11/08/2018 08:45 GMT+7 Email Print Like 0

ទីក្រុង Can Tho នឹងអភិវឌ្ឍន៍យ៉ាងលោតផ្លោះអាស្រ័យដោយហេដ្ឋារចនាសម្ព័ន្ធ

នាព្រឹកថ្ងៃទី១០ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគទុនចូលមកទីក្រុង Can Tho ឆ្នាំ២០១៨។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង)
និងបណ្ដាតំណាងសហគ្រាសចូលរួមសន្និសីទ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអបអរសាទរទីក្រុង Can Tho ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងដើមទុនសរុបប្រមាណ ៨៥ លានលានដុងជាមួយបណ្ដាវិនិយោគិន។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងទិសដៅថ្មីសំរាប់ទីក្រុង Can Tho យ៉ាងដូច្នេះថា៖

“ប្រសិនបើនៅវៀតណាមមានទីក្រុងគួរឲ្យរស់នៅ ឬទីក្រុងសមុទ្រគួរឲ្យរស់នៅដូចជាទីក្រុង Da Nang ទីក្រុង Hoi An នោះ គឺ Can Tho មានសក្ដានុភាព ដើម្បីក្លាយទៅជាទីក្រុងអេកូឡូស៊ីគួរឲ្យរស់នៅ។ និយាយដូច្នេះដើម្បីស្ថាប័ននិងសហគ្រាសគ្រប់ជាន់ថ្នាក់ ពិសេសគឺផ្នែកទេសចរណ៍ត្រូវផ្លាស់ប្ដូរថ្មីនិងគួបផ្សំជាមួយផ្នែកផ្សេងៗទៀត បង្កើតឡើងខ្សែសង្វាក់តំលៃសេដ្ឋកិច្ចនៃតំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូល”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc វាយតំលៃថា Can Tho ទីក្រុងសម្បូរទៅដោយទន្លេ ចម្ការដំណាំហូបផ្លៃ តូរ្យតន្ត្រីពិរោះៗនិងខឿនចំណីអាហារប្លែក អារម្មណ៍នៃតំបន់ណាមបូខាងលិច។ នេះជាសក្ដានុភាពធំធេងណាស់ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយឆ្នាំនេះអាចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ប្រមាណ ៨ លាននាក់។ ទន្ទឹមនឹងនោះ Can Tho ក៏មានសក្ដានុភាព ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មទៀតផង ព្រោះថានេះជាតំបន់ដីដែលត្រូវបានធម្មជាតិអំណោយផលឲ្យមានដីល្បាប់សម្បូរជីជាតិ ដែលជួយអភិវឌ្ឍន៍វិស័យស្រូវអង្ករ ជលផលនិងផ្លែឈើ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ