10/08/2015 09:59 GMT+7 Email Print Like 0

ទីក្រុងNagasaki របស់ជប៉ុនរំលឹកខួបលើកទី៧០នៃគ្រោះមហន្តរាយគ្រាប់បែកបរមាណូ

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ រដ្ឋអំណាចក្រុង Nagasaki បានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើក្រុងនេះបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវស្លាប់។ សកម្មភាពរំលឹកនេះ បានប្រព្រឹត្តទៅនៅសួនឧទ្យានសន្តិភាព ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅជប៉ុន រួមទាំងប្រជាជនរាប់ពាន់នាក់ទៀតផង ។ ក្នុងបទថ្លែងមតិនៅទីនេះ លោក Abe បានអះអាងជាថ្មីម្តងទៀតថា ជប៉ុនប្តេជ្ញាដើរឈានមុខក្នុងបណ្តាការខំប្រឹងប្រែងអន្តរជាតិសំដៅគោរពគោលការណ៍​​ចំនួន៣ របស់ជប៉ុន ក្នុងនោះគឺមិនផលិតកម្មសិទ្ធិនិងអនុញ្ញត្តិឲ្យសព្វាវុធនុយក្លេអ៊ែរមាន វត្តមានលើទឹកដីជប៉ុនឡើយ។ តាមលោក Abe ថា នៅក្នុងសម័យប្រជុំនាពេលខាងមុខរបស់ក្រុមប្រឹក្សា អ.ស.ប ជប៉ុននឹងដាក់ជូនសេចក្តីសម្រេចថ្មីដោយអំពាវនាវលុបចោលអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទផងដែរ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ