23/02/2017 10:17 GMT+7 Email Print Like 0

ទីក្រុងហូជីមិញអនុវត្តតាមការផ្តើមគំនិតរបស់អាណិកជន


ទីក្រុងហូជីមិញ

​បន្តជំរុញខ្លាំងការ​អនុវត្តល្អការងារ ចំពោះជនវៀតណាម​នៅឯបរ​ទេស ក្នុង​សភាព​ការណ៍​ថ្មី និង​អនុវត្ត​ការផ្តើម​គំនិត​របស់​អាណិកជន​។ នេះជា​​ភារកិច្ចស្នូល ដែល​បាន​​ទីក្រុង​ហូជីមិញ ដាក់ចេញ​នៅក្នុងសន្និសីទ​អនុវត្តការងារ ចំពោះ​ជ​ន​វៀត​ណាម នៅឯបរទេស​ឆ្នាំ​២០១៧ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២២​ ខែ​កុម្ភះ​។ ទីក្រុង​ក៏មាន​​​គោលការណ៍លើកកំពស់​គុណភាព និងប្រសិទ្ធភាពការងារ​ព័ត៌មាន ផ្សព្វផ្សាយ​ បន្ត​​ផ្លាស់ប្តូរ​ថ្មី និង​លើក​កំពស់​​ការងារ​កិច្ច​ការ​បរទេស​ប្រជា​ជន ក្នុងសភាពការណ៍ថ្មី ​រួម​សហការ ជា​មួយ​ស្ថាប័ន​ដំណាង សមាគមជន​វៀត​​ណាម នៅឡាវ​​និង​កម្ពុជា អនុវត្តល្អបណ្ដា​កម្ម​វីធីតភ្ជាប់ ជួយឧបត្ថម្ភ និងចលនា​ជន​វៀ​តណាមនៅឡាវ និង​កម្ពុជា។ ​ថ្លែង​ម​តិ​​នៅទីនេះ លោក Tran Hoa Phuong អនុប្រធានគណៈកម្មាធិការជនវៀត​ណាម នៅ​ឯបរទេស ទីក្រុង​ហូជីមិញ បានអោយ​ដឹង​ថា៖

“​យើង​ខ្ញុំកំពុងរួមសហការជាមួយ​គ្រប់ស្ថាប័ន អង្គភាពទាក់ទិននានា ជំរុញ​ការអនុវត្ត​ផ្តើម​គំនិត ​របស់អាណិក​ជន​វៀត​ណាម សំដៅកសាងទីក្រុងហូជីមិញ​ប្រកប​​​ដោយ​​មាន​គុណភាពរស់​នៅល្អ អារិយ្យធម៌ និងទំនើប។នេះ​ជាសេចក្ដីស្នូល​ របស់​គណៈ​កម្មាធិការ​ជនវៀតណាម​នៅ​ឯបរទេស សំដៅជំរុញ​ខ្លាំង​ថែមទៀត​ក​សាង​ និង​អភិវឌ្ឍន៍​​របស់ទី​ក្រុង៕”

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ