22/09/2017 10:10 GMT+7 Email Print Like 0

ទីក្រុង Saint Petersburg -មានសំណង់ល្អប្រណិតឯករបស់ប្រទេសរុស្ស៊ី

ចាប់​ផ្កើម​កសាង នា​ឆ្នាំ១៧០៣ ទីក្រុង​ Saint Petersburg គឺជា​អតីត​រាជធានី ​និង​ក៏​គឺទីក្រុង​ធំ​លេខ​ពីរ​របស់​ប្រទេស​រុស្ស៊ី (​តូចជាង​រដ្ឋធានី Moscow) ផង​ដែរ

ចាប់​ផ្តើម​កសាង​ នា​ឆ្នាំ១៧០៣ ទីក្រុង ​Saint Petersburg គឺជា​អតីត​រាជធានី​និង​ក៏​គឺទីក្រុង​ធំ​លេខ​ពីរ​របស់​ប្រទេស​រុស្ស៊ី (​ប៉ុន្តែតូចជាង​រដ្ឋធានី Moscow)។ ទីក្រុង Saint Petersburg ស្ថិតនៅ​​លើ​ ៤២​ កោះ​​របស់​ដែនដីសណ្តរទន្លេ​ Neva ដែល​ជាទន្លេ​មាន​​​ប្រភពទឹក​​ច្រើន​បំផុត មានទំហំ ៦៥០ ម៉ែត្រ​និង​ជម្រៅពី ១៤ ដល់ ២៣ ម៉ែត្រ នៅ​ទ្វីប​អឺរ៉ុប ។ ទីក្រុង​នេះ​មាន​កេរ្ត៍​ដំណែល​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ចំនួន ៣.៧០០ កន្លែងដែល​តំណាង​ឲ្យ​​រចនាបទ​និង​របៀប​ស្ថាបត្យកម្ម​ខុស​គ្នា​លើ​ពិភពលោក។ ទីក្រុង​ Saint Petersburg គឺជា​ទីក្រុង​ដែល​អង្គការ ​UNESCO បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​​បេតិកភណ្ឌ​ពិភពលោក​និង​ត្រូវបាន​ទទួល​ស្គាល់​គឺទីក្រុង​ទេសចរណ៍​ចាប់​ចិត្ត​​ឈរ​លំដាប់​លេខ ៨ លើ​ពិភព​លោក។




Petergof - ព្រះបរមរាជវាំងនៃរដូវក្តៅ
ព្រះបរមរាជវាំងនៃរដូវក្តៅ (Petergof) ចំងាយពីទីក្រុង Saint Petersburgប្រហែល ២០ គីឡូម៉ែត្រ
តាមទិសខាងលិច ក្បែរទន្លេNeva ស្អាត។ ភ្ញៀវមកទស្សនា Peterhof បានគយគន់បណ្តាព្រះបរមរាជវាំង
រួមមាន៖ ឧទ្យានចំនួន ៧  ព្រះបរមរាជវាំងចំនួន ២០ និងជាទីកន្លែងបាញ់ទឹកចំនួន ១៤០។
ជាពិសេសគឺប្រព័ន្ធប៉មបាញ់ទឹករបស់ព្រះបរមរាជវាំងមិនប្រើប្រាស់ម៉ាស៊ីនបូមទឹក ថែមទាំងទឹកបានបញ្ចូល
ពីបណ្តាជ្រោះទឹកឆ្ងាយពីព្រះបរមរាជវាំង ២០ គីឡូម៉ែត្រ។ 
នេះគឺជា​សំណង់​​បាញ់​ទឹក​ធំបំផុត​លើ​ពិភពលោក។


ព្រះបរមរាជវាំង​នៃ​រដូវ​ត្រជាក់។
​ព្រះ​បរម​រាជវាំង​ត្រូវបាន​កសាង​ក្នុង​រយៈពេល ៩ ឆ្នាំ តាំង​ពី​ឆ្នាំ១៧៥៤ ដល់​ឆ្នាំ១៧៦២ ​ក្នុង​ផ្ទៃដី​ទំហំ​​ ៩០.០០០ ម៉ែត្រ​ការេ។ ព្រះបរមរាជវាំង​នេះត្រូវ​បានគូរប្លង់​ដោយ​​ស្ថាបត្យករ​​ជនជាតិ​អ៊ីតាលី​​ B. Rastrelli តាម​រចនាបទ​សិល្បៈ Baroque​។ ​​​ក្នុងផ្ទៃ​ព្រះបរម​រាជវាំង​នេះ​មាន​ ១០០០ បន្ទប់ ជណ្តើរ​ចំនួន ១១៧​ និង​បង្អួច​និង​ទ្វារ​បង្អួច​ចំនួន​ ២០០០។ ​ព្រះ​បរម​រាជវាំង​នៃ​​រដូវ​ត្រជាក់​នេះគឺ​សារមន្ទីរ​បេតិកភណ្ឌជាតិ ដែល​ដាក់តាំង​វត្ថុ​បុរាណ​ចំនួន ៣ លាន​ដែល​មាន​តំលៃ។ បើសិន​ជា​ឈប់សំរាក​ក្នុងរយៈពេល ៣ នាទី​​សំរាប់​វត្ថុ​មួយៗភ្ញៀវ​ទេសចរណ៍​​​នឹង​ចំណាយ
១៧ ឆ្នាំ​ ដើម្បីមកទស្សនា​វត្ថុ​ដាក់តាំង​ទាំង​ឡាយ​​​​​ក្នុង​សារមន្ទីរនេះ។






ព្រះ​បរម​រាជវាំង Ekaterina ៖
ព្រះ​បរម​រាជវាំង Ekaterina ស្ថិតក្នុងទីក្រុង Puskin ចំងាយពី​កណ្តាល St. Petersburg ជិត ៣០ គីឡូម៉េត្រ​
តាម​ទិស​ត្បូង ។​ព្រះ​​បរមរាជវាំង​ត្រូវបានកសាង​​ នា​ឆ្នាំ១៧១៧។ មកទស្សនា​ព្រះ​បរមរាជវាំងនេះ​
ភ្ញៀវ​នឹង​រំភើប​ចិត្ត​​ដោយ​សារ​ទីស្ថាន​ឆើត​ឆាយ​​ ល្អប្រណិត​​​បំផុត​លើ​ពិភពលោក​ដែល​អង្គការ ​UNESCO
ទទួល​ស្គាល់​គឺបេតិកភណ្ឌ​វប្បធម៌ពិភពលោក​ នា​ឆ្នាំ១៩៩០


វិមានសេនាធិការ
វិមាន​សេនាធិការ​ត្រូវបាន​ចាត់​ទុក​ដូចជា​​​វិមាន​​ស្ថាបត្យកម្មជាគំរូ​ នៅទីក្រុង Saint Petesrburg។
វិមាន​នេះ​បាន​កសាង​ពីឆ្នាំ១៨២០ ដល់ ឆ្នាំ១៨២៣។​​ វិមាន​នេះ​មាន​ច្រក​ចេញចូលចំនួន ១១ ​​
បរិវេណផ្ទៃក្នុង​ចំនួន ៥។
​ទីកន្លែង​ស្អាត​បំផុត​នៃវិមាន​នេះ​គឺជា​ច្រកទ្វារ​ចេញ​ចូល​ជោគ​ជ័យ។ នេះ​ជា​ស្នាដៃ​ស្ពាន់ឆ្លាក់
រួម​មាន៖ សត្វ​សេះប្រយុទ្ធចំនួន ៦ ក្បាល បានបង្ហាញ​ភាព​ជោគជ័យ​របស់​ប្រទេស​រុស្ស៊ី ឈ្នះ​ស្តេច
Napoleon ក្នុងសង្គ្រាម​​ជាមួយ​ប្រទេស​បារាំង ឆ្នាំ១៨១២។




វិហារកាតូលិកកងទ័ពជើងទឹក St Nicholas៖
វិហារកាតូលិកកងទ័ពជើងទឹកSt Nicholas បានកសាងពីឆ្នាំ១៩០៣ ដល់ឆ្នាំ១៩១៣ គឺជាសំណង់ធំបំផុត
ក្នុងចំណោមបណ្តាវិហារកាតូលិកកងទ័ពជើងទឹក ក្នុងរបបស្តេចរុស្ស៊ី។ វិហារកាតូលិកនេះក៏
ឧទ្ទិសដល់ទ័ពជើងទឹករបស់ប្រទេសរុស្ស៊ីដែលបានពលីជីវិត នៅពេលបំពេញកាតព្វកិច្ច។


វិហារកាតូលិក Savior on Spilled Blood ៖
វិហារកាតូលិក Savior on Spilled Blood ស្ថិតក្បែរព្រែកGriboedova កម្ពស់ ៨១ ម៉ែត្រ ត្រូវបានកសាង
ពីឆ្នាំ១៨៨៣ ដល់ ឆ្នាំ១៩០៧ អាចទទួល ១៦០០ នាក់។ នេះក៏គឺជាវិហារកាតូលិកតែមួយគត់
នៅប្រទេសរុស្ស៊ីដែលត្រូវបានកសាង នៅពេលស្តេចរុស្ស៊ីសោយទីវង្គត (ស្តេច Aleksandr II ត្រូវបានគេ
លួចសម្លាប់ នៅទីនេះ នាឆ្នាំ១៨៨១)។ នាសព្វថ្ងៃនេះ វិហារកាតូលិកបានក្លាយទៅជាសារមន្ទីស្ថាបត្យកម្មរុស្ស៊ី
មានតំលៃ ពីព្រោះក្បាច់រចនានិងចម្លាក់ស្អាតនិងហ្មត់ចត់។




វិហារកាតួលិក St Isaac៖
នេះគឺវិហារកាតួលិកធំបំផុត នៅទីក្រុង Saint Petersburg និងក៏គឺវិហារកាតូលិកខ្ពស់បំផុតលើពិភពលោក – ១០១,៥ ម៉ែត្រ និងអាចទទួលបាន ១២.០០០ នាក់។ នេះគឺសំណង់ដែលកសាងក្នុងរយៈពេលយូរអង្វែងបំផុត
៤០ ឆ្នាំ (ពីឆ្នាំ១៨១៨ ដល់ ឆ្នាំ១៨៥៨)។ វិហារកាតួលិកចSt Isaac មាន ៥ ដោមដែលជាស្ថាបត្យកម្មពិសេស
របស់វិហារកាតូលិក នៅប្រទេសរុស្ស៊ី។ ដោមធំរបស់វិហារកាតូលិកបានធ្វើពីលោហធាតុ ក្នុងនោះមានមាស
ទំងន់ ១០០ គីឡូក្រាម។ វិហារនេះក៏បានស្គាល់ ដោយសារមន្ទីរដំថ្មពណ៌ ថ្មមានតំលៃគ្រប់ប្រភេទរាប់ពាន់
តោនដែលបានកម្រាលនិងឆ្លាក់ ដើម្បីតែងលំអក្នុងវិហារកាតូលិក St Isaac។




ទន្លេ Neva ៖
ទន្លេ Neva ទទួលបានកិត្តិនាមជាទន្លេមួយក្នុងបណ្តាទន្លេស្អាតបំផុត នៅទ្វីបអឺរ៉ុប។
មានស្ពានឆ្លងកាត់ទន្លេ Neva ចំនួន ១០ ក្នុងនោះមានស្ពានបង្វិល ឬស្វ័យប្រវត្តិឡើងខ្ពស់។
នារាត្រី ភ្ញៀវបានប្រមូល នៅពីរខាងក្បាលស្ពាន ដើម្បីគយគន់កំណត់ស្ពានកណ្តាលត្រូវបានលើក
ដើម្បីឲ្យនាវាធំអាចឆ្លងកាត់។
 

អនុវត្តន៍៖ ង្វៀន​ថាំង

បណ្តាអត្ថបទបានផ្សាយ