30/08/2015 15:02 GMT+7 Email Print Like 0

ទីប្រឹក្សារសន្តិសុខអាមេរិកបំពេញទស្សនកិច្ចនៅចិន


ទីប្រឹក្សារសន្តិសុខអាមេរិកបំពេញទស្សនកិច្ចនៅចិន (Image: VNA)

ទីប្រឹក្សារសន្តិសុខអាមេរិកបំពេញទស្សនកិច្ចនៅចិន​នាថ្ងៃទី២៨ខែសីហាឆ្នាំ២០១៥ ទីប្រឹក្សា​រសន្តិសុខ​អាមេរិក លោក​ស្រី Susan Rice បានជួប​សន្ទនា​ជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុងប៉េកាំង ក្នុងកាល​ទេសៈ​ដែល​ភាគីទាំងពីរកំពុង​ដំណើរការ​ជំហានត្រៀម រៀបចំចុងក្រោយសំរាប់​ដំណើរ​ទស្សនកិច្ច​អាមេរិក​របស់​លោក Xi Jinping នាខែកញ្ញាខាងមុខ។ ក្នុងជំនួប​ពោលខាង​លើប្រធាន​រដ្ឋចិន​បាន​លើក​ច្បាស់​នូវ​គោល​បំណង​បន្ត​ការ​សន្ទនា​ជាមួយប្រធានធិបតីអាមេរិក លោក Barack Obama អំពីបញ្ហាសំខាន់មួយចំនួន។ លោក Xi Jinping បានសង្កត់​ធ្ងន់ថា៖ ចិនមានគោលបំណងសហការជាមួយ​អាមេរិក​សំដៅ​ធានា​ទំនាក់​ទំនងទ្វេរ​ភាគី​អភិវឌ្ឍន៍​ស្ថិរភាព និងនិរន្តភាពព្រមទាំង​ដោះស្រាយ​បញ្ហា​រសើបមួ​យ​ចំនួន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​រវាង​វ៉ាស៊ីន​​តោន​ និងប៉េកាំង​ផង​ដែរ។ រីឯខ្លួន​វិញ លោក​ស្រី Susan Rice បានសង្កត់ធ្ងន់ថា៖ ​ដំណើរទស្សនកិច្ច​របស់លោក Xi Jinping នៅអាមេរិកខាងមុខគឺជារបត់​សំខាន់​មួយ​ក្នុង​ដំណើរ​ការ​ធ្វើ​ឲ្យ​ជ្រាល​ជ្រៅ​ថែម​ទៀត​ទំនាក់​ទំនង​​សហ​ប្រតិ​បត្តិការ​រវាងប្រ​ទេស ទាំងពីរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ