19/02/2018 11:21 GMT+7 Email Print Like 0

ទីតាំងទេសចរណ៍ច្រើនកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ


ទីតាំងទេសចរណ៍ច្រើនកន្លែងលើទូទាំងប្រទេសទាក់ទាញភ្ញៀវទេសចរក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ

នាប៉ុន្មានថ្ងៃដើមនិទាឃរដូវ​ អាកាសធាតុនៅទូទាំ​ងប្រទេស​គឺល្អណាស់​ជាលក្ខណៈ ងាយ​ស្រួល​សម្រាប់​ប្រជាជន​ចូលរួម​បណ្តា​សកម្មភាព​អំណរនិទាឃ​រដូវ ទទួលបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីផងដែរ។

នៅកំពង់​ផែអណ្តែត Hon Gai នៃទី​ក្រុង Ha Long ខេត្ត Quang Ninh​ ភ្ញៀវ ទេសចរបានទៅ​ទស្សនា បេតិក​ភណ្ឌធម្ម​ជាតិ​ពិភពលោកគឺ ឈូង​សមុទ្រ Ha Long និង ទស្សនាទីតាំ​ងទេសចរណ៍​ល្បីឈ្មោះ​មួយ​ចំនួន​របស់​ទីក្រុង​ Ha Long ជាពិសេសចូលរួមបរិយាកាស​ទទួលបុណ្យ ចូលឆ្នាំប្រពៃណីរបស់ប្រ​ជាជន​តំបន់។ លោក Hoang Van Nghe ​នា​យកប្រតិបត្តិ​ក្រុមហ៊ុន Glory Sea បានឲ្យដឹង​ថា៖

​“ឈូងសមុទ្រ Ha Lo​ng ជាបេតិកភណ្ឌធម្មជា​តិពិភព​លោក។ យើងខ្ញុំនឹងខិតខំ ប្រឹង​ប្រែង​ដើម្បី​ជូនភ្ញៀវ​ទេសចរ​មកទស្សន​ឈូងសមុទ្រនេះ។ ហាឡុងមិនត្រឹមតែជា ​កន្លែងមាន​សោភ័ណ្ឌភាព​ដ៏ល្បីឈ្មោះនៅ​វៀតណាម​ប៉ុណ្ណោះទេ ​ថែមទាំងល្បីឈ្មោះ លើទូទាំងពិភពលោកទៀ​តផង។ នៅទីនេះមានឆ្នេរសមុ​ទ្រគួឲ្យទា​ក់​ទាញ ទស្សនីយ​​ភាពធម្មជាតិ​សុទ្ធហើយមនុស្សគ្រប់រូបនៅ​ Ha Long គឺរាក់ទាក់រួស​រាយណាស់​”។
 
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Da Nang ទីតាំងទេស​ចរណ៍ព្រលឹងគឺទាក់ ទាញភ្ញៀវទេសចរច្រើនអនែក។ ក្រៅ​ពីសកម្មភាពកំសាន្ត​សប្បាយរីករាយ រមណីដ្ឋាន និងទីទាំងទេសចរ​ណ៍ជាច្រើននៅទីក្រុង ​Da Nang ក៏បាន​រៀបចំ​ឡើង ​នូវកម្មវិធីសិល្បៈ អំណរនិទាឃរដូវទទួលបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីវៀតណាមផង​ដែរ​។ លោក Erich Phan អាណិកជនវៀ​តណាមមួយ​រូបបានវិលត្រឡប់មកស្រុកកំ​ណើត​ពីអាមេរិក ដើម្បី ទទួលបុណ្យចូលឆ្នាំ​ថ្មីប្រ​ពៃណី​វៀត​ណាម​។ លោកចែករំ​លែក​ថា៖

​“ខ្ញុំចាប់​អារម្មណ៍យ៉ាងខ្លាំងនឹងភាពអូអរសប្បាយ​រីករាយទទួលបុណ្យចូល​ឆ្នាំថ្មី របស់ទីក្រុង Da Nang ។ ទៅដល់​កន្លែង​ណាខ្ញុំ​ក៏ប្រទះឃើញគេលំអរទទួលនិទា​ឃរដូវ ។ ខ្ញុំចូលចិត្តទីក្រុង Da Na​ng ព្រោះថានៅទីនេះមានទន្លេ​ មាន​សមុទ្រ​និង​មានភ្នំ​ស្អាត អស្ចារ្យគួឲ្យ​ទាក់ទាញ​ផង”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ