15/02/2018 13:52 GMT+7 Email Print Like 0

ទីក្រុងហូជីមិញប្រារព្ធផ្លូវផ្កាបុណ្យចូលឆ្នាំច សំរឹទ្ធស័ក ២០១៨

ផ្លូវផ្កា Nguyen Hue បុណ្យចូលឆ្នាំ ច សំរឹទ្ធស័ក ២០១៨ ក្រោមប្រធានបទ “មហិច្ឆតាឈានឡើង” បានបើកនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។

 គំរូសត្វឆ្កែនៅផ្លូវផ្កា Nguyen Hue ឆ្នាំនេះ

ផ្លូវផ្កា Nguyen Hue ឆ្នាំនេះមានប្រវែងសរុប ៧២០ ម៉ែត្រ ដែលត្រូវបានតុបតែងយ៉ាងល្អប្រណិត ដោយផ្កាចម្រុះ​ពណ៌​។ ផ្លូវផ្កាត្រូវបានបែងចែកជា៣ ផ្នែក ដោយប្រធានបទខុសគ្នារួមមាន៖ និទាឃរដូវនៅទីក្រុង ធ្វើ​សមាហរណ​កម្មនិងអភិវឌ្ឍន៍ និងឈានទៅអនាគត។ លោកស្រី Huynh Minh Ngoc Thao ភ្ញៀវទេសចរមួយរូបមកពីខេត្ត Binh Duong បានចែករំលែកថា៖ 

“ផ្លូវផ្កាតាំងពីមុនមក គឺជាលក្ខណៈវប្បធម៌មួយរបស់ទីក្រុងហូជីមិញ មិនត្រឹមតែចំពោះប្រជាពលរដ្ឋនៅទីនេះប៉ុណ្ណោះទេ ថែមទាំងចំពោះប្រជាជននៅតំបន់ជុំវិញទៀតផង។ ឆ្នាំណាក៏មានចំណុចដោយឡែករបស់ឆ្នាំនោះដែរ ដូចឆ្នាំនេះ មានគំរូសត្វឆ្កែស្អាតៗណាស់ ដែលនាំមកនូវសំណាងល្អក្នុងឆ្នាំថ្មី”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ