18/03/2015 11:51 GMT+7 Email Print Like 0

ទីក្រុងហូជីមិញ-៤០ឆ្នាំកសាង អភិវឌ្ឍន៍និងសមាហរណកម្ម

នាព្រឹកថ្ងៃទី១៧ខែមិនាឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន​ប្រព្រឹត្ត​ទៅសិក្ខា​សាលា​វិទ្យា​សាស្ត្រ​ដោយប្រធានបទ “ទីក្រុង​ហូជីមិញ-៤០​ឆ្នាំកសាង អភិវឌ្ឍន៍​និងសមាហរ​ណកម្ម” ក្នុង​ឱកាស​រំលឹក​ខួប​​អនុស្សាវរីយ៍​លើកទី៤០ នៃទិវារំដោះភាគ​ខាងត្បូង ឯក​ភាពប្រទេស​ជាតិ។ បណ្ដា​បទ​ថ្លែង​សន្ទ​រកថា​នៅទី​នេះ បាន​លើកច្បាស់ថា ៤០ឆ្នាំក្រោយ​ទិវារំដោះ ទីក្រុងហូ​ជីមិញបានម្ចាស់កា​រ ខំប្រឹង ប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ឆ្លងកាត់លើដំ​ណាក់កាលវិបត្តិ​សេដ្ឋកិច្ច និងរក្សារឹងមាំស្ថិរ​ភាពនយោបាយ។ ដោយ​មាន​តួនា​ទីជា​កម្លាំង​ចលករនៃមណ្ឌល​សេដ្ឋកិច្ច​ស្នូល​នៅភាគខាង​ត្បូង សារៈ​សំខាន់​របស់ទីក្រុង​ហូជីមិញ​កាន់តែត្រូវ​បាន​បញ្ជាក់​ក្នុង ការ​កំណត់​ទិសដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សមាហរណកម្ម​ទៅក្នុងពិភព​លោក។ នា​បច្ចុប្បន្ន ល្បឿន​​អភិវឌ្ឍន៍សេដ្ឋ​កិច្ចរបស់ទីក្រុង​ស្មើរនឹង​១,៧ដងទូទាំងប្រ​ទេស តំលៃ​ផលិត​ផលផ្ទៃក្នុង​សរុបស្រូប​យក២១% និងរួមវិ​ភាគទាន៣០%នៃ​ថវិការទូទាំ​ង​ប្រទេស។ ថ្លែងមតិ​នៅសន្និសីទនេះ លោក Le Thanh Hai សមា​ជិក​ការិយា​ល័យ នយោបាយនិង​ជាលេខាគណៈកម្មាធិការបក្ស​ទីក្រុងហូជីមិញបាន​សង្កត់ធ្ងន់ថា៖

ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖qdnd.vn)

“ដំបូងបង្អស់ ទីក្រុងត្រូវជ្រួតជ្រាបការផ្ដួចផ្ដើមគំនិតរបស់បក្ស សកម្មផ្លាស់ប្ដូរត្រិះរិះ សាក​ល្បង​របៀប​ធ្វើការ​ងារ​​ថ្មី រូប​សណ្ឋាន​ថ្មី។ ទី២គឺត្រូវថែទាំជីវ​ភាពរស់​នៅ សំរាប់​ប្រជាជន។ ទី៣គឺ​ជំរុញ​ខ្លាំងកិ​ច្ច​សហប្រ​តិបតិ្ត​ការ​សេដ្ឋ​កិច្ច​វប្បធម៌​សង្គម ជាមួយខេត្ត​ក្រុង​ដទៃ​នៅ​ទូទាំង​ប្រទេស​ដើម្បី​អភិវឌ្ឍន៍​យ៉ាងលឿន​និងប្រកប​ដោយចីរ​ភាព”​៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ