17/09/2018 00:01 GMT+7 Email Print Like 0

អំឡុងពេល ១០ ឆ្នាំនៃរដ្ឋធានីហាណូយបើកទូលាយភូមិសាស្ត្ររដ្ឋបាល
ទឹកមុខថ្មីនៃរដ្ឋធានីហាណូយជាសកម្មនិងទំនើប

បន្ទាប់​ពី​អំឡុង​ពេល ១០ ឆ្នាំ​នៃ​ការ​បើកទូលាយ​ភូមិសាស្ត្រ​រដ្ឋបាល (នា​ខែ​សីហា ឆ្នាំ២០០៨) ជាជំហាន​ដំបូង​ រដ្ឋធានី​ហាណូយ​បាន​ប្រែប្រួល​យ៉ាង​ខ្លាំង​ក្លា។ ដូច្នេះរដ្ឋធានីទទួល​បាន​​លទ្ធផល​គួរឲ្យ​​មោទនភាព​ ដែល​រួម​ចំណែក​ក្នុង​​បង្កើត​សមិទ្ធផល​រួម​នៃ​ប្រទេស​ជាតិ។

ទីក្រុងដ៏ទំនើបនិងពហុតួនាទី

បន្ទាប់ពីកែប្រែភូមិសាស្ត្ររដ្ឋបាល រដ្ឋធានីហាណូយមានទំហំប្រហែល ៣៣៤.៤៧០,២៦ ហិចតា (កើនឡើង ៣,៦៣ លើក) ចំនួនប្រជាជន ៦.២៣២.៩៤០ នាក់ (កើនឡើង ១,៨៧ លើក)។ ដោយគុណសម្បត្តិនេះ រដ្ឋធានីហា ណូយមានការវិវឌ្ឍន៍ខាងសេដ្ឋកិច្ច -  សង្គមកិច្ចប្រកបដោយខ្លាំងក្លា។ នាពេលថ្មីៗ មកនេះ រដ្ឋធានីហាណូយ ឈរលំដាប់លេខ ១០ នៃបញ្ជីទីក្រុងដ៏សកម្មបំផុត នៅពិភពលោក តាមសន្ទស្សរ៍កម្លាំងចលករទីក្រុង (CMI)  ឆ្នាំ​២០១៧។ តំបន់ “សត្វនាគហោះ”កំពុងកសាងជាទីក្រុងឆ្លាត និងទីក្រុងទំនើបដែលឆ្លើយតបនឹងលក្ខណៈអន្តរជាតិ។

មុននេះ រចនាសម្ព័ន្ធរួមមានទីក្រុងកណ្តាល តែប៉ុណ្ណោះ។ ប៉ុន្តែ នាបច្ចុប្បន្នេះ រដ្ឋធានីហាណូយបានរៀបចំតាមរចនាសម្ព័ន្ធរួមមាន៖ ទីក្រុងកណ្តាល និងទីក្រុងរណបចំនួន ៥ រួមមាន៖ ទីក្រុង ហ័រឡាក (Hoa Lac) (ស្ថិតនៅខាងលិច) ទីក្រុងសក់សើន (Soc Son) (ស្ថិតនៅខាងជើង) ទីក្រុង ភូស្វៀន (Phu Xuyen) (ស្ថិតខាងត្បូង) ទីក្រុង ស្វួនម៉ាយ (ស្ថិតនៅខាងនិរតីខាងរដ្ឋធានីហាណូយ ចំងាយពីទីក្រុងកណ្តាលចំនួន ៤០ គីឡូម៉ែត្រ) ទីក្រុង សើនតី (Son Tay) (ខាងពាយព្យនៃរដ្ឋធានីហាណូយ ចំងាយពីទីក្រុងកណ្តាលចំនួន ៥០ គីឡូម៉ែត្រ)។

ជាពិសេស ចាប់ពីការរៀបចំការកសាងរដ្ឋធានីបានអនុម័ត នាឆ្នាំ២០១១ រដ្ឋធានីហាណូយកាន់តែលេចចេញបុរីទំនើប ដូចជា “ទីក្រុងទំនើបតូចមួយ” ស្ថិតក្នុងកណ្តាលទីក្រុង។ បណ្តាបុរីថ្មីៗ បានកសាងប្រកបដោយអរិយធម៌និងទំនើប៖ វ៉ាន់ក្វាន (Van Quan) មីឌីញ (My Dinh) អានខាញ (An Khanh) ស្ថិតនៅទិសខាងលិច វៀតហ៊ឹង (Viet Hung) Vinhome Riverside ស្ថិតនៅទិសខាងកើត លីញដាម (Linh Dam) Gamuda ស្ថិតនៅទិសខាងត្បូង Ciputra ស្ថិតនៅទិសខាងជើង… រួមនឹងបុរីថ្មី Royal City និងបុរីថ្មី Time City ស្ថិតក្នុងខ្សែក្រវាត់ទី៣។

 


 បឹង តី (Tay) និងតំបន់ជុំវិញភ្លឺផ្លេក ក្រោមពន្លឺភ្លើងអគ្គីសនី។
រូបថត៖ កុងដាត


 
បុរីថ្មី បានចាត់ទុកដូចជា ទ្វីបអឺរ៉ុបតូច ស្ថិតនៅកណ្តាលរដ្ឋធានីហាណូយ ឆើតឆាយ
ល្អប្រសើរនិងបានកសាងតាមស្ថាបត្យកម្មអឺរ៉ុប។ រូបថត៖ កុងដាត


 
Vinhomes Riverside - មួយក្នុងចំណោមបណ្តាបុរីទំនើបបំផុត នៅរដ្ឋធានីហាណូយ។
រូបថត៖ ឯកសារ



ស្ពាន ញ៉ឹតតឹន (Nhat Tan) គឺស្ពានមួយក្បាលដែលមានដើមទុនវិនិយោគជាង ១៣.៦២៦ ពាន់លានដុង
និងគឺមួយក្នុងចំណោមស្ពានទាំង ៧ ឆ្លងកាត់ទន្លេ ហ៊ុង (Hong) (កំណាត់ពីរដ្ឋធានីហាណូយ តភ្ជាប់ខ
ណ្ឌ តីហូ (Tay Ho) និងស្រុក ដុងអាញ (Dong Anh))។ រូបថត៖ កុងដាត



Vinhomes Time City បានកសាងតាមស្ថាបត្យកម្មនៃប្រទេសសិង្ហបុរី ដែលគឺពហុបូរីដំបូងមួយ
ស្ថិតនៅទិសខាងជើង និងទម្រង់រូបភាពនេះពិតជាល្អប្រលើរនិងគ្រប់គ្រាន់ រួមមាន៖
ប្រព័ន្ធសុខាភិបាល មណ្ឌលលេងកម្សាន្ត មណ្ឌលកីឡា និងមណ្ឌលពាណិជ្ជកម្ម ,…ប្រកបដោយព្រមៗគ្នា
និងធំ។ រូបថត៖ ឯកសាររបស់ Vingroup



មជ្ឈមណ្ឌលសន្និសីទជាតិវៀតណាម អាស័យដ្ឋាន ៥៧ វិថី ផាមហ៊ុង (Pham Hung) រដ្ឋធានីហាណូយ។
នេះគឺសំណង់ពហុតួនាទីធំបំផុត នៅរដ្ឋធានីហាណូយ។
រូបថត៖ កុងដាត



ស្ពានអាកាស ង៉ាទឺសើ (Nga Tu So)  បានដាក់ឲ្យប្រើប្រាស់ដែលកាត់បន្ថយការស្ទះចរាចណ៍
សំរាប់មធ្យោបាយធ្វើដំណើរពីវិថី ឡាង (Lang) ដល់ វិថី ទ្រឿងជីញ (Truong Chinh)។
រូបថត៖ កុងដាត

 

អភិវឌ្ឍន៍វិស័យទេសចរណ៍

រដ្ឋធានីហាណូយស្ថិតក្នុងបញ្ជីឈ្មោះ ១០ ទីក្រុងដែលមានល្បឿនកំណើនទេសចរណ៍យ៉ាងលឿនបំផុត លើពិភព លោក។ នាឆ្នាំ២០០៨ ភ្ញៀវទេសចរណ៍អន្តរជាតិពី ១,៣ លាននាក់ កើនឡើង ៤,៩៥ លាននាក់ នាឆ្នាំ២០១៧ (កើនឡើងជិត ៤ ដង)។ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិស្មើនឹង ៤០% នៃចំនួនភ្ញៀវទេសចរណ៍ ។ រដ្ឋធានីហាណូយបន្តបញ្ជាក់អះអាងនូវតួនាទីជាមណ្ឌលទេសចរណ៍ ជាទីកន្លែងមកដល់របស់ភ្ញៀវទេសចរណ៍នៅពេល​មក​ទស្សនាខាងជើង ជាស្ពាននាំភ្ញៀវទេសចរណ៍មកទស្សនាតំបន់ ASEAN និងបណ្តាប្រទេសក្នុងតំបន់ ផងដែរ។

មកទស្សនារដ្ឋធានីហាណូយ ភ្ញៀវនឹងមកដល់ ៖ មណ្ឌលប្រវត្តិសាស្ត្រ ហ័ងថាញ - ថាំងឡុង (Hoang Thanh - Thang Long) ទីលាន បាឌីញ (Ba Dinh) ទីតម្កល់សពលោក ប្រធានហូជីមិញ (Ho Chi Minh)  សារមន្ទីរ លោក ប្រធានហូជីមិញ (Ho Chi Minh)  វ៉ានមៀវ-  គ្វឹកទឺយ៉ាម (Van Mieu -  Quoc Tu Giam) បឹង តី (Tay) ជាពិសេសគឺតំបន់វិថីបូរាណ បឹង ហ័នគៀម (Hoan Kiem)។

 


តំបន់កណ្តាលរដ្ឋធានីហាណូយ ៖ បឹង ហ័នគៀម (Hoan Kiem) ថាបរ៉ួ (Thap Rua) វិថីបូរាណ 
ដែលជាទីកន្លែងដ៏ចាប់ចិត្តសំរាប់ភ្ញៀវអន្តរជាតិ។ រូបថត៖ កុងដាត



ស្ពាន ថេហ៊ុក (The Huc) គឺជានិមិត្តរូបតំណាងឲ្យសោភណ្ឌភាពនៃវប្បធម៌របស់ប្រជាជនហាណូយ។
រូបថត៖កុងដាត



ស្ពាន ឡុងបៀន (Long Bien) ធ្លាប់ជាស្ពានវែងឈរលំដាប់ទីពីរលើពិភពលោក។
រីឯ ឈរលំដាប់ទី ១ គឺជាស្ពាន Brooklyn ឆ្លងកាត់ទន្លេ Brooklyn របស់សហរដ្ឋអាមេរិក ។
នាពេលនោះ ស្ពាន ឡុងបៀន (Long Bien) បានចាត់ទុកដូចជាប៉ម Eiffel
តាមទិសទទឹងនៅរដ្ឋធានីហាណូយ។

រូបថត៖ កុងដាត


ទីលានបដិវត្តន៍ខែសីហា និងសាលមហោស្រពធំហាណូយដែលបានចាត់ទុកដូចជា “រោង Opéra Garnier”
របស់រដ្ឋធានី Paris ហើយជាសំណង់នេះដូចជាសក្ខីភាពមួយនៃដំណាក់កាលប្រវតិ្តសាស្ត្ររបស់រដ្ឋធានី
- សម័យបណ្តាខឿនវប្បធម៌គួបផ្សំនឹងគ្នា។ រូបថត៖ កុងដាត



វិថី ថាញនៀន (Thanh Nien) ( ស្ថិននៅកណ្តាលបឹង តី (Tay) និងបឹង ទ្រូកបាច (Truc Bach)) មើលពីខ្ពស់
ដែលចាត់ទុកជាផ្លូវមានសោភណ្ឌភាព romatic បំផុត នៅរដ្ឋធានីហាណូយ។
រូបថត៖ កុងដាត



 ជាមហាវិទ្យាល័យដំបូងនៅប្រទេសវៀតណាម វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam)
មិនត្រឹមតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រល្បីឈ្មោះមួយ នៅរដ្ឋធានីហាណូយតែប៉ុណ្ណោះ ថែមទាំងរក្សាទុកបញ្ញា
និងតំលៃប្រវត្តិសាស្ត្រ ប្រពៃណីរបស់ប្រទេសវៀតណាម ផងដែរ។ រូបថត៖ កុងដាត



វត្ថុ ម៉ូតកុត (Mot Cot) ស្ថិតនៅកណ្តាលរដ្ឋធានីហាណូយ។ ជិតសារមន្ទី ហូជីមិញ   វត្ថុ ម៉ូតកុត (Mot Cot)
និង Khue Van cac គឺកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌មួយ និងជានិមិត្តរូននៃរដ្ឋធានីហាណូយ
ដែលមានអាយុរាប់ពាន់ឆ្នាំហើយ។ រូបថត៖ កុងដាត



ហ័ងថាញ -ថាំងឡុង (Hoang Thanh -Thang Long) គឺសំណង់មួយដែលបានកសាងក្នុងរាជកាលង្វៀន (Nguyen )
និងក្លាយទៅជាកេរ្តិ៍ដំណែលសំខាន់ៗ បំផុត ក្នុងចំណោមបណ្តាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ
នៅប្រទេសវៀតណាម។ រូបថត៖ កុងដាត



ភ្ញៀវទេសចរណ៍ទស្សនាឈុតសម្តែងសិល្បៈប្រពៃណី នៅសាលមហាស្រពធំហាណូយ។
រូបថត៖ កុងដាត



សិល្បៈល្ខោនប្រពៃណីបានសម្តែង ដើម្បីទទួលស្វាគមន៍ភ្ញៀវ នៅសាលមហាស្រពធំហាណូយ។
រូបថត៖ កុងដាត



មហោស្រព  Carnival សិល្បៈបានសម្តែងតាមដងផ្លូវ នៅតំបន់ដើរថ្មើរជើង ជុំវិញបឹង ហ័នគៀម (Hoan Kiem)
(រដ្ឋធានីហាណូយ)។ កម្មវិធីនេះមានការចូលរួមរបស់សិល្បករ សិល្បការិនីអន្តរជាតិ ចំនួន ៨៦ នាក់
ដែលជាសមជិកនៃក្រុមសិល្បៈ Sun World Ba Na Hills កំពុងសម្តែងឈុតសិល្បៈ លើដងផ្លូវ
ប្រកបដោយចាប់ចិត្ត ពិសេសនិងរស់រវើក។ រូបថត៖ កុងដាត



ឡានពីរជាន់ដឹកជញ្ជូនភ្ញៀវគយគន់ទេសភាពរដ្ឋធានី និងបានឆ្លងកាត់ទីកន្លែងទេសចរណ៍ជាច្រើន។
មធ្យោបាយធ្វើដំណើរនេះបានអនុវត្ត នៅប្រទេសជប៉ុន ប្រទេសសីង្ហបុរីនិងប្រទេសម៉ាឡេស៊ី...
នាសព្វថ្ងៃនេះ រដ្ឋធានីហាណូយបានដាក់ឲ្យប្រើប្រាស់ឡានពីរជាន់នេះហើយ ដើម្បីដឹកជញ្ជូនប្រជាជន
រដ្ឋធានី ភ្ញៀវទេសចរណ៍ក្រៅនិងក្នុងប្រទេស សំដៅគយគន់ទេសភាពផ្លូវ ស្ថាបត្យកម្មនៃរដ្ឋធានីហាណូយ
ដោយរបៀបថ្មី។ រូបថត៖ កុងដាត

 

ក្រោយឆ្នាំ២០០៨ រដ្ឋធានីហាណូយនឹងបង្កើតតំបន់ទេសចរណ៍ចំនួន ៦ ៖ នៅកណ្តាលរដ្ឋធានីហាណូយ សើនតី -បាវី (Son Tay  - Ba Vi) ហឿងសើន -ក្វានសើន (Huong Son  - Quan Son) ភ្នំសក់ - បឹងដុងក្វាន (Nui Soc  - Dong Quan)  វ៉ឹនទ្រី- កូឡ័រ (Van Tri  - Co Loa) ហាដុង (Ha Dong) និងតំបន់ជុំវិញនេះ ដែលផលិតផលិតផលឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវ។ ទេសចរណ៍បានបែងចែកតាមប្រភេទមួយចំនួន ដូចជា៖ ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ សំរាកលំហែកាយនៅចុងសប្តាហ៍ ទេសចរណ៍កសិកម្មនិងកសិដ្ឋាន ទេសចរណ៍ (រួមផ្សំនឹងការរៀបចំសន្និសីទ ការតាំងពិព័រណ៍…)។

ភូមិសាស្ត្រខេត្ត ហាតី (Ha Tay) រួមនឹងភូមិសាស្ត្ររដ្ឋធានី ហាណូយ នាពេលនោះ រដ្ឋធានីមានភូមិរបរចំនួន ១.៣៥០ និងស្មើនឹង ៥៩% នៃភូមិរបរ នៅទូទាំងប្រទេស ក្នុងនោះ ២៩៧ ភូមិរបរបានគណៈកម្មការប្រជាជន ទីក្រុងហាណូយ ទទួលស្គាល់។

ភូមិរបរនិមួយៗ មានលក្ខណៈពិសេសនិងបានវាយតំលៃគឺកក្តាសំខាន់មួយៗ នៃសក្តានុពលទេសចរណ៍ភូមិរបរ ដែលគឺមួយក្នុងចំណោមនិន្នាការទេសចរណ៍ពេញនិយមលើពិភពលោក./.


វត្ត តីភឿង (Tay Phuong) ស្ថិតនៅភូមិសាស្ត្រឃុំ ថាច់ស្វា (Thach Xa) ស្រុក ថាចថឹត (Thach That)
ចំងាយពីកណ្តាលរដ្ឋធានីហាណូយប្រហែល ៤០ គីឡូម៉ែត្រ តាមទិសខាងលិច។
នេះគឺជាកេរ្តិ៍ដំណែលជាតិដ៏ពិសេសនៃរដ្ឋធានី ហាណូយ។ រូបថត៖ កុងដាត



ភូមិ ជួង (Chuong) ( ស្រុកថាញអ័យ) (Thanh Oai) (រដ្ឋធានីហាណូយ(Ha Noi) បានប្រកបមុខរបរធ្វើមួក
ស្លឹកក្នុងអំឡុងពេល ៣០០ ឆ្នាំ។ បួកធ្វើពីស្លឹកបានបង្ហាញសោភណ្ឌភាពនៃនារីវៀតណាមនិងបានវត្តមាន
នៅទូទាំងពិភពលោក។ រូបថត៖ កុងដាត



ចំងាយពីកណ្តាលរដ្ឋធានីហាណូយប្រហែល ៣០ គីឡូម៉ែត្រ តាមទិសនិរតី  ស្ថិតនៅតាមដងទន្លេហុង (Hong) 
ភូមិស្មូនសេរ៉ាមិច គីមឡាន (Kim Lan) នៅភូមិសាស្ត្រស្រុក យ៉ាឡឹម (Gia Lam)។ ខាងកើតជាប់នឹងភូមិបូរាណ
បាតត្រាង (Bat Trang) ខាងលិចជាប់នឹងខណ្ឌហ័ងម៉ាយ (Hoang Mai)។ តាមអ្នកប្រវត្តិវិទូ
និងឯកសារប្រវត្តិសាស្ត្រ ភូមិស្មូនសេរ៉ាមិច គីមឡាន (Kim Lan) បានបង្កើតឡើងពីសតវត្សរ៍ទី ១៩
ភូមិរបរស្មូនសេរ៉ាមិច  បានបង្កើតនិងរីកចំរើនក្នុងរយៈពេលច្រើនឆ្នាំ។ ភូមិស្មូនសេរ៉ាមិច
គីមឡាន (Kim Lan)បានស្គាល់ដូចជាដើមកំណើតរបស់របរស្មូនសេរ៉ាមិច
នៅតំបន់រាលទំនាបខាងជើង។ រូបថត៖ កុងដាត



ភ្ញៀវទេសចរណ៍បរទេសមកទស្សនាភូមិរបរស្មូនសេរ៉ាមិច គីមឡាន (Kim Lan)។
រូបថត៖ កុងដាត



ភូមិរបរសូត្រ វ៉ានភូក (Van Phuc) គឺស្នូលនៃភូមិរបរសូត្រ ហាដុង (Ha Dong) ចាស់ ។
នេះគឺមួយក្នុងចំណោមបណ្តាភូមិរបរបានបង្កើតនិងរីកចំរើន ក្នុងរយៈពេលច្រើនឆ្នាំបំផុត
នៅប្រទេសវៀតណាម និងស្ថិតក្បែរត្រើយទន្លេ Nhue ក្នុងភូមិសាស្ត្រសង្កាត់ វ៉ានភូក (Van Phuc)
ខណ្ឌ ហាដុង (Ha Dong) រដ្ឋធានីហាណូយ។ រូបថត៖ កុងដាត

 

 អត្ថបទ៖ ថាវវី រូបថត៖ កុងដាត ឯកសារនៃកាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ