19/07/2016 10:44 GMT+7 Email Print Like 0

ទីភ្នាក់ងារសារព័ត៌មានវៀតណាមច្រានចោលព័ត៌មានខុសឆ្គងរបស់បណ្តាញព័ត៌មានចិនអំពីសមុទ្រខាងកើត

នា​ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៦ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​បាន​ប្រកាស​​ច្រានចោល​​​​ខ្លឹម​សារ​​ខុស​ឆ្គង​​ការពិតទាំងឡាយ​ ដែល​​កាសែត​ចិន​​បាន​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​សមុទ្រ​ខាង​កើត​ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ Li Keqiang​ នា​ថ្ងៃ​១៤ ខែ​កក្កដា ឆ្នាំ២០១៦ ក្រៅ​សន្និសីទ​កំពូល​អាស៊ី​ - អឺរ៉ុប នៅ​រដ្ឋ​ធានី Ulan Bator (ម៉ុង​ហ្គោលី)។

​​ក្រោយ​ជំនួប​ខាង​លើនេះ ស្ថាប័ន​​ព័ត៌មាន​​សំខាន់ៗមួយចំនួន​របស់​ចិន ក្នុង​នោះ​មាន​ទីភ្នាក់ងារសារព័ត៌មាន​ តឹន​ហ័រ​ស្វា (Tan Hoa Xa)  គេហទំព័រ chinadaily.com.cn (ផ្សព្វ​ផ្សាយ​ជា​ភាសា​អង់គ្លេស​របស់​កាសែត​ចិន​ប្រចាំថ្ងៃ) និង​កាសែត​ប្រជាជន​​ប្រចាំថ្ងៃ​បោះ​ពុម្ភ​ជា​ភាសា​ចិន ដែល​បាន​ដក​ស្រង់​​​ពាក្យសម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក​ក្នុងជំនួបនេះ​​ថា៖ “វៀតណាម​គោរព​គោលជំហរ​របស់​ចិន​​ស្តីពី​ការបណ្តឹង​នៅសមុទ្រ​ខាង​កើត,” ព្រមទាំង​លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក ​ឲ្យ​បានដឹង​ថា៖ “វៀតណាម​ត្រៀម​ខ្លូន​ជម្រុញ​ការចរចា​ទ្វេភាគី​អំពី​បញ្ហា​សមុទ្រ​និងគ្រប់​គ្រង​យ៉ាង​ត្រឹម​ត្រូវ​ភាព​ខុសគ្នា​ជាមួយ​ចិនសំដៅ​រួម​ចំណែក​ក្នុង​សន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់។”

​ជា​ការពិត ក្នុង​ជំនួប​ជាមួយ​លោកនាយករដ្ឋមន្ត្រី​ចិន នៅ​ពេល​លើកឡើង​នូវ​បញ្ហា​សមុទ្រ​ខាង​កើត លោក​នាយករដ្ឋមន្ត្រី​​ ង្វៀន​ស្វឹន​ភូក ​បាន​​ស្នើ​ភាគីទាំងពីរ​រួម​គ្នា​អនុវត្តន៍​យ៉ាង​ត្រឹម​ត្រូវ​បណ្តាកិច្ច​ព្រមព្រៀង​និង​ការ​យល់​ដឹងរួម​របស់​ថ្នាក់ដឹក​នាំ​នៃប្រទេស​ទាំង​ពីរ​។ ក្នុងនោះ​មាន​កិច្ច​ព្រម​ព្រៀង​ស្តីពី​បណ្តា​គោលការណ៍​ដោះ​ស្រាយ​បញ្ហា​​លើ​សមុទ្រ​រវាង​វៀតណាម - ចិន ហើយ​បាន​ឯកភាពដោយ​លោក​អគ្គលេខា​បក្ស​ង្វៀន​ភូត្រុង​និង​លោក​អគ្គលេខាបក្ស Hu Jintao នាខែ​តុលា ឆ្នាំ២០១១ ដើម្បីជំរុញ​យន្តការ​ចរចារអំពី​បញ្ហា​លើ​សមុទ្រ​សំដៅទទួលការវិវឌ្ឍន៍​យ៉ាង​ជាក់​ស្តែង ព្រម​ទាំង​គ្រប់គ្រងល្អ​​​ការ​ខ្វែង​គំនិត​នូវ​បញ្ហា​លើ​សមុទ្រ មិនធ្វើ​ស្ថានភាពស្មុគស្មាញ​ថែមទៀត អនុវត្តន៍​យ៉ាង​ប្រសិទ្ធិភាពនិង​ពេញលេញ​​សេចក្តី​ប្រកាស​អំពីការ​ប្រព្រឹត្ត​របស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត (DOC)  និង​ឆាប់​រហ័ស​​កសាង​បាន​ក្រម​សិលធម៌​របស់​ភាគី​នានានៅ​សមុទ្រ​ខាង​កើត (COC) រួម​ចំណែក​ក្នុង​​ការ​រក្សា​សន្តិភាព​ ស្ថេរភាព​ក្នុងតំបន់។

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ ​បញ្ជាក់​គោលជំហរ​របស់​វៀតណាម​​ចំពោះសាលក្រម​របស់​តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ (PCA) (នៃ​ហូឡង់) នា​ថ្ងៃ១២ ខែ​កក្កដា​ ឆ្នាំ២០១៦​ ស្តីពី​ហ្វីលីពីន​​ដាក់​ពាក្យ​បណ្តឹង​ចិន​​នូវ​បញ្ហា​សមុទ្រខាង​កើត។

 


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូកជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ក្រៅសន្និសីទកំពូលអាស៊ី -អឺរ៉ុបលើកទី១១ ( ASEM 11)។ រូបថត៖ ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មុន​នោះ នា​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ២០១៦ អ្នក​នាំពាក្យ​នៃ​ក្រសួង​​ការបរទេស​វៀតណាម លេហាយ​ប៊ិញ​ បាន​លើកឡើង​ច្បាស់​លាស់​ថា់៖“ វៀតណាម​ស្វាគមន៍​តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍បាន​ចេញ​សាល​ក្រម​ចុង​ក្រោយ​នា​ថ្ងៃទី១២​ ខែ​កក្កដា ឆ្នាំ​២០១៦ វៀតណាម​បញ្ជាក់​ជា​សារថ្មី​ម្តង​ទៀត​នូវ​គោលជំហរ​មិន​ប្រែ​ប្រួលរបស់​វៀតណាម​ចំពោះ​ការ​បណ្តឹង​នេះ​ ដែល​​បានកត់​ត្រា​​​យ៉ាង​ពេញ​លេញ​​ក្នុងសេចក្តី​ប្រកាស​ចេញ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ២០១៤ របស់​ក្រសួងការបរទេសវៀតណាម​ដាក់ជូន​តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ (PCA)។ ដោយ​ស្មារតី​​នេះ​ វៀតណាម​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ការដោះ​ស្រាយ​ជម្លោះ​នៅ​សមុទ្រ​ខាងកើត​ដោយ​សន្តិវិធី រួម​មាន​​​ដំណើការទូតនិង​ច្បាប់ មិន​​ប្រើប្រាស់​ ឬ​​គំរាម​កំហែង​​កម្លាំង​តាម​​កំណត់​របស់​ច្បាប់​អន្តរជាតិ ក្នុងនោះ​មាន​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​​នូវ​ច្បាប់​សមុទ្រ ១៩៨២ រក្សា​សន្តិភាព​ ស្ថេរភាព​ក្នុងតំបន់ សន្តិសុខ​និង​សុវត្តិភាព សេរីភាព​នៅ​ផ្លុវ​សមុទ្រ​និង​អាកាសចរណ៍​​នៅ​សមុទ្រ​ខាង​កើត គោរពច្បប់​​ចំពោះ​បណ្តា​តំបន់សមុទ្រ​និង​មហាសមុទ្រ។

ក្នុងឱកាស​នេះ វៀតណាម​បន្តបញ្ជាក់អធិបតេយ្យភាព​​របស់​ខ្លូន​ចំពោះ​ប្រជុំ​កោះ​ពីរ​គឺ៖ ប្រជុំ​កោះ​ហ័ង​សា (Hoang Sa) និង​ប្រជុំ​កោះ​ទ្រឿង​សា (Truong Sa) អធិបតេយ្យភាព​ចំពោះ​ដែនសមុទ្រ សិទ្ធិអិធិបតេយ្យភាព​និង​យុត្តាធិការ​ចំពោះ​តំបន់​សេដ្ឋកិច្ចផ្តាច់​មុខ​និងតំបន់​ខ្ពង់​រាប​បាត​សមុទ្រ​​របស់វៀតណាម​ ដែល​កំណត់​​សមស្រប​នឹង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​នុវ​ច្បសប់​សមុទ្រ១៩៨២ ក៏​ដូចជា​សិទ្ធិនិងផល​ប្រយោជន៍​ខាង​យុត្តាធិការបស់​វៀតណាម​ពាក់ព័ន្ធ​នឹង​រចនាសម្ព័ន្ធភូមិសាស្ត្រ​​នានា​នៃ​ប្រជុំកោះ​ទាំងពីរ​ខាង​លើនេះដែរ”./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ