25/01/2016 09:41 GMT+7 Email Print Like 0

ទីក្រុងហូជីមិញប្រគល់ជូនអំណោយចំនួនពីរពាន់ចំណែកសំរាប់ជនពិការនិងកុមារកំព្រា


ទីក្រុងហូជីមិញប្រគល់ជូនអំណោយចំនួនពីរពាន់ចំណែកសំរាប់ជនពិការនិងកុមារកំព្រា

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ជនពិការនិងកុមារកំព្រាចំនួន​ជាង៨០០នាក់ នៅទីក្រុងហូជីមិញ បាន​ចូល​រួម​ពិធី​បុណ្យ៖ ដើម​ឈើនិទាឃ​រដូវ លើកទី១៥ ដោយ​សមាគម​គាំពារ​ជន​ពិការ​និង​កុមារ​កំព្រាទី​ក្រុង​ហូជីមិញ​រៀប​ចំ​ឡើង​។

​ក្រោមប្រធានបទ៖ពន្លឺទឹកចិត្តមេត្តាធម៌ ពិធីបុណ្យដើមឈើនិទាឃរដូវ ឆ្នាំ​២០១៦នេះ ទទួល​បាន​ការគាំទ្រ​ជាច្រើន​ពីគណៈ​កម្មាធិ​ការ ផ្នែក​ស្ថាប័ននិងសម្បុ​រសជន ដោយមាន​ទឹកប្រាក់ចំនួនជាងមួយពាន់​លានដុង។ ក្រៅពី​អំណោយ​ចំនួន​៨០០ចំណែកត្រូវ បានប្រគល់ជូននៅពិធីបុណ្យនេះ អំណោយចំនួន១២០០ចំ​ណែក​ទៀត នឹង​បាន​ផ្ទេរ​ប្រគល់​ជូនដល់ជនពិការ កុមារកំព្រា និងកុមារមានស្ថាន​ភាពលំបាកនៅក្នុងតំបន់។ លោកស្រី Hoang Thi Khanh ប្រធាន​សមាគមគាំពារ​ជនពិការ និងកុមារកំព្រាទីក្រុងហូជីមិញ បានអោយដឹងថា៖

“​បុណ្យចូលឆ្នាំថ្មីនេះ មុខសញ្ញាណាក៏បានទទួលអំណោយដែរ។ យើងខ្ញុំ​បានខំប្រឹងប្រែង​ស្ថិរតិ ដើម្បីអ្នកណា​ក៏បាន​ជូន​អំណោយ​សំរាប់​ទទួល​និទាឃរដូវដែរ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ