07/08/2018 09:48 GMT+7 Email Print Like 0

ទីក្រុង​ Da Nang ត្រៀមរួចជាស្រេចសម្រាប់ការប្រណាំងម៉ារ៉ាតុងអន្តរជាតិ

ដើម្បីរៀបចំការប្រណាំងរត់ម៉ារ៉ាតុងអន្តរជាតិឆ្នាំ ២០១៨ នៅទីក្រុង Danang នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៨ ដៃគូ Evergreen Labs បានរៀបបចំសកម្មភាព ដើម្បីសហគមន៍ "clean run" (I run Green) ។

ការប្រណាំងរត់ម៉ារ៉ាតុងអន្តរជាតិនៅទីក្រុង Danangឆ្នាំ ២០១៧

គោលបំណងនៃសកម្មភាពនេះគឺដើម្បីឃោសនានិងអំពាវនាវឱ្យប្រជាជនកាត់បន្ថយកាកសំណល់ប្លាស្ទិច ក្នុងបរិស្ថាន។ អត្តពលិក អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិជាង ១០០ នាក់ បានមានវត្តមាននៅកំពង់ផែ Tho Quang ខ័ណ្ឌ Son Tra ទីក្រុង Da Nang ដើម្បីចូលរួមការប្រមូលសំរាមផងដែរ។ ការប្រណាំងរត់ម៉ារ៉ាតុងអន្ដរជាតិនឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang នៅថ្ងៃទី ១២ ខែសីហានា ពេលខាងមុខ ដោយមានវិញ្ញាណសារប្រណាំងរត់ចម្ងាយ ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង ៤២ គីឡូម៉ែត្រ។ទាំងនេះត្រូវបានវាយតម្លៃជាផ្លូវប្រណាំងគួរឱ្យទាក់ទាញបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ