22/06/2018 09:39 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងប្រទេសហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរពាណិជ្ជកម្ម


 ទីក្រុងហូជីមិញនិងប្រទេសហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរ ពាណិជ្ជកម្ម

 នារសៀលថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ​២០១៨ នៅទីក្រុងហូជីមិញ អនុប្រធានអចិ​ន្ត្រៃយ៍ គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ លោក Le Thanh Liem  បានអញ្ជើញជួបពិភាក្សា ជា​មួយអនុរដ្ឋមន្រ្តីឧស្សាហក​ម្ម និង​ពាណិជ្ជ​កម្ម​​ហ្វីលីពីន​ លោក Ceferino S.Rodolfo។
 
ក្នុងជំ​នួបនេះ លោក Le Thanh Liem  បានអះអាងថាដំណើរទស្សន​កិច្ចការងារ របស់លោក​ Ceferino S.Rodolfo នៅវៀត​ណាម ក្នុ​ងនោះមានទីក្រុងហូជីមិញ នឹងរួម​ចំណែកក្នុង​ការបង្កើន​ថែមទៀត​នូវកិច្ច​សហប្រតិបត្តិកា​រវិនិ​យោគ និងពាណិជ្ជ​កម្មរវាងភាគី​ទាំងពីរព្រម​ទាំងជួយ​ឲ្យសហគ្រាស​នៃភាគី​ទាំងពីរ​ស្វែង​រកឱកាស​សហប្រតិបត្តិការ​ថ្មី។  លោក Le Thanh Liem  បានជឿជាក់ថា "សន្និសីទផ្លា​ស់ប្តូរពាណិជ្ជកម្មវៀតណាម - ហ្វី​លីពីន​" ដែលរៀបចំឡើងដោយ ក្រសួងឧស្សា​ហកម្មនិង​ពាណិជ្ជកម្មនៃ​ប្រទេសទាំង​ពីនៅទីក្រុង​ហូជីមិញនឹង​ទទួលបាន​ជោគជ័យ​ដើម្បីរួម​ចំណែក​ជម្រុញកិច្ច​សហប្រតិបត្តិការ ​រវាងសហគ្រាស​វៀត​ណាម​និង​សហគ្រាស​ហ្វីលីពីន​ផង​ដែរ​។
 ​
រីឯខ្លួនវិញលោក Ceferino S.Rodolfo បានអះអាងថា ហ្វីលីពីនយ​កចិត្តទុកដាក់ យ៉ាងខ្លាំង​ចំពោះទំនាក់​ទំនង​ជាមួយ​វៀតណា​មនិងមានគោលបំណងចង់បន្ត​ ជំរុញទំនាក់ទំនងស​ហប្រតិបត្តិការជា​មួយវៀត​ណាម​ក្នុងនោះ​មាន​ទំនាក់​ទំនង លើវិស័យពាណិជ្ជកម្មនិងវិ​និយោគជាមួយទីក្រុងហូ​ជីមិ​ញ៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ