15/08/2018 09:04 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងសឹង្ហបូរីជម្រុញកិច្ចសហប្រតិបត្តិការក្នុងការសាងសង់ទីក្រុងឆ្លាត

នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជី មិញបានអញ្ជើញទទួលជួបជាមួយលោក Peter Ong ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃប្រទេសសិង្ហបុរីនិងជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្មសឹង្ហបូរី។

លោក Tran Vinh Tuyen និងលោក Peter Ong ក្នុងពិធី (រូបថតៈ TTXVN)

ក្នុងជំនួបនេះលោក Tran Vinh Tuyen បានស្នើឲ្យសឹង្ហបុរីជម្រុញសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តរាល់គម្រោងសាងសង់ទីប្រជុំជនឆ្លាតដូចជាការសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងឆ្លាតវៃ ឬការអភិវឌ្ឍន៍ទីប្រជុំជនជាដើម។ ទីក្រុងហូជីមិញមានបំណងចង់រៀនសូត្រពីបទពិសោធអភិវឌ្ឍន៍ទីប្រជុំជនឆ្លាតរបស់សិង្ហបុរីរួមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសឹង្ហបុរីក្នុងវិស័យអាទិភាពមួយចំនួន ដូចជាការអភិវឌ្ឍន៍ផ្លូវទឹក ការ​ដឹកជញ្ជូននិងការគ្រប់គ្រងទឹកជំនន់ផងដែរ។

រីឯខ្លួនវិញ លោក Peter Ong បានវាយតម្លៃថា ទីក្រុងហូជីមិញគឺពោរពេញទៅដោយសក្កានុភាពសម្រាប់បន្តសន្ទុះ​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប្រសិនបើបានអនុវត្តបច្ចេក វិទ្យានិងបច្ចេកទេសយ៉ាងសមស្រប។ ទន្ទឹមជាមួយគ្នានោះ សហគ្រាសសឹង្ហបុរីបានត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍និងចូលរួមក្នុងការអនុវត្តគម្រោង​រៀប​ចំផែន ការមេនិងការបង្កើតមជ្ឈមណ្ឌលទីក្រុងច្នៃប្រឌិតរបស់ទីក្រុងហូជីមិញ ផងដែរ៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ