03/11/2016 09:46 GMT+7 Email Print Like 0

ទឹកប្រាក់ចំនួន៤៦ពាន់លានដុងជួយឧបត្ថម្ភប្រជាជននៅភូមិភាគកណ្ដាលវៀតណាម


ទឹកប្រាក់ចំនួន៤៦ពាន់លានដុងជួយឧបត្ថម្ភប្រជាជននៅភូមិភាគកណ្ដាលវៀតណាម

គិតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានមានទឹកប្រាក់ចំនួន ៤៦ ពាន់​លានដុងជួយឧបត្ថម្ភប្រជាជននៅភូមិ​ភាគ​​កណ្ដាលវៀតណាម តាមរយរណសិរ្យមាតុភូមិវៀតណាម។ នេះគឺជាព័ត៍មានដែលបាននាំចេញក្នុងកិច្ចប្រជុំរបស់​គណកម្មាធិការជួយសង្គ្រោះមជ្ឈឹម ថ្ងៃទីមួយវិច្ឆិកា។ គណកម្មាធិការជួយសង្គ្រោះមជ្ឈឹម បានវាយតំលៃ​ថា​៖​ ការ​​រៀបចំចលនារៃអង្គាស ជួយឧបត្ថម្ភប្រជាជននៅភូមិភាគកណ្ដាលវៀតណាមត្រូវបានរដ្ឋាភិបាល រដ្ឋសភា គណកម្មាធិការ​មជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បញ្ជាណែនាំអោយទាន់ពេលវេលា។ ការ​ទទួល បែងចែក ប្រើប្រាស់ប្រភពជំនួយនេះបានប្រព្រឹត្តទៅតម្លាភាព ត្រឹមត្រូវ​ចំមុខសញ្ញា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ