19/10/2015 09:19 GMT+7 Email Print Like 0

ទីភ្នាក់ងារសារ​ព័ត៌មាន​ AAP៖ ​ដោយមាន TPP ​វៀតណាម​ជាទីផ្សារ​មាន​សក្ដានុភាព​ចំពោះ​អូស្ត្រាលី​


ទីភ្នាក់ងារសារព័ត៌មាន AAP៖ ដោយមាន TPP វៀតណាមជាទីផ្សារមានសក្ដានុភាពចំពោះអូស្ត្រាលី (heraldsun.com.au)

ទីភ្នាក់​ងារសារ​ព័ត៌មាន​អូស្ត្រាលី (AAP) នាថ្ងៃទី​១៧ខែតុលាឆ្នាំ​២០១៥ បាន​ចាត់​ទុកថា បន្ទាប់​ពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP)​មាន​សុពល​ភាព​នោះ​វៀត​ណាម នឹង​ក្លាយ​ទៅ​ជា​ទីផ្សារ​មាន​សក្ដានុ​ភាព​ ចំពោះ​អូស្ត្រាលី ពិសេសគឺវិនិយោគិន​អូស្ត្រាលី​នៅវៀត​ណាម នឹងមានឧត្តមភាពជាច្រើន។​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ AAP បាន​ដកស្រង់​ពាក្យ​របស់​អ្នកវិភាគ និងការទូតចាត់ទុកថា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​អូស្ត្រាលីជា​មួយវៀត​ណាម នឹងអភិវឌ្ឍន៍ថែមទៀតខណៈ​ដែល TPP ចូល​ជាធរ​មាន។ លោក Brian O’Reilly ប្រធាន​​សមាគម​អង្គភាពអាជីវកម្ម​អូស្ត្រាលីនៅ​វៀតណាម បានចាត់ទុកថា TPP បាន​បង្កើត​ផល​ប្រយោជន៍​ទូលំ​ទូលាយ​ ក្នុងសហគមន៍អង្គភាពអាជីវកម្ម​វៀតណាម។ តាមលោក​ថា វៀតណាមបង្កើត​សក្ដានុ​ភាព​សំរាប់​វិនិយោគិន​​អូស្ត្រាលី​ទាក់​ទង នឹងទីផ្សារផ្សេងៗ ក្នុងសហគមន៍​​បណ្ដា​​ប្រជា​ជាតិ​​អាស៊ី-អាគ្នេយ៍​​(អាស៊ាន)៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ