01/06/2020 13:04 GMT+7 Email Print Like 0

ទីភ្នាក់ងារសារព័ត៌មាន CNN របស់អាមេរិកកោតសរសើរវៀតណាមបានគ្រប់គ្រងជំងឺឆ្លង Covid-19 ប្រកបដោយប្រសិទ្ធភាព


 វៀតណាមជាមួយនឹងចំនួនប្រជាជនសរុបចំនួន៩៧លាននាក់ មិនទាន់កត់ត្រាករណីស្លាប់ណាមួយពាក់ព័ន្ធដល់ជំងឺ Covid-19 ឡើយ (រូបថត៖ baoquocte.vn)
 

ទីភ្នាក់ងារសារព័ត៌មាន CNN ដ៏ល្បីល្បាញរបស់អាមេរិកនិងពិភពលោក កាលពីថ្ងៃទី៣០ ឧសភា បាន​ចុះផ្សាយ​អត្ថបទ​សរសេរ​ដោយវាយតម្លៃខ្ពស់ចំពោះការងារបង្ការ​ទប់ស្កាត់ជំងឺរាតត្បាតសកល Covi​d-19 របស់​វៀត​ណាម​។ 

អត្ថបទ​នេះបានរំលេចវិធានការជាច្រើនដែលវៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ។ រហូត​មកដល់ពេលនេះ វៀតណាមជាមួយនឹងចំនួនប្រជាជនសរុបចំនួន៩៧លាននាក់ មិនទាន់​កត់​ត្រា​ករណី​ស្លាប់​ណាមួយពាក់ព័ន្ធដល់ជំងឺ Covid-19 ឡើយ ហើយត្រឹមតែមានអ្នកឆ្លងជំងឺចំនួន៣២៨នាក់តែប៉ុណ្ណោះ ទោះបី​ជាវៀតណាមមានខ្សែព្រំដែនវែងជាប់ជាមួយវៀតណាម ហើយទទួលភ្ញៀវ​ទេសចរចិន​រាប់លាន​នាក់​ជារៀ​ង​រាល់​ឆ្នាំក៏​ដោយ។
 
យោងតាម​អត្ថបទរបស់ CNN លទ្ធផលខាងលើកាន់តែគួរឲ្យកត់សម្គាល់ថែមទៀត ដោយសារ​វៀត​ណាម​ជាប្រទេស​ដោយមានប្រាក់ចំណូលមធ្យមកម្រិតទាប និងប្រព័ន្ធសុខាភិបាល​មិនរីក​ចម្រើន​បើធៀប​នឹង​ប្រទេស​ផ្សេង​ៗនៅក្នុងតំបន់។ អត្ថបទនេះបានដកស្រង់តួរលេខរបស់ធនាគារពិភពលោកដែលថា វៀតណាមត្រឹម​មានវេជ្ជបណ្ឌិតតែ៨នាក់ក្នុងចំណោមប្រជាជន១ម៉ឺននាក់ប៉ុណ្ណោះ ស្មើនឹង១/៣បើធៀប​នឹង​កូរ៉េខាង​ត្បូង។ អត្ថបទនេះចាត់ទុកថា បណ្ដាវិធានការប្រកបដោយ​ប្រសិទ្ធភាព​ដែលវៀត​ណាម​បាន​អនុវត្ត​ដើម្បី​បង្ការទប់ស្កាត់ជំងឺឆ្លងរួមមាន៖ ការឆ្លើយតបតាំងពីគ្រាដំបូងនិងម្ចាស់ការ ស្វែងរក​អ្នក​ប៉ះពាល់​នឹងវី​រុសយ៉ា​ងហ្មត់​ចត់ ធ្វើចត្តាឡីស័ក​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ករណី​ឆ្លង​វីរុស​និង​អ្នកប៉ះ​ពាល់​ជា​មួយ​ប្រភព​ផ្ទុក​វី​រុស ក៏​ដូច​ជាការងារសារព័ត៌មាន​សាធារណៈ​ដើម្បីលើក​កំពស់ការ​យ​ល់ដឹង​របស់ប្រជាជន​ម្នាក់ៗ​អំពី​ជំងឺ​ឆ្លង​ និងវិធានការបង្ការប្រឆាំងផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ