03/11/2016 09:46 GMT+7 Email Print Like 0

ទីក្រុង Nha Trang ជាទីតាំងប្រព្រឹត្តការណ៍ដំបូងក្នុងឆ្នាំ APEC ២០១៧នៅវៀតណាម

នាថ្ងៃទី១វិច្ឆិកា នៅទីក្រុង Nha Trang អនុរដ្ឋមន្ត្រីក្រសួង​ការ​បរទេស​វៀត ណាម លោក Nguyen Quoc Dung បានដឹកនាំក្រុមការងារជា​ដំណាង​អនុគណៈកម្មការនៃគណៈកម្មាធិការជាតិ  APEC ២០១៧ មានជំនួប​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ស្ដីអំពីការ​ត្រៀមរៀបចំលក្ខណះនានាសំរាប់សន្និសីទ​ វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វីក ( APEC) ២០១៧ នៅវៀតណាម។

រដ្ឋាភិបាលបានជ្រើសរើស ទីក្រុង Nha Trang ដើម្បីរៀបចំសន្និសីទមន្ត្រី​ជាន់ខ្ពស់  APEC លើកទីមួយ (SOM1) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨កុម្ភះ ដល់ថ្ងៃទី​៣មិនាឆ្នាំ២០១៧ ដោយមានកិច្ចប្រជុំទាំងតូចទាំងធំចំនួន ៨០ ហើយមានអង្គ​សន្និសីទចំនួន ២៥០០ នាក់ចូលរួម។ សន្និសីទនេះជាព្រឹត្តិការណ៍​ដំបូង​សំរាប់ឆ្នាំ​  APEC​ ២០១៧​ នៅ​វៀត​ណាម​។ ទន្ទឹមនឹងនោះ នៅ Nha Trang នឹងប្រព្រឹត្តទៅសន្និសីទអនុរដ្ឋមន្ត្រី ហិរញ្ញវត្ថុ  APEC និងសន្និសីទ​អភិបាលធនាគារជាតិ​  APEC ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ