11/03/2018 10:31 GMT+7 Email Print Like 0

ទីក្រុងហូជីមិញ៖ មនុស្សជាង២ពាន់នាក់ចេញដំណើរបំផុសចលនាយុទ្ធនាការម៉ោងផែនដី

នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៨ អ្នកស្ម័គ្រចិត្តនិងប្រជាជនទីក្រុងហូជីមិញជិត២ពាន់នាក់បានចាប់ផ្តើមចេញដំណើរបំផុសចលនាយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅពីម៉ោង៨និង៣០នាទីដល់ម៉ោង​៩​និង​៣០​ថ្ងៃទី២៤មិនាខាងមុខ។

លោក Hoang Thien Duc អ្នកស្មគ្រចិត្តមួយនាក់បានចែករំលែកថា៖

“ខ្ញុំឃើញថានេះជាសកម្មភាពមានអត្ថន័យជ្រាលជ្រៅនិងទទួលបានការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានយុវវ័យច្រើន​កុះ​​ករ។ ខ្ញុំសង្ឃឹមថា ពីមិត្តវ័យក្មេងទៅដល់លោកអ៊ុំ អ្នកមីងនឹងរួមដៃជាមួយគ្នា កែលំអរមនសិការរបស់​សហគមន៍ ដូចជាកុំបោះចោលសំរាមផ្តេសផ្តាស កុំប្រើប្រាស់ភ្លើងដោយខ្ជះខ្ជាយ និងរក្សាធនធានធម្មជាតិនិងបរិស្ថាន”

នេះជាកម្មវិធីគូសសញ្ញានូវអនុស្សាវរីយ៍លើកទី ១០ ដែលវៀតណាមជួយជ្រោមជ្រែងកម្មវិធីនេះជាមួយពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ