07/12/2016 10:16 GMT+7 Email Print Like 0

ទីក្រុង Da Nang អះអាងតួនាទីជាទីក្រុង APEC-២០១៧


ទីក្រុង Da Nang អះអាងតួនាទីជាទីក្រុង APEC-២០១៧

សប្តាហ៍ជាន់ខ្ពស់វេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០១៧ នឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខនៅទីក្រុង Da Nang (វៀតណាម) ក្នុងនោះ  ព្រឹត្តិការណ៍លេចធ្លោបំផុតគឺសន្និសីទជាន់ខ្ពស់ដោយមានការចូលរួមរបស់ប្រមុខរដ្ឋមកពីប្រទេសចំនួន២១លើពិភពលោកនិងតំណាងជាផ្លូវការរាប់ពាន់នាក់ រួមទាំងអ្នកយកព័ត៌មាន​ជាតិអន្តរជាតិនិងសហគ្រាសជួរមុខលើពិភពលោកទៀតផង។ ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧នៅក្រុង Da Nang នេះ នឹងប្រព្រឹត្តទៅសន្និសីទកំពូលសហគ្រាសជំនួបសន្ទនារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ABAC (APEC Business Advisory Council) និងសន្និសីទអន្តររដ្ឋមន្ត្រីការទូតនិងសេដ្ឋកិច្ច។ ប្រធានគណៈកម្មាធិការ​ប្រជាជនទីក្រុង Da Nang លោក Huynh Duc Tho បានឲ្យដឹងថា ក្រុង Da Nang កំពុងសកម្មរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនុវត្តការងារផ្សព្វផ្សាយ រៀបចំផែនការបណ្តុះបណ្តាលប្រភពធនធាននិងធានាសន្តិសុខ សុខាភិបាលជាដើម។

ទីក្រុង Da Nang សង្ឃឹមថា នឹងបង្កើតឡើងសញ្ញាពិសេសដើម្បីរួមចំណែកចួលក្នុងប្រវត្តិសាស្ត្រ APEC ជាមួយនឹងសេចក្តីថ្លែងការណ៍និងកិច្ចសន្យាដោយបានប្រទេសសមាជិកទាំង២១ឯកភាព៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ