13/06/2015 11:15 GMT+7 Email Print Like 0

ទីក្រុងហូជីមិញមានគោលបំណងសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយស្លូវ៉ាគី

ទីក្រុងហូជីមិញមានគោលបំណងសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយស្លូវ៉ាគី។ នេះគឺជាការអះអាងរបស់​លោក​ Le Hoang Quan ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ​ ភាគខាងត្បូងវៀតណាម​នៅ​ជំនួប​សន្ទនា​ជាមួយលោក Martin Glavac រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណៈរដ្ឋស្លូវ៉ាគី ដែលកំពុង​អញ្ជើញ​មក​បំ​ពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ​ លោក Le Hoang Quan បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ វៀត​ណាម​និងស្លូវ៉ាគីបានរក្សាទំនាក់ទំនងសហប្រតិបតិ្តការដ៏ល្អប្រសើរនិងកាន់តែជាក់ស្ដែងពី១ថ្ងៃទៅ១ថ្ងៃ។​នា​ពេល​ខាងមុខ ទីក្រុងហូជីមិញមានគោលបំណង រួមជាមួយរដ្ឋធានី Bratislava របស់ស្លូវ៉ាគីបង្កើន​កិច្ចសហ​ប្រតិបតិ្តការ​​លើវិស័យជាច្រើន ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម​ អប់រំបណ្ដុះបណ្ដាល ឲ្យសក្តិសមនឹងទំនាក់​ទំ​នង​នយោបាយដ៏ល្អប្រសើររវាងប្រទេសទាំង២។

 
រីឯខ្លួនវិញ លោក Martin Glavac មានគោលបំណងថា ប្រទេសទាំង២នឹងបន្តមានដំណោះស្រាយសំដៅ​ជំរុញ​កិច្ច​សហប្រតិបតិ្តការនាពេលខាងមុខរវាងស្លូវ៉ាគីជាមួយវៀតណាមនិយាយរួម​និងជាមួយទីក្រុងហូជីមិញ​និយាយ​​ដោយឡែក៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ