10/04/2016 10:19 GMT+7 Email Print Like 0

ទឹកប្រាក់ប្រមាណ១៤ពាន់លានដុងបានប្រគល់ជូនមូលនិធិ៖ដើម្បី Truong Sa ជាទីស្រឡាញ់


ទឹកប្រាក់ប្រមាណ១៤ពាន់លានដុងបានប្រគល់ជូនមូលនិធិ៖ដើម្បី Truong Sa ជាទីស្រឡាញ់

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ​២០១៦ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​ ទីក្រុងហាណូយ បាន​ទទួល​ទឹកប្រាក់​ចំនួនជិត​១៤ពាន់លានដុង ដើម្បីជួយជ្រោម​ជ្រែងមូលនិធិ៖  ដើម្បី Truong Sa ជាទីស្រឡាញ់។ ថ្លែងមតិនៅទីនេះ លោក Vu Hong Khanh ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​ទីក្រុងហាណូយ​បាន​អោយ​​ដឹងថា៖ នេះគឺជាលទ្ធផលដំបូង គួរអោយគោរព បង្ហាញនូវមនោសញ្ជេត​នា ការទទួល​ខុសត្រូវ​របស់​រដ្ឋ​អំណាច និងប្រជាជនរដ្ឋធានី។ បរិមាណទឹកប្រាក់​ទាំងនេះនឹង​បានប្រគល់​ជូនអោយ​កងទ័ព​និងប្រជាជន​នៅស្រុក​កោះ Truong Sa ក្នុងពេលឆាប់ៗនេះ។ ប្រការនេះបានបង្ហាញនូវមនោសញ្ជេតនា ការទទួលខុសត្រូវ​របស់​ប្រជា​ជន ស្ថាប័ន អង្គភាពនៅរដ្ឋធានី លើកទឹកចិត្តកម្មាភិបាល យុទ្ធជន នៅ​Truong Sa ប្តេជ្ញាការ​ពារអធិបតេយ្យ​ភាព​ ដែនដីរបស់មាតុប្រទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ