20/10/2017 10:29 GMT+7 Email Print Like 0

ទីក្រុងហូជីមិញសុំអោយអាមេរិកជួយឧបត្ថម្ភអភិវឌ្ឍន៍ទីក្រុងឆ្លាត


 ទីក្រុងហូជីមិញសុំអោយអាមេរិកជួយឧបត្ថម្ភអភិវឌ្ឍន៍ទីក្រុងឆ្លាត 

លេខា​គណៈកម្មាធិការបក្សទីក្រុងហូជី​មិញ លោក Nguyen Thien Nhan នាថ្ងៃទី១៨ ខែ​តុលា ​ឆ្នាំ​២០១៧ បាន​មាន​ជំនួប​សន្ទនា​ ជាមួយគណៈប្រតិភូគណៈក​ម្មាធិការកិច្ចការប​រទេស នៃ​រដ្ឋសភាអាមេរិក ដឹក​នាំដោយ​លោកTed Yoho ប្រធាន​អនុគណៈកម្មការអាស៊ី-ប៉ា​ស៊ីហ្វីក។ នៅទីនេះ លោក Nguyen ​Thien Nhan បាន​អោយ​ដឹង​​ថា៖​ អាមេរិក​ជាវិនិយោគិន​ផ្ទាល់ពីបរទេ​ស​ធំ​ទី១០ នៅទីក្រុងហូជីមិញ ដោ​យមានគំរោងការ​ណ៍ចំនួន៣៥០​ ទុន​​វិនិយោគ​​ចំនួនជាង​៦៤០លានដុល្លារអាមេរិក​។ លេខាគណៈ​កម្មាធិការ​បក្ស​ទីក្រុង ​មាន​គោល​បំណង​ថា រដ្ឋាភិបាល​ និងសហគ្រាស​អាមេរិក ​បន្តសហប្រតិបត្តិការ​ ជួយ​ឧបត្ថម្ភ​ទីក្រុង​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាត​។ ទន្ទឹម​នឹង​នោះ​ លោក​ក៏បានបង្ហាញជំនឿជាក់ថា៖​លោក Ted Yoho នឹងបន្តយក​ចិត្តទុក​ដាក់ គាំទ្រវៀត​ណាម ​និង​ជំរុញ​​បណ្ដា​សកម្មភាព​ជាក់ស្ដែង សំដៅជំរុញទំនាក់ទំន​ងដៃគូលើគ្រប់វិស័យ វៀ​តណា​ម-អាមេរិក ​ដែលក្នុង​នោះ​មាន​​ទីក្រុង​ហូជីមិញ-​អាមេរិក៕​
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ