20/11/2017 10:42 GMT+7 Email Print Like 0

ទីស្ថានអានញាន (An Nhien) នៅលើខ្ពង់រាប

ស្ថិត​នៅ​លើ​កំពូល​ខ្ពង់រាប​ ហ្វី​ហ្វាង​ (Huy Hoang) ទីក្រុង​ដាឡាត​ (Da Lat) ហាង​កាហ្វេអាន​ញាន ​​(An Nhien) ​ ជា​ទីកន្លែងសម្រាប់​អ្នក​ដែល​ចង់ស្វែង​រក​ទីស្ថាន​​សន្តិភាព​ ក្រេប​ទទួល​​បរិយាកាស​សម្រប់​ភ្ជាប់ រវាង​​មេឃ​និង​ដី​នៅ​លើ​ខ្ពង់រាប​។​​

​តែង​លម្អ​ទៅ​ដោយ​ដើម​ស្រស់​ឯកោ​ វិឡា​ពណ៌​សក្នុង​បរិវេណ​ជិត​១.០០០​ម៉ែត្រ​ការេ តាម​បែប​ស្ថាបត្យកម្ម​​សហសម័យ​​លេច​ធ្លោ​សម្រស់​​ស្រស់​ស្អាត​ដូច​សុបិន​​​ កក់​ក្តៅ​ នាពេល​​អាកាសធាតុ​​ចុះ​អ័ព្វនៅ​ក្រុង​ដាតឡាត (Da Lat)​ ចូល​រដូវ​ស្លឹក​ឈើ​ជ្រុះ​។ ជាន់​ផ្ទាល់​ដី​ជា​សំណាក់​របស់​គ្រួសារ​​ម្ចាស់​ហាង​ ជាន់ទី​ពីរ​ជា​ជាន់បរិយាកាស​​​សម្រាប់​​ភ្ញៀវ​ទស្សនា និង​ជាន់ទី​បី​ជា​ទីកន្លែង​សម្រាប់​អ្នកចូល​ចិត្ត​អង្គុយ​សមាធិ​ និង​សិល្បៈ​ពិសា​តែ​។ ឈរ​នៅ​ទី​កន្លែង​ណា​ មិត្ត​ក៏​អាច​គយ​គន់ទេសភាព​ដាឡាត (Da Lat)​ បានទាំង​អស់​​។​
 
ភ្ញៀវ​មក​ទស្សនា​វិឡា​អានញាន​​​ (An Nhien) សុទ្ធតែ​ចូល​ចិត្ត​ទីតាំង​នេះ​។ ខាង​ឆ្វេង​វិឡា ​​សំឡឹង​មើល​​​ទៅ​ឆ្ងាយៗ​ ​គឺ​ទេសភាព​ស្ថាបត្យកម្ម​​មជ្ឈមណ្ឌល​សាសនា​ដាឡាត (Da Lat)​។ ​ខាង​ស្តាំ​ ជា​ដង​ភ្នំ​ Lang Biang ដ៏​អស្ចារ្យ​ ជាមួយ​កំពូល​ភ្នំ​យាយ​ទាំងពីរ​​ឈរខ្ពស់​​ស្កឹម​ស្កៃ​ បាន​គ្របដណ្តប់​ទៅ​ដោយ​សន្សើម​អ័ព្វ​។ ជុំវិញ​អានញាន​ (An Nhien) ជា​ផ្ទះ​ចម្ការ​​​បន្លែ​ ចម្ការ​ផ្កា ខ្ពង់រាប​ដើម​ស្រស់​ ខ្ពង់​រាប​ស្មៅ...។ល។ ​ក្នុង​​ស្បៃ​រាត្រី​​អាន​ញាន ​(An Nhien) ភ្លឺផ្លេក​ ក្រោម​បរិយាកាស​នៃភ្នំ​​ខ្ពង់រាប​ តាម​រយៈ​ពន្លឺ​អំពូល​ភ្លើ​ង​ ធ្វើ​ឲ្យ​ភ្ញៀវទេសចរណ៍​នឹក​អាលោះ​អាល័យ​។



 ស្ថិត​នៅ​លើ​កំពូល​ខ្ពង់រាប​​ក្រុង​ដាឡាត​​ (Da Lat)​ អាន​ញាន (An Nhien)​ កាហ្វេ​ស្ងប់​រម្ងាប់​​ ដែល​ពេញ​ទៅ​ដោយ​លក្ខណៈ​សមាធិស្ងប់អារម្មណ៍​ ​
ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​​និង​អ្នក​ស្រុក​ចូល​មក​ទស្សនា​យ៉ាង​ច្រើន​កុះករ​។​

 ពី​ហាង​សំឡឹង​មើលទៅ​ឆ្ងាយ​ ជា​ដង​ភ្នំ​ Lang Biang ខៀវ​ស្រស់​ មាន​​កំពូល​ភ្នំ​យាយទាំង​​ពីរ​​ឈរ​ខ្ពស់​ស្កឹម​ស្កៃ​។​

 ទេសភាព​ធំមហិមា​ អាកាស​ធាតុ​បរិសុទ្ធ​ធ្វើ​ឲ្យ​នរណា​ ដែល​ធ្លាប់​មក​ដល់​អានញាន (An Nhien)​ ​កាហ្វេ​
សុទ្ធតែ​មាន​អារម្មណ៍​អាលោះ​អាល័យ​​។​

 អាន​ញាន​ (An Nhien) ហាក់ដូចជា​នៅ​ដាច់​ដោយ​ឡែក​ពី​ទី​ប្រជុំជន​។

 ឈុត​កៅ​អី​ស៊ុម​ទូលាយ​ ងាយ​ស្រួល​ និង​ផ្សេង​គ្នា​ពី​ពណ៌​សម្បុរ​ រាង​រូវ​...។ល។ មើលទៅ​ដូចជា​បន្ទប់​នៃ​គ្រួសារ​នីមួយៗ។​

 រាត្រីបង្អោន​​ចុះ​ យើង​អាច​សំឡឹង​មើល​ឃើញ​ទិដ្ឋភាពស្រស់​​ស្អាត ​នៃ​កសិដ្ឋាន​ក្រុង​ដាឡាត (Da Lat)​ ។

អាន​ញាន ​(An Nhien)​ ធ្វើ​ឲ្យ​មនុស្សម្នា​មកទី​នេះ​ ​ត្រឡប់​មក​រក​​តុល្យភាព​​​អារម្មណ៍​ រកឃើញ​​ភាពស្ងប់​រម្ងា​ប់​​​ចិត្ត​។ រចនាបទ​តុប​តែង​ហាង​យ៉ាង​សាមញ្ញ​​​តែ​ប្រណិតណាស់​​។​ តុ​បាន​តែង​ទៅ​ដោយ​ថូផ្កា​ដាំ​មែក​ស្រស់​ស្ងួត​ ឬផ្កា​ប៉ា​ក្រុង​ (camellia) ផ្អែក​ទៅ​លើ​មែក​បណ្ណង្គជាតិ​...។ល។ ជាមួយ​កៅ​អី​ទូលាយ​ពណ៌​ព្រីង​ទុំ​ នាំមក​នូវ​ភាព​ល្អុក​ល្អើន​ កក់​ក្តៅ​ធ្វើ​ភ្ញៀវទេសចរណ៍​កាន់តែ​ចូល​ចិត្ត​។ វិឡា​ជាន់ទី​ពីរ​បាន​រាំង​ស្កាត់​ដោយ​កញ្ចក់​ ដើម្បី​មិន​ឲ្យបាត់​បង់​ទៅ​ភាព​ស្រស់​ស្រាយ​ ហើយ​ភ្ញៀវទេសចរណ៍​អាច​លំហែកាយ​ផង គយ​គន់​មើល​ទេសភាព​ផង​ នៅលើ​រាល់​កន្លែង​អង្គុយ​ទាំងអស់​ក្នុង​អានញាន ​​(An Nhien)។​
 
អាន​ញាន ​​​(An Nhien) ដេក​សម្រប់ខ្លួនក្រោម​​​ទេសភាព​ដ៏ធំ​ល្វឹង​ល្វើយ​ អាកាសធាតុ​បរិសុទ្ធ​ធ្វើ​ឲ្យ​នរណា ដែល​​ធ្លាប់​មកទី​នេះ​សុទ្ធតែ​មានអារម្មណ៍​ស្ងប់​ចិត្តទាំងអស់​​។ ជាពិសេស​ ពេល​អរុណ​រះ​ ឬថ្ងៃ​អស្តង្គត​ អានញាន​​​ (An Nhien)​ ស្ថិត​​នៅ​ចម្រុះ​ក្រោម​​ព្រៃភ្នំ​ បង្កើត​ទៅ​ជា​សម្រស់​ស្អាតពិបាកនឹង​​ពណ៌នា​។ អង្គុយ​ពិសា​កាហ្វេ​ក្តៅៗ ពិសា​តែ​មួ​យ​ម៉ាត់ ស្រូប​យក​ខ្យល់អាកាស​​​ត្រជាក់​ និង​សំឡឹង​មើលទេសភាព​ជុំវិញ ​ដូច​ជា​សកម្មភាព​ចំណូល​ចិត្ត​ដ៏​សាមញ្ញរបស់​​បុព្វការីជន​។
 
ភាព​ស្ងប់​ សុខសាន្ត​ ​ជា​ប្រការ​ដែល​អានញាន ​​​​​(An Nhien) នាំមក​សម្រាប់​ភ្ញៀវទេសចរណ៍​។ ប្រការនោះ​ចេញពី​ភាព​ចំណូល​ចិត្ត​នៃ​ម្ចាស់​ហាង​ គឺបង​ដូ​ក្វាង​ឡិម​ (Do Quang Liem)។ ផ្តល់​កំណើត​និង​ធំពេញ​វ័យ​នៅ​ទីក្រុង​ដាឡាត ​(Da Lat) គ្រួសារ​កាន់​ពុទ្ធសាសនា​ និង​បង​មាន​ចំណូល​ចិត្ត​​ខាង​សមាធិ ។​ នោះ​គឺ​ជា​មូលហេតុ​ អាន​ញាន ​​​​​(An Nhien)​ ប្រសូត​ចេញ​សម្រាប់​បងនិង​ភ្ញៀវទេសចរណ៍​អាចវិល​ត្រឡប់​ មករក​​ភាព​ស្ងប់​រម្ងាប់​ក្នុង​ចិត្ត​​​ ដូច​​បងបាន​សំណេះ​សំណាល​​ថា៖ “ខ្ញុំ​ចង់​បង្កើត​ឲ្យ​​មនុស្ស​គ្រប់គ្នា​ ​មាន​ទី​កន្លែង​​​សម្រាប់​វិលត្រឡប់​។ សមាធិ​គឺវិល​ត្រឡប់​​ដើម្បី​សំឡឹង​មើលសង្កេត​​អាត្ម័ន​ ​​ជីវភាព​ខ្លួន​ បំផុត​​គឺក្នុង​កាលៈ​ទេសៈ​ពួក​គាត់​មាន​ទុក្ខ​រោល​រាល​ក្តៅក្រហាយ​​”។​
 
ត្រូវ​នឹង​ឈ្មោះ​របស់​ហាង​ ភ្ញៀវ​ស្វែង​រក​ដល់​អានញាន​ ​​​(An Nhien) ​ជា​អ្នក​​​ដែល​មិនចូល​​ចិត្ត​ភាព​អ៊ូរ​​អរ​ ពួកគាត់​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ ដើម្បី​អង្គុយ​នៅ​ជ្រុង​ណាមួយ​ នឹង​អាច​ពិនិត្យ​​មើល​​ជីវភាព​ ឬសាមញ្ញ​គ្រាន់តែ​ផ្តល់​ឲ្យ​ខ្លួន​នូវ​បរិយាកាស​មួយ​ដោយ​ឡែក​ ដើម្បី​វិលត្រឡប់​មក​​ភាព​ស្ងប់រម្ងាប់​ សុខសាន្ត​ក្រោយ​ពី​ធ្វើការ​នឿយ​ហត់​ ចង់​មាន​តុល្យ​ភាព​អារម្មណ៍​។ បង​ម៉ាញ​ខ្វ័រ​ (Manh Khoa) ជា​ភ្ញៀវទេសចរណ៍ម្នាក់​នៅទីក្រុង​ហូជីមិញ​ ឡើងមក​ក្រុង​ដាឡាត​ (Da Lat) ទស្សនា​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​មានអារម្មណ៍​ ទីនេះ​ជា​ជ្រុង​មួយ​ស្អាតនៃ​ក្រុង​ដាឡាត​ (Da Lat) ពិតជា​មានអារម្មណ៍​ស្រស់ស្រាយ​ គ្មាន​កង្វល់​ប្រាកដប្រជា​​ ពេល​នៅមក​អានញាន​ ​​​(An Nhien)​”។
 
ជាន់​ឡៅតឿ​ នៅ​​ជាន់ទី​បី​​ជា​បរិយាកាស​សម្រាប់សិល្បៈ​​ពិសា​តែ​ និង​សមាធិ​​ បានតុបតែង​តាមបែប​រចនា​បទ​ព្រះពុទ្ធសាសនា​។ ជា​អ្នក​យល់​ជ្រៅ​ជ្រះ​ពី​វិធីសាស្រ្ត​សមាធិ​​ ម្ចាស់ហាង​រួមជាមួយ​ភ្ញៀវ​អាច​ពិសាតែ​ផង​ សំណេះ​សំណាល​​ពី​សមាធិ​ផង។​ បើ​ភ្ញៀវ​មាន​តម្រូវ​ការ​ បង​ឡិម​ (Liem) នឹង​ណែនាំ​ភ្ញៀវ​របៀប​អង្គុយ​សមាធិ។ ក្រៅពី​នេះ ទូ​សៀវភៅ​តូច​មួយ​និយាយអំពី​ទ្រឹស្តី​ព្រះពុទ្ធ​ គុណធម៌...។ល។ នៅឯ​​ជ្រុងឡៅតឿ​​មួយ សម្រាប់​មនុស្ស​គ្រប់​គ្នា​អញ្ជើញ​​មក​អាន​ក្នុង​ទី​ស្ងប់​ វិលត្រឡប់​មក​សារជាតិ​ដើម​នៃអាត្ម័ន​​។​
 
ទីកន្លែងទៅ​ដល់​មួយ​បនៅ​ដាច់​ដោយឡែក​របស់ទីក្រុង​ដាឡាត (Da Lat)​ ដែល​អាន​ញាន ​​​(An Nhien) ​​ឆ្ពោះ​ទៅ​ដល់​​ភាព​​ស្ងប់​រម្ងាប់នៅ​ក្នុង​ចិត្ត​មនុស្ស​៕



 ពិធី​ជប់​លៀង​តែ​នំ​តូច​មួយ​ដែល​ម្ចាស់​ហាង​ជា​អ្នក​ច្នៃ​ផ្ទាល់​។​

 របៀប​មួយ​ក្នុង​ចំណោម​របៀប​តុប​តែង​​សិល្បៈ​ពិសា​តែ​​ នៃ​​ហាង​កាហ្វេ​អានញាន​​​​ (An Nhien)​។​

 បរិយាកាស​ស្ងប់​ស្ងាត់​សម្រាប់​តែ​ភ្ញៀវ​ពិសាតែ​អង្គុយ​សមាធិ។​

 ភ្ញៀវ​ទេសចរណ៍​ពិសាតែ​ក្នុង​បរិយាកាស​​ហាងកាហ្វេ​អាន​ញាន​​​(An Nhien)​​។​

 អានញាន ​​​(An Nhien) ​​កំពុង​ជា​ទីកន្លែងមក​លេងទស្សនា​​​ថ្មី ​សម្រាប់​​ភ្ញៀវ​ទេសចរណ៍​ដែល​ចូលចិត្ត​
និង​ស្វែង​រក​ភាព​ខុស​ប្លែកពី​​ទីក្រុង​ដាឡាត​។
 

 អត្ថបទ៖ ង្វៀន​អ្វាញ​   រូបថត៖ ង្វៀនឡឹន


បណ្តាអត្ថបទបានផ្សាយ