18/06/2018 09:23 GMT+7 Email Print Like 0

ទឹកប្រាក់ចំនួន ១៣ ពាន់លានដុង​ត្រូវលៃទុក​ដើម្បីថែទាំ​កុមារដែល​មានស្ថាន​ភាព​លំបាកពិសេស​


 សហគ្រាសចុះហត្ថលេខាលើកិច្ចសន្យាគាំពារកុមារក្រីក្រ (រូបថត: Tuyet Le / VOV )

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៨​ នៅទីក្រុង Da Nang ក្រសួងការងារ​ យុទ្ធជនពិការ និងសង្គម​កិច្ចវៀតណាម​សហការ​ ជាមួយ​មូលនិធិគាំពារ​កុមារបាន​​រៀបចំកម្មវិធី “ជួបប្រាស្រ័យសហគ្រាសដើម្បីកុ​មារវៀតណាម​”។ កម្មវិធី​នេះបានរៀប​ចំឡើងក្នុងបំណង ​សំដៅប្រមូលផ្ដុំប្រភពកម្លាំងជួយឧ​បត្ថម្ភកុមារ ដែលមាន​ស្ថានភាព​លំបាក​ពិសេស។​

នៅក្នុង​កម្មវិធីនេះ មូលនិធិគាំពារកុមារបានរៀប​ចំពពិធីដេញថ្លៃគំនូរផ្កាឈូ​កធ្វើដោយ​ដៃ ស្រោបមាស និង​ គ្រឿង​អលង្ការ​គុជខ្យង។ ទឹកប្រាក់ទាំង​អស់ដែលទទួលបានក្នុងការដេ​ញថ្លៃនេះនឹងជូនដល់មូលនិធិ​ អាហារូបករណ៍​សម្រាប់ជន​ដល់ កូនចៅកម្មាភិបាល យុទ្ធជនដែ​លកំពុងបំពេញការងារនៅ​ប្រជុំកោះ Truong Sa និងកូន​អ្នកនេសាទ​ដែលមានស្ថានភាពលំបា​ក។ លោក Hoang Van Tien នាយ​កមូលនិធិ​គាំពារ​កុមារវៀ​ត​ណាម​បាន​ឲ្យដឹង​ថា៖​

“តាម​រយៈសកម្មភាពនេះ យើងខ្ញុំអំពាវនា​វឲ្យសហគ្រាស សហគ្រិនបន្តរួមក​ម្លាំងកាយ​ចិត្ត​ជាមួយ​រដ្ឋ ដើម្បី​ជួយឧបត្ថ​ម្ភកុមារវៀតណាម។ ​ក្នុងនោះរួមមាន​សកម្មភាព​អាទិភាព​ដូចជា​៖ជួយ​ឧបត្ថម្ភវះ​កាត់​បេះដូង​តាំងពីកំណើត​ អាហារូបករណ៍ កសាងសាលារៀ​ន សម្រាប់កុមារនៅដំបន់ឆ្ងា​យដា​ច់ស្រយាល​ផង​ដែរ”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ