24/12/2018 11:05 GMT+7 Email Print Like 0

ទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជានៅបឹងទន្លេសាប


 លោក Vo Thanh Chat អញ្ជើញផ្តល់អំណោយជូនដល់ប្រជាជនកម្ពុជា ដើមកំណើតវៀតណាមនិងប្រជាជនក្រីក្រកម្ពុជា (រូបថតៈ VOV)

 គណៈប្រតិភូនៃ​គណៈកម្មាធិ ការទទួលបន្ទុកជនវៀតណាម នៅឯកបរទេសនៃ​ទីក្រុងហូជីមិញ កាលពីថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ​២០១៨ បានផ្តល់អំ​ណោយជាង ៥០០ កញ្ចប់ ជូ​នដល់​គ្រួសារ​កម្ពុ​ជា​ដើម​កំណើត​វៀត​ណាម និង​ប្រជាជន​ក្រីក្រដែល​កំពុងរស់នៅឯលំនៅដ្ឋានថ្មី​ នៃស្រុក បរិបូណ៍ខេត្តកំពង់ឆ្នាំ​ង។​ 
 
អញ្ជើញថ្លែងនៅក្នុងពិធីផ្តល់អំណោយសប្បុរសធម៌ លោក Vo Thanh​ Chat អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុកជន​វៀតណាម នៅឯបរទេស​ទីក្រុងហូជីមិញបានអះអាង​ថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណា​មនិ​យាយរួម និង​ទីក្រុងហូជីមិញ​និយាយដោយឡែក តែងតែផ្តោតយកចិត្តទុក​ដាក់ជាពិសេស រួមទាំងចែក​រំលែក​ការ​លំ​បាក​​ជា​មួយប្រជាជន​កម្ពុជាដើម​កំណើតវៀត​ណាម និង​ប្រជាជន​ក្រីក្រកម្ពុជា​ដែលកំពុង​រស់នៅបឹង​ទន្លេសាប​ផង​ដែរ។​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ