17/06/2018 11:47 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងសហគ្រាសនានារបស់អាមេរិកជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល


 ទិដ្ឋភាពនៃជំនួបធ្វើការ  

នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨​ នៅទីក្រុងហូជីមិញ លោក ​Tran Vinh Tuyen អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ ​បានអ​ញ្ជើញជួបធ្វើកា​រជាមួយ​គណៈប្រតិភូ​សហគ្រាស​អាមេរិក​ដឹកនាំ​ដោយ​លោក​ Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀ​តណាម ដែលផ្លាស់ប្តូរ អំពីទិសដៅ​ជម្រុញ​សកម្មភាពសហប្រតិបត្តិការរវាងភាគីទាំង​ពីរលើវិស័យសុខាភិបាល។ 
 
លោក Tran Vinh​ Tuyen បានអះអាងថា ទី​ក្រុងហូជីមិញ គាំទ្រនូវ​ទំនាក់​ទំនងរបស់​សហគ្រាស ចំពោះវិស័យ​សុខាភិបាល​របស់ទីក្រុង និង​មានបំណង​ផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងវិស័យ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​សុខាភិបាល អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ក្នុង​កិច្ចការពិ​និត្យព្យាបាលជំងឺ។

រី​​ឯខ្លួនវិញ លោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅវៀតណាមមានបំណង​ ជម្រុញសកម្ម​ភាពសហប្រតិបត្តិការជា​មួយវៀតណាមនិងទីក្រុងហជូ​មិញ ក្នុងការ​ផ្លាស់ប្តូរបទពិសោធន៍​អភិវឌ្ឍន៍​បច្ចេកវិទ្យា​និងសេវ៉ាសុខាភិបាល​។ សហគ្រាសអាមេរិកត្រៀមខ្លួន​ជាស្រេច សហការជាមួយ​ទីក្រុងក្នុង​ការដោះ​ស្រាយរាល់​ការសន្យា​របស់ទីក្រុង​លើការពិនិត្យព្យាបាលជំងឺជូ​នប្រជាជន​៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ