05/07/2016 10:17 GMT+7 Email Print Like 0

ទីក្រុងហូជីមិញរួមដំណើរជាមួយអង្គភាពអាជីវកម្ម


លេខាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang

ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជួបជាមួយអង្គភាពអាជីវកម្ម ​នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីទទួលមតិចំពោះផែនការអនុវត្តសេចក្ដីសម្រេច​ចិត្តលេខ ៣៥ របស់រដ្ឋាភិបាលអំពីការជួយឧបត្ថម្ភនិងអភិវឌ្ឍន៍​អង្គភាព​​អាជីវកម្មដល់ឆ្នាំ២០២០។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជី​មិញ លោក Nguyen Thanh Phong បានអះអាងថា៖ទីក្រុងជានិច្ចកាលរួម​ដំណើរ​ជាមួយអង្គភាពអាជីវកម្ម ស្តាប់និងដោះស្រាយការលំបាកអោយទាន់​ពេលវេលា។ លេខាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានសន្យាថា៖ ទីក្រុងហូជីមិញបន្តបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មធ្វើសកម្មភាព៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ