22/11/2015 09:15 GMT+7 Email Print Like 0

ទីក្រុង​ហូជីមិញ​រំលឹកខួប​លើក​ទី៦៥ ទិវាបង្កើត​សម្ព័ន្ធបណ្ដាអង្គកា​រមិត្តភាព​វៀតណាម និងគណៈ​កម្មាធិការ​សន្តិភាព​


ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥ទិវាបង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនិងគណៈកម្មាធិការសន្តិភាពវៀតណាម (qtv.vn)

នាព្រឹកថ្ងៃទី២១ខែ​វិច្ឆិកា​ឆ្នាំ២០១៥​សម្ព័ន្ធបណ្ដា​អង្គកា​រមិត្ត​ភាព​និង​គណៈ​កម្មាធិការ​សន្តិភាព​ទីក្រុង​ហូជីមិញ បាន​រៀបចំ​ការ​ជួបប្រាស្រ័យក្នុងឱកាសខួបលើកទី៦៥ ទិវាប្រពៃណីសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម (ទី១៧ខែ​វិច្ឆិកា) និងលើកទី៦៥​ទិវាបង្កើតគណៈកម្មាធិការសន្តិភាពវៀតណាម (ទី១៩ខែ​វិច្ឆិកា)។ ថ្លែងមតិនៅពិធី​នេះ លោក​ស្រី Ton Nu Thi Ninh ប្រធានគណៈ​កម្មាធិការ​សន្តិភាព​ទីក្រុងហូជីមិញ​បាន​អះអាង​ថាសន្តិភាព​ជាបេតិកភ័ណ្ឌ​ដ៏ថ្លៃថ្លា​ ដោយ​ជំនាន់មុនៗប្រគល់ឲ្យជំនាន់នាបច្ចុប្បន្ននិងអនាគត។

​រីឯលោក Le Hung Quoc ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានចាត់ទុកថា៖ “ស្ថានភាព​ពិភពលោក​​នាបច្ចុប្បន្នស្មុគ្រស្មាញ និងអស្ថិរភាព ហេតុនេះហើយកិច្ចការបរទេសប្រជាជនពេលណា ក៏ដើរមុន ធ្វើមុន​ដើម្បីតភ្ជាប់ប្រជាជនសាមញ្ញបំផុត។​ នាបច្ចុប្បន្ន​បណ្ដាប្រទេស​អញ្ចើញមក​ជួប​នឹង​សម្ព័ន្ធ​បណ្ដា​អង្គការ​មិត្ត​ភាព​ជាច្រើន​ជាង​ពីព្រោះគេចង់​ឲ្យតាមរយៈ​កាណាល់​នៃអង្គការ​កិច្ចការ​បរទេស​ប្រជាជន​នេះ ដើម្បីតភ្ជាប់​ចែក​រំលែក​រវាង​ប្រជាជន​ជាមួយប្រជាជន៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ