្ភរបស់រដ្ឋាភិបាល ខេត្តក្វាងណាម បានរៀបចំសិក្ខា​សាលាជាច្រើន ពិភាក្សា​ដាក់​ចេញ​ផែន​ការ ប្រឆាំងការសឹករិចរិល​បាក់ដីនៅតាម​ឆ្នេរ​សមុទ្រ ដោយ​មាន​ការចូល​រួម​ពីអ្នក​ជំនាញ​ក្នុង​និង​ក្រៅ​ប្រទេស​។ ក្រោយពេលស្រាវជ្រាវសង្កេតពិនិត្យ​ នៅតាម​ឆ្នេរសមុទ្រកឿដាយ អ្នកជំនាញ​បាន​ឯកភាព​ផែន​ការ​ប្រើឆ្នេរ​ទន់​អម​រាំង​រលក ប្រឆាំងនិងទឹកសមុទ្រ​ហូរចូល​របស់ប្រទេស​ហូឡង់។




 មណ្ឌលរម្មណីយដ្ឋានលំហែកាយ Fusion Alya កឿដាយត្រូវរលកសមុទ្របោកបាច់បង្កខូចខាតធ្ងន់ធ្ងរ។

កាលពីមុនឆ្នេរសមុទ្រកឿដាយ ជាឆ្នេរសមុទ្រ​ស្រស់ស្អាត​សម្រាប់ងួត​ទឹក​របស់វៀតណាម​ប៉ុន្តែឥឡូវ​នេះត្រូវ​របាំង​ដោយ​របងឫស្សីប្រឆាំងបង្ការការសំណឹកបាកដី។


ឆ្នេរសមុទ្រកឿដាយសោះកក្រោះពីព្រោះត្រូវទឹកសមុទ្រហូរចូល។

ទឹកសមុទ្រហូរចូលធ្វើឲ្យជះឥទ្ធិពលខ្លាំងដល់ជីវភាពរស់នៅរបស់អ្នកស្រុក។


បងស្រី ម៉ាយធីគិម (អាយុ៤៨ឆ្នាំ) អាជីវកម្មភោជនិយដ្ឋាននៅឆ្នេរសមុទ្រកឿដាយ ឥឡូវនេះមានតែបួងសួងសូមព្រះជួយ សង្ឃឹមថាទឹកសមុទ្រមិនហូរចូលធ្វើឲ្យរអិលបាក់ដីបង្កឥទ្ធិពលដល់ជីវភាពរស់នៅរបស់គ្រួសារខ្លួន។

នេះគឺជា​វិធីសាស្រ្តប្រើថង់​ដីបច្ចេកទេស និងបូមដីខ្សាច់ចូលទៅខាងក្នុង។ ការុង​ដាក់​ខ្សាច់​នីមួយៗ​មាន​ទម្ងន់​ប្រហែល​៣០០​តោន ដែល​មានប្រវែង​២០ម៉ែត្រ កម្ពស់៥ម៉ែត្រ បានដាក់តភ្ជាប់គ្នាមាន​ចម្ងាយពី​ឆ្នេរ​សមុទ្រ​ពី៥០​ដល់​១០០​​ម៉ែត្រ។ ផែន​ការនេះ​បាន​អនុវត្ត​នៅមណ្ឌល​រម្មណីយ​ដ្ឋាន​​លំហែកា​យ Victoria ហោយ​អាន បាន​ផ្តល់​​នូវ​ភាព​​វិជ្ជមាន និងប្រសិទ្ធភាព​ល្អបង្គួរ។ មណ្ឌលរម្មណីយដ្ឋាន​លំហែកាយ បានសកម្មភាព​ឡើង​វិញ ហើយ​​ចំនួន​ភ្ញៀវ​ទេសចរណ៍ម​កសម្រាកលំហែកាយ នៅទីនេះ​មួយថ្ងៃទៅមួយថ្ងៃកើនឡើង។

សព្វថ្ងៃ ផែនការឆ្នេរទន់នៅកំពុងបន្ត បានអនុវត្តតាមឆ្នេរសមុទ្រកឿ​ដាយ។ ប៉ុន្តែយ៉ាង​នេះ​គ្រាន់​តែជា​ផែន​ការ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ពីព្រោះថង់ដាក់ខ្សាច់មាន​កម្រិតស្វិតរឹកមាំពី​៣ដល់​៥ឆ្នាំទេ ដូចនេះ​ខេត្ត​ក្វាង​ណាម​នៅតែ​បន្ត ស្វែង​រកវិធាន​ការយក​ជំនះ នាំមក​នូវភាព​រឹងមាំយូរ​អង្វែង៕​



ពលករខិតខំបូមខ្សាច់ធ្វើឆ្នេរទន់អមទប់រាំងរលកតាមឆ្នេរសមុទ្រកឿដាយ។

 ការុងយក្ខនីមួយៗមានទម្ងន់ប្រហែល៣០០តោនដាក់តភ្ជាប់គ្នាដើម្បីទប់រាំងរលកសម្ងាត់និងរក្សាដីខ្សាច់។

អ្នកស្រុករស់នៅ រកស៊ីអាជីវកម្មនៅតាម​ឆ្នេរសមុទ្រកឿដាយ​រួមដៃគ្នាធ្វើការុងខ្សាច់ដើម្បីអមឲ្យមណ្ឌលភោជនិយដ្ឋានរបស់ខ្លួន។

ពលករធ្វើឆ្នេរទន់អមទប់រាំងរលកដើម្បីប្រឆាំងការរអិលបាក់ដីនៅតាមឆ្នេរសមុទ្រកឿដាយ។

អ្នកស្រុកចូលរួមបោះបង្គោលឫស្សីដើម្បីរក្សានូវការុងខ្សាច់ដែលបានធ្វើពីមុននោះ។

ឡានដឹកខ្សាច់បាននាំដីខ្សាច់ពីទីកន្លែងផ្សេងមកចាក់ចូលឆ្នេរទន់អមសម្រាប់ទប់រាំងរលកបោក។

ខេត្តក្វាងណាមអនុវត្តវិធីសាស្រ្តជាច្រើន ដើម្បីការពារឆ្នេរសមុទ្រ ក្នុងនោះមានទាំងការងារធ្វើការុងខ្សាច់ ដើម្បីបង្កើនដីត្រង់កន្លែងដីបាក់ប៉ុន្តែនោះគ្រាន់តែជាវិធានការបណ្តោះអាសន្នទេ។

មណ្ឌលរម្មណីយដ្ឋានលំហែកាយVictoriaហោយអាន អនុវត្តសាកល្បងផែនការឆ្នេរទន់អមទប់រាំងរលកជំហានដំបូងនាំមកនូវប្រសិទ្ធភាព។
 

អត្ថបទនិងរូបថត៖ តឹតសើន

បណ្តាអត្ថបទបានផ្សាយ