11/05/2016 10:12 GMT+7 Email Print Like 0

ទីក្រុង Reims របស់បារាំងមានបំណងស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son ថ្លែងមតិក្នុងជំនួបសន្ទនា

Reims មានបំណងស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាមដូចជាតភ្ជាប់ជាមួយតំបន់នានារបស់​​វៀតណាមលើវិស័យមានប្រៀប​ខ្លាំងដូចជាអភិរក្សបេតិកភ័ណ្ឌ អភិវឌ្ឍន៍កសិកម្មស្អាតនិងជម្រុញទេសចរណ៍​។ នោះជាការអះអាងរបស់អភិបាលទីក្រុង Reims លោក Arnaud Robinet នៅក្នុង​ការជួបសន្ទនាជាមួយលោក Nguyen Ngoc Son ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅបារាំងនៅខាងក្រៅសិក្ខាសាលាអន្តរជាតិស្តី​ពី​ “Reims បើកទ្វារទៅកាន់ទ្វីបអាស៊ី” ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៧រហូតដល់ថ្ងៃទី៩ឧសភា។ លោក Arnaud Robinet បានឲ្យដឹងថា៖

“យើងខ្ញុំមានបំណងថាទីក្រុង Reims នឹងបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការនិងតភ្ជាប់ជាមួយទីក្រុងនា​នា​លើ​ទូទាំងពិភពលោក ជាពិសេសគឺនៅតំបន់អាស៊ី​អាគ្នេយ៍។​វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ តាមនោះយើងខ្ញុំចាត់ទុកថាមានវិស័យជាច្រើនដែលយើងអាចជម្រុញកិច្ចសហប្រតិបត្តិការ ដូចជាអភិរក្សបេតិកភ័ណ្ឌ វិស័យកសិកម្ម សេដ្ឋកិច្ចស្អាតជាដើម ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ