14/06/2015 12:47 GMT+7 Email Print Like 0

ទីក្រុងហូជីមិញ៖ចេញដំណើរកម្មវិធីបន្តកំលាំងរដូវប្រឡងឆ្នាំ២០១៥

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ និស្សិតស្ម័គ្រចិត្ត៩ពាន់នាក់នៅទីក្រុង​ហូជីមិញបានចូលរួមពិធីចេញ​ដំណើរ​​កម្មវិធី បន្តកំលាំងរដូវប្រឡង២០១៥​ដោយ​សមាគមនិស្សិតវៀតណាមទីក្រុងហូជីមិញសហការ​ជាមួយ​ក្រសួង​អប់រំនិង​បណ្ដុះបណ្ដាលនិងកាសែត Thanh nien (យុវជន)​រៀបចំចាប់ពីថ្ងៃទី១៣​មិថុនា​ដល់​ថ្ងៃទី៥កក្កដា​ឆ្នាំនេះ​។ លោក Quach Hai Dat នាយកមជ្ឈមណ្ឌលជួយឧបត្ថម្ភ​សិស្សា​នុស្សិសនិស្សិត​ទីក្រុង​ហូជីមិញ​បាន​ឲ្យ​ដឹង​ថា៖

“បេក្ខជនជាង៧២ពាន់នាក់មកពីខេត្តក្រុងនានានឹងប្រមូលផ្ដុំមកទីក្រុង​ហូជីមិញប្រឡង ហេតុនេះហើយបណ្ដា​និស្សិត​​ស្ម័គ​ចិត្តបានត្រៀមខ្លួនជាស្រេចពី​ផ្ទះ​សំណាក់ របៀបណែនាំផ្លុវដល់ការទទួលពីបេនឡានក្រុង កន្លែង​ប្រឡង​។ សង្ឃឹមថា ដោយការត្រៀមរៀបចំដ៏ម៉ត់ចត់នេះរួមជាមួយទឹកចិត្តរបស់កំលាំង​និស្សិតស្ម័គចិត្ត យើងខ្ញុំ​ជួយ​ឧបត្ថម្ភបានបេក្ខជននៃបណ្ដាខេត្តក្រុងដែលប្រមូលផ្ដុំ​មក​ទីក្រុងចូលរួមប្រឡង៕”

 
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ