15/08/2017 13:02 GMT+7 Email Print Like 0

ទីក្រុង Can Tho (វៀតណាម) និងជប៉ុនស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យកសិកម្ម


 ទីក្រុង Can Tho (វៀតណាម) និងជប៉ុនស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យកសិកម្ម 

នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Vo Thanh Thong បាន​ជួប​ធ្វើការជាមួយគណៈប្រតិភូជប៉ុន ដើម្បីពិភាក្សាស្ដីពីឱកាសសហប្រតិបត្តិការរវាង Can Tho និងជប៉ុន​លើវិស័យ​​កសិកម្ម និងបណ្ដុះបណ្ដាលប្រភពធន​ធានមនុស្សលើវិស័យនេះ។ នៅទីនេះ​ លោក Vo Thanh Thong បានឲ្យដឹង​ថា ទីក្រុងមានការយកចិត្តទុ​កដាក់ដល់ដៃគូ វិនិយោគិនមកពីជ​ប៉ុន ហើយស្នើឲ្យ​ជប៉ុនជួយ​ឧបត្ថម្ភ​បច្ចេកទេស​ ពិនិ​ត្យមើលការចាត់​បញ្ជូន អ្នកស្ម័គ្រចិត្ត​មកចូល​រួម​កម្ម​វិធិស្រាវ​ជ្រាវ​ស្ដីពី​កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់​ នៅមូលដ្ឋានទីក្រុង។ទន្ទឹមនឹងនោះ ​ភាគីជប៉ុនជួយឧ​បត្ថ​ម្ភកសិករ Can Tho ក្នុងការ​ទាក់​ទង​ជាមួយ​ទីផ្សារ អនុវត្តបច្ចេកទេសខ្ព​ស់ បច្ចេកវិទ្យាជីវសាស្ត្រលើវិ​ស័យកសិកម្ម។ ថ្នាក់​ដឹកនាំ Can Tho ក៏បានស្នើ​ឲ្យជប៉ុន​ជួយឧបត្ថម្ភ​ទីក្រុងកសាង​ គេហទំព័រភាសាជប៉ុ​នដើម្បីផ្គត់​ផ្គងព័ត៌មាន​ ផ្លាស់ប្ដូរ ពិគ្រោះយោបល់​ស្ដីពីទី​ផ្សារ​រវាងភាគី​ទាំងពីរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ