30/09/2018 11:25 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យទេសចរណ៍ជាមួយ​សមាគមន៍​បណ្ដាអាជ្ញាធរ​មូលដ្ឋាន​នៅតំបន់​អាស៊ីភាគឦសាន​


 Bitexco Tower នៅទីក្រុងហូជីមិញ (រូបថត៖ Internet)

 នាយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០១៨ លោក Le Thanh Liem អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ ភាគខាងត្បូងវៀតណាម បាន​ទទួលជួបលោក Jong Kyoung Hong ​អគ្គលេខាធិការ​សមាគម​ន៍​បណ្ដា​អាជ្ញាធរ​មូលដ្ឋាន​នៅតំបន់អាស៊ីភាគឦសាន (​NEAR) ដែលកំពុង​មកបំពេញ​ទស្សន​កិច្ច​ការងារ​នៅទី​ក្រុង​ហូជីមិញ​។
 
នៅក្នុង​ជំនួបនេះ លោក Le Thanh Liem បានថ្លែងអំណរគុណចំពោះលោក Jong Kyoung Hong ដែលបាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទីក្រុងហូជីមិញ ក្លាយទៅជាសមាជិកចូ​លបក្សសម័្ពន្ធរបស់ N​EAR។ ថ្នាក់ដឹក​នាំទីក្រុង​រូបនេះក៏​បាន​ស្នើឲ្យ​ NEAR បន្តជួយឧបត្ថម្ភទីក្រុងហូជីមិញក្នុងសកម្មភា​ពផ្សព្វផ្សាយរូបភាព ពន្លឿនទេសចរណ៍ បង្កើន​កិ​ច្ច​សហប្រតិបតិ្តការ ផ្លាស់ប្ដូរនិងបទពិ​សោធន៍ក្នុងការកសាងទីក្រុងឆ្លាតវៃផងដែរ​៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ